រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣

ដោយៈ សិលា សៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1334

លោកស័ក្តិ៣កងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារម្នាក់ ផ្ទុះអាវុធចំនួនបីគ្រាប់ផ្ទួនៗក្នុង គោល បំណងការពារខ្លួន ខណៈពេលកំពុងធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ត្រូវក្រុមកាងឡានដឹកឈើគ្រញូង បើក ឡានពីរ គ្រឿងមកគាប បំរ៉ុងធ្វើឃាត។ ក្រោយពីផ្ទុះអាវុធ លោកស័ក្តិ៣ត្រូវប៉េអឹមខេត្ត នាំយកទៅសាកសួរ តែពុំ បានឃាត់ខ្លួនទេ។

            ហេតុការផ្ទុះអាវុធ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កើតឡើងនៅម៉ោងជាង៨យប់ ថ្ងៃទី១១ខែ ឧសភាឆ្នាំ២០១៣ នៅលើដងផ្លូវជាតិលេខ៦ ម្តុំវត្តខ្សាច់ ត្រង់ចំណុចព្រំប្រទល់ ស្រុកប្រាសាទបាគងនិងស្រុក សូទ្រនិគម។

            អង្គរក្សពាក់ស័ក្តិ៣ ដែលរងការបើកឡានគាប បំរ៉ុងធ្វើឃាតពីសំណាក់ ក្រុមកាងឡានដឹកឈើក្រញូង មានឈ្មោះតាំង ឆែឡាយ ជាកងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារ។

            ទាក់ទងនឹងការផ្ទុះអាវុធ រហូតប៉េអឹមហៅលោកស័ក្តិ៣ទៅសាកសួរ លោកវរសេនីយ៏ឯកស្រី យូរ៉ា មេ បញ្ជាការ រងអាវុធហត្ថខេត្តសៀមរាប ពុំបានធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា ទើបតែមកពីព្យាបាលខ្លួនឯ ប្រទេសវៀតណាម។ លោកបានប្រាប់ថាសុំសួរ ទៅខាងព្រហ្មទណ្ឌទៅ។

            លោកអនុសេនីយ៏ឯក អ៊ុយ ចយ ជំនួយការ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត សៀមរាប បានឲ្យដឹងថា ពិតជាមានករណីដូចខាងលើមែន ហើយបានហៅលោកស័ក្តិ៣អង្គរក្សមក សាកសួរ មែន។ តែគាត់ចូលមកបំភ្លឺដោយខ្លួនគាត់ទេ បន្ទាប់ពីរូបគាត់ដឹងថា ខាងអាវុធហត្ថបំរ៉ុងស្ទាក់រថយន្តរបស់គាត់ ដើម្បីហៅគាត់មកសាកសួរ។ លោកបន្តថា ក្នុងពេលសាកសួរ លោកស័ក្តិ៣បញ្ជាក់ថា ការផ្ទុះអាវុធនោះ ដោយសាតែចង់ការពារខ្លួន ពីព្រោះកំពុងធ្វើដំណើរ ត្រូវជនមិនស្គាល់មុខ បើកឡានពីរគ្រឿងមកគាប ពីមុខ ពីក្រោយ និងបំរ៉ុងគៀរទម្លាក់ស្នាមភ្លោះ ទើបសម្រេចផ្ទុះអាវុធការពារខ្លួនយ៉ាងនេះ។

            លោកអ៊ុយ ចយ បញ្ជាក់ថា ក្នុងការចូលបំភ្លឺនោះ ខាងលោកមិនបានឃាត់ខ្លួនគាត់ទេ តែបានដកហូត អាវុធខ្លី ម៉ាកឡុកមួយដើម។ រឿងនេះលោកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះចំណាត់ការ យ៉ាងណានោះ គឺនៅលើតុលាការ។

            នៅព្រឹកថ្ងៃទី១២ខែឧសភា លោកតាំង ឆែឡាយ ជាងកអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ បានរៀប រាប់ ប្រាប់អ្នកយកព័ត៏មាន យើង​ដោយ ផ្ទាល់មាត់ថា លោកពិតជាបានផ្ទុះអាវុធខ្លី ចំនួនបីគ្រាប់មែន។ ក្រោយ ផ្ទុះអាវុធ ជិតមួយម៉ោងលោកបានបើកឡាន ត្រឡប់ទៅឆ្លើយបំភ្លឺ នៅកន្លែងប៉េអឹមខេត្តទាំងយប់។ លោក បន្តថា ហេតុផលដែលបង្ខំឲ្យរូបលោកផ្ទុះអាវុធយ៉ាងនេះ គឺ ក្នុងពេលរូបលោកកំពុងបើករថយន្តម្នាក់ឯង លើដង ផ្លូវជាតិលេខ៦ បំរ៉ុងទៅក្រុងភ្នំពេញ ក៏ស្រាប់តែប្រទះរថយន្តចំនួនបីគ្រឿង។ដោយរថយន្តម៉ាកកាមរីបាឡែន មួយគ្រឿងមានផ្ទុកទំនិញ យ៉ាងធ្ងន់ស្ទើបើកបរទៅមុខមិនរួច។ ចំណែកឡិចស៊ីសពីរគ្រឿង ទៀតហាក់មិនមាន ផ្ទុកទំនិញអ្វីទេ ព្រោះរថយន្តមើលទៅ ឃើញជាលក្ខណៈស្រាល។ ភ្លាមនោះ ដោយសាលោកប្រញ៉ាប់ ទៅ ភ្នំពេញឲ្យទាន់មង្គលការខ្មួយលោកបានស៊ីញ៉ូភ្លើងសុំវ៉ា។ ក្នុងខណៈលោកបញ្ជារថយន្តឡើងវ៉ា ស្រាប់តែមាន រថយន្ត ឡិចស៊ីស៣០០មួយគ្រឿងមកពាំងពីមុខ ហើយឡិចស៊ីស៣០០មួយគ្រឿងទៀត បិតគូថពីក្រោយ ដោយ មិនឲ្យរថយន្តរបស់លោក កំរើកខ្លួនរួច។ ក្នុងស្ថានការដែលលោកបន្ថែមល្បឿន វ៉ាឲ្យផុតពីរថយន្តទាំងនោះ ក៏ត្រូវ បានឡិចស៊ិសទាំងពីរគ្រឿង បើកមកគៀរ រថយន្តរបស់លោក បំរ៉ុងទម្លាក់ស្នាមភ្លោះ ឃើញដូច្នេះទើបលោក សម្រេច ផ្ទុះអាវុធតែម្តង។

            លោកអង្គរក្ស បន្តថា ការផ្ទុះអាវុធចំនួនបីគ្រាប់ តម្រង់ទៅលើមេឃនេះ គឺគ្រាន់តែកម្លាចជនមិនស្គាល់ មុខដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ តែទោះបីលោកផ្ទុះអាវុធក៏ដោយ ក៏ពួកគេមិនអនុញាតិឲ្យរថយន្តរបស់លោក ឡើងវ៉ាទៅមុខបានដែរ គឺគេបានរារាំងលោករហូតដល់ចំណុចផ្សារដំដែក ស្រុកសូទ្រនិគម។ តែក្នុងពេលពួកគេ រារាំងរថយន្តរបស់លោក ទើបលោកដឹងច្បាស់ថា នៅក្នុងរថយន្តបាឡែន ដែលអមដំណើរដោយឡិចស៊ីស ពីរគ្រឿងនោះ គឺមានផ្ទុកឈើគ្រញូងពេញព្រាប ម្យ៉ាងទៀតអ្នកបើកឡិចស៊ីសនោះ លោកបានស្គាល់មុខច្បាស់ ថា ជាជនជំនួញឈើគ្រញូង។

            លោកស័ក្តិ៣ ឲ្យដឹងទៀតថា មុនដំបូងមិនបានដឹងថា ខាងប៉េអឹមបំរ៉ុងស្ទាក់ឃាត់រថយន្តលោកទេ តែមេ របស់លោកទូរសព្ទ័ប្រាប់ថា ឲ្យវិលមកបំភ្លឺនៅកន្លែងប៉េអឹមវិញ ព្រោះទៅមុខទៀតក៏គេឃាត់ដដែលទេ។ តែ លោកឆ្ងល់ថា សមត្ថកិច្ច ម្តេចមិនឃាត់រថយន្តទាំង៤គ្រឿង ដើម្បីសួរកហេតុផល ពីព្រោះការផ្ទុះអាវុធដំបូង គឺចេញពីចង្កោមរថយន្តទាំង៤គ្រឿងដែលកំពុងបើកប្រដេញគៀរគ្នា ពុំអាចមាននណាទាន់ដឹងថាសម្លេងផ្ទុះ ចេញ ពីរថយន្តរបស់លោកទេ ហើយក្រោយពី សម្លេងកាំភ្លើងផ្ទុះ រថយន្តទាំង៤គ្រឿង នៅតែបើកអមដំណើរ គ្នារហូត តែលោកទទួលបានថា សមត្ថកិច្ចបំរ៉ុង ឃាត់តែរថយន្តរបស់លោក។

            លោកតាំង ឆែឡាយ បញ្ជាក់ថា ទោះបីជនជំនួញឈើគ្រញូង ប៉ងធ្វើឃាតលោក ដោយលោកបាន ស្គាល់មុខក៏ដោយ ក៏លោកមិនដាក់ពាក្យបណ្តឹងអ្វីដែរ ពីព្រោះជនទាំងនោះបានរួចផុតពីសំណាញ់ សមត្ថកិច្ច ទៅហើយដូច្នេះគ្រប់យ៉ាងគេអាចប្រកែកបាន។ តែរំពឹងថា សមត្ថកិច្ចពាក់ពន្ធ័ និងសមត្ថកិច្ចជំនាញ ក៏អាចភ្ញាក់ ខ្លួនឡើងវិញដែរ ចំពោះសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងកាត់ខេត្តសៀមរាបយ៉ាងផុសផុលនេះ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លាង​កាត់​ខេត្ត​សៀម​រាប​តាម​ ដង​ផ្លូវ​លេខ​៦៧ និង​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​នៅ​តែ​បន្ត​យ៉ាង​គគ្រឹគ​គគ្រេង​ដោយគ្មាន​ជំ​នាញ​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សំ​នូម​ពរ​ទៅ​លោក ឃឹម​-ប៊ុន​សុន​ អភិបាល​ខេត្ត​ថ្មី​ឆាប់​មាន​វិធាន​ការ​ទប់​ស្កាត់​ផង​ ព្រោះ​ក្រុម​ឈ្មួញ​ទាំង​នេះ​ កំពុង​តែ​ឈ្លៀត​ឱកាស​ពេល​លោក​ ឡើង​កាន់​តំ​ណែង​ថ្មីថ្មោង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន1695ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2252ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន3427ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2062ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3755ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1378ដង រឿងទុំទាវ (មានវីដេអូ)   អាន3576ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1658ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1436ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1795ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3120នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    9808នាក់
ខែនេះ    116886នាក់
ឆ្នាំនេះ   2574789នាក់
សរុប   51934715នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 17:59