កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 03:02 នាទី ចំនួនអានៈ 1685

នៅព្រឹក​ថ្ងៃទី០១​ខែ​មិថុនាឆ្នាំ២០១៧​នេះ សាលា​អនុវិទ្យាល័យ​​មិត្តភាព​ខ្មែរ-ជប៉ុន​ព្រះឥន្ទ្រ​កោសា ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ បាន​បើក​កម្ម​វិធី​ បើក​ផ្សារ​ប្រតិដ្ឋ​ លើក​ទី៦​ ក្រោម​​អធិបតីភាពលោកទំ​ទាវ អ៊ុង-វុនលី សៀងណាំ ​លោក លី-ប៊ុនណា អនុប្រធាន​មន្ទ្រី​រ​អប់រំយុវជន​ និង​កីឡាខេត្ត​ និង​​​​លោក ហុង-ហ៊ុយអ៊ាន នា​យក​សា​លា​ រួម​ជាមួយលោកគ្រូ ​អ្នក​គ្រូ អាណាព្យាបាលសិស្ស ភ្ញៀវ​កិត្តិយស់ និង​សិស្សា​នុសិស្ស​យ៉ាង​ច្រើន​កុះករ។

បន្ទាប់ពីឧទ្ទេស​នាម​គណ​អធិបតី ​ភ្ញៀវ​កិត្តិយស និង​គោរព​ទង់​ជាតិ លោក ហុង ហ៊ុយអ៊ាន នាយកសាលា​​បាន​ឡើង​ថ្លែង​មតិ​ស្វា​គមន៍ ក្នុង​កម្ម​វិធីខាង​លើ ហើយ​បាន​ពន្យលថា ˝ផ្សារ​ប្រតិដ្ឋ˝ ​គឺ​ជា​ផ្សារមួយ​ដែល​បើ​ក​ហើយ​ វា​និង​រលាយ (បិត) ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោកនាយក​សាលា​បាន​បន្តថា ផលិតផល​ដែល​លក់​នៅ​ក្នុង​ផ្សារ​នេះ​គឺ​ជាផលិតផល​ធម្ម​ជាតិ និង​ជា​ផលិទ្ធផល​ដែល​កើត​ចេញ​ពី​ស្នាដៃ​របស់​សិស្ស​ ដែល​បាន​រៀន​សូត្រ​ពី​លោក​គ្រូ ​អ្នក​គ្រូ ​ផ្នែក​គេហវិទ្យា ហើយ​អ្នក​ដែល​ចូល​ទិញ​ផលិតផល​នៅ​ក្នុ​ង​ផ្សា​រនេះ ត្រូវ​ប្តូរប្រាក់​ទៅ​ជាក្រដាស​ (គូប៉ុន) សិន ដើម្បី​រក្សានូវ​អនាម័យ​ល្អ។ ជាចុង​ក្រោយ​លោក​នាយក​សាលា បាន​ថ្លែង​អំណរគុណ​ដល់​គណអធិប​តី​ ភ្ញៀវ​កិត្តិយស អាណាព្យា​បាល​សិស្ស លោកគ្រូ អ្នក​គ្រូវ និង​សិស្សានុសិស្ស​ទាំង​អស់​ដែល​បានគាំទ្រ និង​ចូល​រួម​ក្នុង​កម្ម​វិធី​បើក​ផ្សារ​ប្រតិដ្ឋ​ខាង​លើនេះ ហើយ​លោកនាយក​បាន​ផ្តាំ​ផ្ញើ​អោយ​សិស្សា​នុសិស្ស​ទាំង​អស់​ព្យា​យាម​រៀន​សូត្រ​​អោយ​បាន​ពូកែ កុំ​អោយ​អវត្តមាន និង​ជៀស​អោយ​ផុត​ពី​អំពើ​អបាយ​មុខ​ និង​ជៀស​អោយ​ផុត​ពី​គ្រឿង​ញៀន ដែល​សង្គម​កំពុងស្អប់​ខ្ពើម។ (សូមចុចមើល​វីដេអូខាងក្រោម)

លោក​ លី ប៊ុនណា អនុប្រធាន​មន្ទីរ​អប់​រំយុវជន​ និង​កីឡាខេត្តសៀមរាបបាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល​ក្នុង​​កម្ម​វិធីខាងលើ​ ហើយ​លោក​ក៏បាន​រំលឹក​ឡើង​វិញ​នៅ​ថ្ងៃទី០១ខែមិថុនានេះ​ ដែល​ជា​ថ្ងៃខួប​លើក​ទី៦៨​នៃការ​ប្រារព្ធ​​ទិវា​កុ​មារជាតិ និង​​អន្តរ​ជាតិនៅ​លើ​ពិ​ភព​​លោក​ ដែល​ជាទង្វើ​អមនុស្ស​ធម៌ ធ្លាប់​​កើត​មាន​ឡើង​ចំ​ពោះ​នុស្ស​ជាតិ​ ក៏ដូច​ជាកើត​មាន​ឡើង​ចំ​ពោះ​កុមារ កាល​ពី​ឆ្នាំ ១៩៤២-១៩៤៤ ក្នុង​សង្គ្រាម​លោក​លើក​ទី២ ដែល​មាន​ការ​កាប់​សម្លាប់​ពី​ពួក​មហាអំ​ណាច​។ លោក​ លីប៊ុនណា បាន​រំលឹក​បន្ថែម​ថា ​កាល​ពី​ឆ្នាំ១៩៧៥-១៩៧៩ នៅ​ប្រទេស​កម្ពុជា​ក៏មាន​ព្រឹត្តិការណ៍ស្រដៀង​គ្នា (១៩៤២-១៩៤៤ ) នេះ​ផងដែរ ដែល​ប្រ​ជាជន​កម្ពុជា​ត្រូវ​បាន​សម្លាប់​រង្គាលស្ទើរ​ដាច់​ពូជ​ដោយ​ពួក​ខ្មែរ​ក្រហម ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​កុមារ​ក៏ត្រូវ​បាន​គេ​សម្លាប់​ជា​ច្រើន​ និង​ស្លាប់​ដោយ​ស្ថាន​ភាព​ក្នុង​ការ​រស់​នៅ​ទៀតផង។ លោកលីប៊ុនណាថ្លែងថា ខ្មួយៗ​សិស្សា​នុសិស្ស​ត្រូវ​ចេះ​ស្រលាញ់​សន្តិភាព ស្រលាញ់​ជាតិមាតុភូមិ ខិត​ខំ​រៀនសូត្រអោយ​បាន​ខ្លាំង​ពូកែ ដើម្បី​ជាទំពាំង​ស្នង​ឬស្សី​របស់ប្រទេស​កម្ពុជាទៅ​ថ្ងៃអនាគត់។ លោកលីប៊ុនណា បាន​បន្ថែម​ជាចុង​ក្រោយ​ថា ការ​បើក​ផ្សារ​ប្រតិដ្ឋ​នេះ គឺ​ចង់​អោយ​ក្មួយៗចេះរកស៊ី ចេះ​រៀប​ចំគំរោងការ ចេះ​ផលិត ផលិតផល ចេះលក់ដូរ ចេះគិត​គូរពីចំណេញ​ខាត​ ដើម្បី​ជាបទពិសោធន៍ទៅ​ថ្ងៃអនាគត់ និង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​លើ​ភិភព​លោក​ផងដែរ។

កម្មវិធីកាត់​ខ្សែបូរត្រូវ​បាន​ប្រព្រឹត្តិឡើង​ក្រោម​អធិបតីភាព​លោកជុំទាវ អ៊ុង វុនលីសៀងណាំ លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរ​អប់​រំ​យុវជន និង​កីឡាខេត្ត និង​លោក​នាយកសាលា ហុង ហ៊ុយអ៊ាន ក្នុង​ទឹក​មុខ​ញ​ញឹមញញែម​​ អមដោយ​លោកគ្រូ អ្នក​គ្រូ មាតាបីតាសិស្ស ភ្ញៀវ​កិត្តិយស និង​សិស្សា​នុសិស្សរាប់​ពាន់នាក់ក្នុង​ទីធ្លាសាលាព្រះឥន្ទ្រកោសានាព្រឹក​មិញ​នេះ៕ ដោយ៖ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1487ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1407ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1444ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1568ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1513ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1426ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1429ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1399ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1704ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2222ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1113នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70704នាក់
ខែនេះ    177782នាក់
ឆ្នាំនេះ   2635685នាក់
សរុប   51995611នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:56