កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ មានពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត-សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧកត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងមានការចូលរួមពីសមត្ថកិច្ច អាជ្ញាធរដែនដី មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ផងដែរ។
នាយនគរបាលដែលត្រូវបានតែងតាំងថ្មីជាស្នងការខេត្តសៀមរាបជំនួស អោយឧត្តមសេនីយ៍ ទោ-សត ណាឌី ដែលចូលនិវត្តន៍នោះ គឺលោកវរសេនីយ៍ឯក ហ៊ូ-វណ្ណី អតីតជាស្នងការរង ទទួលផែន ភ័ស្តភា និងហិរញ្ញវត្ថុ នៃស្នងការនគរបាលខេត្តសៀមរាប។
ឯកឧត្តម សត-ណាឌី មុនផ្ទេរតំណែងបានរាយការណ៍ អំពីរបាយការណ៍កន្លងទៅក្រោមការដឹកនាំដ៏ល្អរបស់ ឯកឧត្តម ដូចជាសន្តិសុខសណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសនានា ជាហូរហែរជូនថ្នាក់ដឹកនាំ គណអធិបតី និងមន្ត្រីអ្នកមុខអ្នកការដែលចូលរួមក្នុងពិធីខាងលើនេះបានជ្រាបជាព័ត៌មាន។
លោកវរសេនីយ៍ឯក ហ៊ូ-វណ្ណី អតីតជាស្នងការរងមុនទទួលមុខតំណែងជាស្នងការខេត្តសៀមរាប នៅក្នុងពិធីតែងតាំងនេះ លោកបានធ្វើការប្តេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ថា៖ ០១-ប្តេចជ្ញាស្មោះត្រង់ចំពោះជាតិសាសនា និងព្រះមហាក្សត្រ ០២-ប្តេជ្ញាគោរព និងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន-សែន ជាប្រមុខដឹកនាំ ០៣-ប្តេជ្ញាយកអស់កម្លាំងកាយចិត្ត គំនិតប្រាជ្ញា ដើម្បីបំរើផលប្រយោជន៍ប្រជារាស្ត្រ និងមិនធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍ប្រជារាស្ត្រឡើយ ០៤-ប្តេជ្ញាគោរពនិងប្រត្តិបត្តិយ៉ាងម៉ឺងម៉ាត់ដោយសច្ចយុត្តិធម៌ គោរពច្បាប់ បទបញ្ញត្តនិងបទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ០៥-ប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិន័យលេខ០០៦របស់អគ្គស្នងការតំណាងកងកម្លាំនគរបាលជាតិ ០៦-ប្តេជ្ញាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ០៧-ប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធអោយមានភាពល្អប្រសើរ។ ជាទីបញ្ចប់លោកស្នងការឡើងថ្មីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ គណធិបតី ភ្ញៀវកិត្តិយសក្នុងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតំលៃ ដើម្បីចូលរួមក្នុងឱកាសនេះ។
ឯកឧត្តម ឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាប បន្ទាប់ពីឡើងថ្លៃមតិស្វាគមន៍ដល់ពិធីតែងតាំង និងគោរពដល់គណអធិបតី មន្តី្ររាជការគ្រប់ជាន់ថ្នាក់ ឯកឧត្តម ឃឹម-ប៊ុនសុង បានកោដសសើរនូការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតី ហ៊ុន សែន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវគោលនយោបាយយុត្តិសាស្រ្តចតុកោណតំណាក់កាលទីបី ព្រមទាំងក្រោមការខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរអង្គភាពនានារបស់ខេត្ត ដែលបានធ្វើអោយខេត្តសៀមរាបទទួលបានស្នាដៃលេចធ្លោដូចជា៖ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើ ធ្វើអោយប្រជាពលរដ្ឋមានការជឿជាក់ និងចូលរួមជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ហើយប្រជាពលរដ្ឋមានសតិអារម្មល្អក្នុងការដើរហើរគ្រប់ច្រកល្ហក ទាំងយប់ទាំអថ្ងៃ សូម្បីនៅតំន់ដាច់ស្រយ៉ាលយ៉ាងណាក្តី ជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានភាពកក់ក្តៅ និងសន្តិសុខក្នុងការស្នាក់នៅ និងការធ្វើការកម្សាន្តគ្រប់ទិសទី។
ឯកឧត្តមនាយឧត្តមសេនីយ៍ នេត-សាវឿន ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមផ្ទាល់ បានឡើងថ្លែងអំណគុណដល់ ឯកឧត្តម ឃឹម-ប៊ុនសុង ប្រធានក្រុមព្រឹក្សាខេត្ត គណធិបតី ភ្ញៀវកិត្តិយស សមាជិកសមាជិការ ដែលចូលរួមធ្វើពិធីប្រកាសផ្ទេរតំណែង ស្នងការនគរបាលខេត្តសៀមរាប។ ឯឧត្តមបានមានប្រសាសន៍បន្តថា ការចូលរួមរបស់ភ្ញៀវកិត្តិយស និងមន្រ្តីរាជការនៅថ្ងៃនេះ ជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលខេត្តសៀមរាប ដើម្បីចាប់ដៃបើកប្រតិបត្តិការណ៍ ដើម្បីញាំងអោយខេត្តសៀមរាប កាន់តែរីកចំរើន មានសុខសន្តិភាព ហើយវត្តមានរបស់ភ្ញៀវកិត្តិយសថ្ងៃនេះ គឺជាសាក្សីក្នុងការចូលរួមស្តាប់ ការប្តេជ្ញាចិត្តរបស់ ឧត្តមសេនីយ៍ ហ៊ូ-វណ្ណី ដែលឡើងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយសូមអោយន្ត្រីរាជាការ និងប្រជារាស្ត្រ ចូលរួមសហការ ដើម្បីអោយ លោក ហ៊ូ-វណ្ណី បំពេញបេសកកម្មបានជោគជ័យ ក្នុងការតបស្នងសងគុណដល់រាជរដ្ឋាភិបាលកម្ពុជា សងគុណដល់ក្រសួងមហាផ្ទៃ និងសងគុណដល់អគ្គស្នងការនគរបាលជាតិ។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ នេត-សាវឿន បានសង្កត់ធ្ងាន់ថា សូមអោយលោកស្នងការឡើងថ្មី អនុវត្តអោយបាននូវគោលនយោបាយនានារបស់ថ្នាក់ដឹកនាំ ដើម្បីអោយខេត្តសៀមរាបជាសផុតពីការជួញដូរផ្លូវភេទ ជាសផុតពីការជួញដូរ និងប្រើប្រាសគ្រឿងញៀន លុបបំបាត់បទល្មើសព្រៃឈើ បទល្មើសនេសាទ កុងត្រូលជជុះ អំពើហឹង្សា អំពើឃាត្តកម្ម និងបទល្មើសនានាជាដើម។
ពលរដ្ឋខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថា នាយឧត្តមសេនីយ៍ ហ៊ូ-វណ្ណី ស្នងការនគរបាលខេត្តសៀមរាបឡើងថ្មីនេះ ជាមនុស្សចេះស្រលាញ់ជាតិមាតុភូមិ ចេះស្រលាញ់ប្រជារាស្ត្រ មិនប្រកាន់វណ្ណៈ ឋានៈ មានក្រ ទាបខ្ពស់ ខ្មៅស តូចធំ បក្សពួកនិយម រើសអើង ដូចមន្ត្រីរាជការក្នុងខេត្តសៀមរាបមួយចំនួននោះទេ ៕ ដោយ៖ ផ្លុងរ៉េត