ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន

ដោយៈ នាយខ្វែក ខេត្តសៀមរាប ថ្ងៃទី 02 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:37 នាទី ចំនួនអានៈ 1939

កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ត្រូវ​អង្គភាព យោធា​ខេត្ត​ហាមឃាត់ ដោយ​អះអាងថា​ត្រូវ​ទៅសុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សិន​។​ ​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ អោយដឹង​ជាថ្មី នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៤ ថា ករណី​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយទៀត នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២៧​នោះ គឺ​ទីនោះ​ពីមុនមក ជា​ព្រៃដែល​ទាហាន​ឈរជើង​។ នគរបាល ត្រូវ​ឈរជើង ឬ​សង់​ប៉ុស្តិ៍​/​បន្ទាយ ទាល់តែ​គោរព​គោលការណ៍​ថ្នាក់លើ​ខ្សែបណ្តោយ គឺ​នគម​រ​បាល សុំ​នាយកដ្ឋាន​នគរបាល​ព្រំដែន​គោក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ឯ​ទ័ព ត្រូវសុំ​គោលការណ៍​យោធភូមិភាគ​ទី៥ និង​កងទ័ពជើងគោក​។ បើ​ខ្សែបណ្តោយ​ណា ជំទាស់​ក៏​ធ្វើ​មិនបាន ប៉ុន្តែ​គោលការណ៍ និង​ជំហរ គឺ​បែង​ចែកគ្នា​ឈរជើង និង​ការពារ​នៅជាប់​គ្នា​តែម្តង​។​

​លោក​បន្តថា ឥឡូវ​ខាង​លោក​ជំទាស់​។ តែ​ត្រូវ​ទុក​សុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សម្រេច​។ បើ​ខេត្ត ផ្តល់​សច្ចា​ប័នអោយ​សង់​ប៉ុស្តិ៍​នេះ​បាន គឺ​តំប​ន្រ់​ប​តិ​ប​ត្តិ​ការ​សឹក​រង​ខេត្ត ត្រូវសុំ​ឈរជើង និង​សង់​បន្ទាយ តាម​គោលដៅ​ព្រំដែន​ត្រង់​កន្លែង​ណា ដែល​ពុំទាន់​មាន​ទ័ព​ឈរជើង​លើ​បណ្តោយ​ព្រំដែន១៥៣គម ដែន​នៃ​ខេត្ត​នេះដែរ ព្រោះ​ភារកិច្ច​ទ្រោល​ការពារ​ព្រំដែន តាំងពី​ឆ្នាំ​២០០៨ មក​។​ក្នុងនោះ ពេល​បង្កើត​កងអនុសេនាធំ​លេខ២​មួយទៀត នៅ​ក្រុង​ប៉ោយប៉ែត កម្លាំង​ទ័ព​នឹងត្រូវ​ដាក់​ទី​ឈរជើង​នឹង​ព្រំដែន២​កន្លែង គឺ​នៅក្នុង​ភូមិសាស្ត្រ​ដែល​នគរបាល​ព្រំដែន​៩១១ ឈរជើង​ខាង​ប៉ោយប៉ែត និង​នៅក្នុង​ភូមិសាស្ត្រ​នគរបាល​ព្រំដែន​៨៩១ ឈរជើង​ខាងត្បូង​ប៉ោយប៉ែត​។​ ​

គួររំលឹកថា ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​កងឯកភាព​កាលពី​ចុង​សប្តាហ៍​មុន មានការ​លើកឡើង​បញ្ហា​ចម្រូងចម្រាស​ប៉ូលីស​ត្រូវ​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​បង្គោល​លេខ​២៧​នេះ​។ គ្រឿងសំណង់​ខ្លះ ដឹក​ទៅ​ត្រុ​វ​ស្ទះ​សិន ដោយ​ទាហាន​មិនអោយ​សង់​។​ ​

លោក គោ​ស៊ុំ សារឿ​ត អភិបាល និង​ជា​ប្រធាន​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​​យោបល់​ថា បើ​ដណ្តើម​គ្នា​ឈរជើង​យ៉ាងនេះ គ្មានអ្វី​ក្រៅពី​រឿងផល​​​ប្រយោជន៍នោះ​​ទេ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា បដិសេធថា មិន​ពាក់ព័ន្ធ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ​ តែ​សំខាន់ គឺ​ប្រយោជន៍​ការពារជាតិ​ព្រំដែន និង​ធ្វើ​អ្វី​អោយ​ស្របតាម​គោលការណ៍​ថ្នាក់លើ ហើយ​មុននិង​ឥឡូវនេះ ទ័ព​ក៏​សម្រួល​អោយ​នគរបាល​សង់​អគារ​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយ​ដែរ នៅ​ចំណុច​ក្រឡ​ឆ្ងាញ់ ឬ​ប៉ុស្តិ៍​ដងរែក​ដែល​មិន​ស្ថិត​លើ​ទីតាំង​ចាស់​នោះទេ​។​ 

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ ជិត ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ព្រំដែន និយាយថា ការសង់​ប៉ុស្តិ៍ និង​ឈរជើង​ថ្មី​នេះ មិន​ពាក់ព័ន្ធ​ប្រយោជន៍​បុគ្គល​ឡើយ តែ​ជា​គោល​ការណ៍​ និង​ទិស​ថ្នាក់លើ​។​ ​លោក សំ ជិត ប្រាប់​តាម​ទូរស័ព្ទ​បន្ថែមថា ទាហាន​មិន​ចង់អោយ​ប៉ូលិស​សង់​ប៉ុស្តិ៍ និង​ឈរជើង ព្រោះ​សង្ស័យ​មាន​អាថ៌កំបាំង និង​ផលប្រយោជន៍​ពី​ព្រំដែន​នោះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1595ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1884ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន986ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន4460ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន1882ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1564ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន1856ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1780ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1617ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1492ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14196នាក់
ម្សិលមិញ    4401នាក់
សប្ដាហ៍នេះ    31076នាក់
ខែនេះ    214667នាក់
ឆ្នាំនេះ   2672570នាក់
សរុប   52032496នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2024 ម៉ោង 22:00