រថយន្តម៉ាកកូរ៉េ២តោនកន្លះ ពណ៍ត្រេអ៊ី ដឹកឈើក្រញូអជាង២តោន រួមជាមួយតៃកុងបើកបរម្នាក់ និងប្រ៊ូម្នាក់ ត្រូវបានមេព្រៃស្រុកបន្ទាយស្រីចាប់ឃាត់តាំងតែពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ រហូតដល់ម៉ោង៤ល្ងាចទើបរាយការណ៍ជូនព្រះរាជអាជ្ញា។
ប្រភពសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ខាងមេព្រៃបានចាប់រថយន្ត និងមនុស្សប្រុស២នាក់ខាងលើ តាំងតែពីព្រឹក តែមិនព្រមរាយការជូនលោកព្រះរាជអាជ្ញាទេ ដែលជាហេតុធ្វើអោយគេសង្ស័យថា អាចទុកសម្របសម្រួលដោះលែងស្ងាត់។ ប្រភពបន្ថែមថា នៅពេលតៃកុងរថយន្តដឹកឈើ និងប្រ៊ូត្រូវបានមេគេបញ្ជាមិនអោយផ្តិតមេដៃលើឯកសារបស់លោកមេព្រៃ ទើបលោកមេព្រៃរាងភ័យ បានសម្រេចចិត្តរាយការជូនលោក ទីសុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប នៅម៉ោង៤ល្ងាចទៅហើយ។
លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៣០នេះថា ជនសង្ស័យទាំង២នាក់បានបញ្ជូនមកដល់តុលាការហើយ ឯរថយន្តពណ៍ត្រេអ៊ីដែលជារបស់អង្គភាបកងទ័ព លោកបានប្រគល់អោយខាងម៉េអឹមខេត្តកសាងសំណុំរឿងបន្ត។ លោក សំរិទ្ធសុខុនបន្ថែមថា ខាងមេព្រៃស្រុកបន្ទាយស្រីធ្វើការខុសពីគោលការច្បាប់ ព្រោះឃាត់ខ្លួនមនុស្សតាំងតែពីព្រឹករហូតដល់ម៉ោង៤ល្ងាចទើបរាយការ។
លោក ទីសុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទនៅរសៀលដដែលនេះថា ជនសង្ស័យ២នាក់ខាងលើលោកបានបញ្ជាអោយឃុំខ្លួនហើយ។ ឯខាងមន្រ្តីជំនាញឃាត់ខ្លួនជនសង្ស័យមិនរាយការគឺខុស បើគេប្តឹងគឺដឹងតែជាប់មិនអាចលើកលែងបានទេ បើគេមិនប្តឹងគឺរួចខ្លួន។ លោកបន្ថែមថា បើដឹងពីបទល្មើសឈើក្រញូងឆាប់រាយការភ្លាម កុំទុកយូ លោកនិងបញ្ចាអោយចាប់ទាំងអស់។
យើងពុំអាចសុំការបំភ្លឺពីលោក ខិច័ន្ទប៊ុនរិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី និងលោក ម៉ុងប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបានទេ ព្រោះទូរស័ព្ទនៅក្រៅតំបន់សេវា។
អ្នកយកព័ត៌មានយើងនឹងរាយការណ៍ព័ត៌មានលំអិតបន្ថែមពីករណីខាងលើ នៅពេលក្រោយទៀត៕
ថ្ងៃនេះ | 34653 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 76986 | នាក់ |
ខែនេះ | 224259 | នាក់ |
ឆ្នាំនេះ | 2968563 | នាក់ |
សរុប | 56567459 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:14 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net