សកម្មភាពដឹកឈើប្រណីតគ្រប់រូបភាពពិសេសឈ្មួញប្រើរថយន្ដស៊េរីទំនើបៗ ដឹកឆ្លងកាត់ស្រុកស្វាយលើនិងស្រុកសូទ្រនិគម ខេត្ដសៀមរាបបានកើតឡើងពេញបន្ទុកដោយគ្មានសមត្ថកិច្ចណាចុះធ្វើអន្ដរាគមន៍ ឬបង្ក្រាបនោះទេខណៈនាយសង្កាត់រដ្ឋ បាលព្រៃឈើសូទ្រនិគមនិងស្វាយលើ ឆ្លើយដោយមិនទទួលខុសត្រូវថាមិនបានដឹង និងមិនដែលចាប់អារម្មណ៍ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា មានក្រុមឈ្មួញជាច្រើនកំពុងធ្វើសកម្មភាពដឹក ឈើប្រណីតចេញពីខេត្ដឧត្ដរមានជ័យឆ្លង ចូលខេត្ដសៀមរាបនិងដឹកបន្ដទៅខេត្ដកំពង់ចាមយ៉ាងអនាធិបតេយ្យ ។
ក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្ដទំនើបៗ និងខ្លះទៀតប្រើប្រាស់រថយន្ដធំៗដឹកជញ្ជូន ឈើទាំងយប់ទាំងថ្ងៃឆ្លងកាត់ស្រុកស្វាយ លើនិងស្រុកសូទ្រនិគម ប៉ុន្ដែនាយសង្កាត់ រដ្ឋបាលព្រៃឈើស្រុកទាំង២នេះ មិនដែល ចាត់វិធានការបង្ក្រាបនោះទេ ។ ប្រភពដដែលឱ្យដឹងទៀតថា ក្រុម ឈ្មួញទាំងនោះត្រូវបានគេស្គាល់ឈ្មោះ ថាគ្រីម,មឿន ម៉េត , កែវ វរៈ ហៅក្អូន ឈ្មោះ រិទ្ធ ហៅសៅ , ចែពៅ,ឡៅ ,ពិន , រី,ចែហូយ,អ៊ុក,ព្រឹក,ណាក់,ឃានហៅ វៀច រួមទាំងឈ្មួញមួយចំនួនទៀតដែល មិនស្គាល់ឈ្មោះ ។ នៅក្នុងចំណោមអ្នក រកស៊ីខុសច្បាប់ខាងលើនេះ មាន៣នាក់ ត្រូវគេដឹងថាជាជើងខ្លាំងមួយឈ្មោះ កែវ វរៈ ហៅក្អូន ,រិទ្ធ ហៅសៅ និងឈ្មោះ មឿន ម៉េត ដែលអ្នកទាំង៣នេះតែងតែអួត ក្អេងក្អាងថាខ្លួនបានបង់លុយឱ្យនាយសង្កាត់ រដ្ឋបាលព្រៃឈើរួចអស់ហើយ ដូច្នេះខ្លួន មិនខ្លាចនរណាទាំងអស់ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមឈ្មួញទាំងអស់នោះបានប្រមូលទិញឈើពី ខេត្ដព្រះវិហារ,ឧត្ដរមានជ័យដឹកឆ្លងកាត់ ស្រុកស្វាយលើ និងស្រុកសូទ្រនិគមដែល មានប៉ុស្ដិ៍របស់សមត្ថកិច្ចយាមស្អេកស្កះតាមដងផ្លូវ ប៉ុន្ដែ មិនដែលឃើញមន្ដ្រីមានសមត្ថកិច្ចតាម ប៉ុស្ដិ៍កុងត្រូលជជុះទាំងនោះបង្ក្រាបម្តងណាឡើយ ហើយ ក្រុមឈ្មួញអាចដឹកឈើឆ្លងកាត់បានយ៉ាង ស្រួល ។ ក្រុមឈ្មួញបានប្រមូលទិញឈើ ពីតំបន់អូរអាកុកប៉ែកខាងលើស្រុកស្វាយ លើនិងតំបន់អូរជុញនៃខេត្ដព្រះវិហារដោយ ប្រើប្រាស់រថយន្ដនីសាន់,សាំយ៉ុង,គោ យន្ដកែច្នៃ គោយន្ដកន្ដ្រៃចូលមកតាម ស្រុកស្វាយលើនិងសូទ្រនិគមយកទៅលក់នៅកំពង់ឃ្លាំង និងទីរួមខេត្ដសៀមរាប។
ប្រភពពីសមត្ថកិច្ចនៅស្រុកសូទ្រនិគមសុំមិនបញ្ចេញឈ្មោះមិនមែនមាន តែក្រុមឈ្មួញដែលរកស៊ីខុសច្បាប់ប៉ុណ្ណោះ ទេ សព្វថ្ងៃនេះក៏មានក្រុមហ៊ុនសិលាដា មិចក៏កំពុងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកផងដែរ ។ នៅពេលមានប្រជា ពលរដ្ឋនិងសមត្ថកិច្ចពាក់ព័ន្ធរាយការណ៍ ពីការដឹកជញ្ជូនឈើអនាធិបតេយ្យទៅលោក រឹម ស៊ុមអុន ដែលជានាយសង្កាត់ រដ្ឋបាលព្រៃឈើសូត្រនិគមគឺគាត់មិនបានចាប់អារម្មណ៍នោះ។ បញ្ហានេះ ត្រូវបានកូនចៅក្រោមឱវាទម្នាក់របស់លោក រឹម ស៊ុមអុន បង្ហើបឱ្យដឹងថា មូលហេតុ ដែលមេរបស់ខ្លួនមិនបានដឹងគឺរវល់តែរាប់ក្បាលឡានយកលុយពីក្រុមឈ្មួញដែលកំពុងធ្វើ សកម្មភាពដឹកឈើទាំងយប់ទាំងថ្ងៃ ។ ចំណែកលោក យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់ រដ្ឋបាលព្រៃឈើក៏មិនចាញ់ នាយសង្កាត់ រដ្ឋបាលព្រៃឈើសូទ្រនិគម ប៉ុន្មានដែរ៕ ប្រភពពី គេហទំព័រ វត្តភ្នំ
ថ្ងៃនេះ | 38865 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81198 | នាក់ |
ខែនេះ | 228471 | នាក់ |
ឆ្នាំនេះ | 2972775 | នាក់ |
សរុប | 56571671 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:50 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net