មាន ប៊ុនធឿន ជាប្រធានស្នាក់ការសន្តិសុខលេខ៧០២ ដែលមានទីតាំងស្ថិតនៅស្រុកមេមត់ ខេត្តកំពង់ចាម ចំណុះ ឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលគ្រប់គ្រងដោយលោក វ៉ា សារិទ្ធ ថ្មីៗនេះ បានប្រព្រឹត្ត អំពើមិន គប្បី ចាប់អូសដៃក្មេងប្រុសម្នាក់ អាយុ១៥ឆ្នាំ ចេញពីកន្លែងរាំវង់ វាយទាត់ធាក់រហូតដល់សន្លប់ ហើយបើ ពិនិត្យរឿងរ៉ាវ នៃធាតុផ្សំ បទល្មើសវិញ ។
ការប្រព្រឹត្តរបស់លោក មាន ប៊ុនធឿន គឺជាបទប៉ុនប៉ងមនុស្សឃាតដោយ ចេតនា ប៉ុន្តែ អំណាច លុយ និងស្បែកជាមន្ត្រីកងរាជអាវុធហត្ថគ្មាននរណាហ៊ានធ្វើអ្វីលោក មាន ប៊ុនធឿន នោះទេ ។ ហើយ គ្រួសារ ជនរងគ្រោះបានត្រឹមតែទទួលយកសំណង បន្តិចបន្តួច តាមរយៈការសម្របសម្រួលក្រៅផ្លូវតុលាការ ដើម្បី បញ្ចប់រឿងស្ងាត់ៗ។ បុ់ណ្ណោះព្រោះតែអំណាច មាន ប៊ុនធឿន ជាមេស្នាក់ការ ៧០៨ ដ៏មហិមានោះ ។
តាមប្រជាពលរដ្ឋរស់នៅចំណុចផ្សារថ្នល់ទទឹង នៃឃុំជប់ ក្រុងត្បូងឃ្មុំ បានលើកឡើងថា កាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះអ្នកស្រុកក្បែរផ្សារថ្នល់ទទឹង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំជប់ក្រុងត្បូងឃ្មុំ មានរៀបចំពិធីមង្គលការមួយ ខណៈពេលដែលភ្ញៀវកំពុងផឹកស៊ីរាំសប្បាយ ស្រាប់តែមានការ ផ្អើលឆោឡោ ទំនងជា ក្មេងៗក្នុងភូមិរាំជាន់ជើងគ្នា ក៏បង្កជាជម្លោះវាយតប់ផ្អើលរោងការ។ ភ្លាមៗនោះ គេឃើញកុមារាម្នាក់ឈ្មោះ សៀង ចាន់រ៉ាណែត អាយុ ១៥ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់ទទឹង ឃុំជប់ ក្រុងត្បូងឃ្មុំ មានឪពុកឈ្មោះ សៀង ណាត ជាមន្ត្រី យោធា ត្រូវបានលោក មាន ប៊ុនធឿន ជាប្រធានស្នាក់ការសន្តិសុខលេខ៧០២ ស្រាប់តែចាប់អូសដៃក្មេងរូបនោះ ចេញ មកក្រៅវង់រាំ រួចបានប្រើអំពើហិង្សាទាត់ធាក់យ៉ាងព្រៃផ្សៃ រហូតទាល់តែក្មេងនោះសន្លប់បាត់ស្មារតី ដោយគ្មាននរណា ហ៊ាន ចូលទៅជួយឃាត់នោះទេ ។
ផ្ទុយទៅវិញ ក្រោយពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងឱ្ យសមត្ថកិច្ចពាក់ ព័ន្ធជួយដោះ ស្រាយទៅតាមនីតិវិធី ព្រោះវាជាបទល្មើសនៃការប៉ុនប៉ងមនុស្សឃាត ឬការប្រើប្រាស់អំពើហិង្សាដោយចេតនា ក្នុង ស្ថាន ទម្ងន់ទោសមិនអាចអត់ឱនឱ្យបានឡើយ ។ ប៉ុន្តែលោក មាន ប៊ុនធឿន បានប្រើវិធីគំរាមផង ចរចាផង ឱ្យក្រុម គ្រួសារ ជនរងគ្រោះបញ្ចប់រឿង ដោយចរចាផ្តល់សំណងទៅតាមស្ថានភាពជាក់ស្តែង។
បើតាមប្រភពដែលជិតដិតនឹងសំណុំរឿងមួយនេះបានលើកឡើងថា ពីដំបូងឡើយក្រុមគ្រួសារជនរងគ្រោះបានប្តឹងទាម ទារសំណងចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់ថ្លៃព្យាបាលរបួសស្នាម និងសុំឱ្យច្បាប់ផ្តន្ទាទោសលោក មាន ប៊ុនធឿន ផង ប៉ុន្តែក្រោយមក មាន ប៊ុនធឿន បានចរចាសម្របសម្រួលផ្តល់សំណងត្រឹមតែ ៦ពាន់ដុល្លារ ប៉ុណ្ណោះ ហើយបាន បញ្ចប់រឿងយ៉ាងស្ងាត់ៗកាលពីថ្ងៃទី១២ ខែមីនា និងមិនបញ្ជូនសំណុំរឿងទៅកាន់តុលាការនោះ ទេ គឺជាការចរចា បញ្ចប់រឿងនៅក្រៅផ្លូវតុលាការស្ងាត់ៗតែម្តង។
ដូចជា បើពិនិត្យពីអង្គហេតុនិងអង្គច្បាប់គេអាចមើលឃើញថា អំពើហិង្សាដ៏ឃោរឃៅដែលលោក មាន ប៊ុនធឿន បាន ចាប់ក្មេងប្រុសអាយុ១៥ឆ្នាំវាយរហូតដល់សន្លប់ គឺជាការប៉ុនប៉ងមនុស្សឃាត ទោះជាមានការចរចា ផ្តល់សំណង ដល់ គ្រួសារ ជនរងគ្រោះក៏ដោយ វាគ្រាន់តែជាសំណងរដ្ឋប្បវេណីប៉ុណ្ណោះ ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបញ្ជូន សំណុំ រឿង នេះទៅកាន់តុលាការ ដើម្បីដោះស្រាយទៅតាមច្បាប់បន្តទៅទៀត។
ដូចជា នៅមានការបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ គ្រាន់តែមានជម្លោះបន្តិចបន្តួច ឬដេញវាយ តប់ គ្នាតាមផ្លូវមិនមានរបួសស្នាមអ្វីផង ក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនកសាងសំណុំរឿងយ៉ាងខ្លាំងៗ បញ្ជូន ទៅកាន់តុលា ការ ប៉ុន្តែសម្រាប់មាន ប៊ុនធឿន ដែលវាយក្មេងប្រុសម្នាក់ឱ្យសន្លប់យ៉ាងសាហាវឃោរឃៅនៅកណ្តាល ចំណោម មនុស្ស រាប់រយនាក់បែបនេះ ហេតុអ្វីក៏គ្មានទោសពៃរ៍។
សូមបញ្ជាក់ថា ជារឿយៗមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឱ្យ មន្ត្រី និងពលអាវុធហត្ថទាំងអស់គោរពឱ្យបាននូវវិន័យនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ប៉ុន្តែលោក មាន ប៊ុនធឿន មិន ដែលឈឺក្បាលវិលមុខពីសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ។
ក្រៅពីការប្រើអំពើហិង្សាដ៏ឃោរឃៅទៅលើកុមារាអាយុ១៥ឆ្នាំរហូតសន្លប់បាត់ស្មារតី ហើយលោក មាន ប៊ុនធឿន ក៏ធ្លាប់ជាប់ពាក់ព័ន្ធរឿងអាស្រូវនៃការចាត់ចែងឱ្យមន្ត្រីក្រោមឱវាទប្រចាំនៅស្នាក់ការសន្តិសុខលេខ៧០២ ទៅបង្កើត ប៉ុស្តិ៍ ជជុះចាំប្រមូលលុយពីឡានដឹកឈើ ឡានដឹកជន្លង់ម្រេចយ៉ាងប្រសេចប្រសាចយ៉ាងអនាធិបតេយ្យ បំផុត ។ ហើយ ករណីខ្លះទៀតក៏ មានការប្រដេញតាមឡានដឹកឈើឱ្យចូលបង់លុយតាមតែទំនើងចិត្តនៅពេលដែល ឡានដឹក ឈើមួយចំនួនបានបើកហួសប៉ុស្តិ៍ស្នាក់ការរបស់លោក មាន ប៊ុនធឿន ឬភ្លេចចូលបង់លុយ។ គេចង់ឃើញថ្នាក់លើ ត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋ នៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បានិងស្អប់ខ្ពើមចំពោះរបៀបដឹកនាំរបស់ មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរងគ្រោះដែរ។
គួរបញ្ជាក់ថា គេចង់ឃើញថ្នាក់លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋនៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បារ និងស្អប់ខ្ពើមចំពោះរបៀប ដឹកនាំរបស់លោក មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរង គ្រោះដែរ ។ ហើយដែល បញ្ហានេះ គួរតែលោកនាយឧត្តមសេនីយ៍ មេបញ្ជាការពិនិត្យឡើងវិញផង ព្រោះថា ករណីមានមេស្នាក់ការ ស៊ីប្រាក់ ខែជាតិ ប្រជាពលរដ្ឋទៅវាយតប់ប្រជាពលរដ្ឋបែបនេះ វាបានធ្វើឱ្យប៉ះពាល់ដល់មុខ មាត់អាវុធហត្ថជាតិ យ៉ាងធ្ងន់ ធ្ងរ បំផុត មិនគួរបើគេមើលរំលងទេ ! ៕