រថយន្តម៉ាកហ៊ីយុនដាយប្រភេទយីឌុបពណ៍ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0715 គ្របតង់ពណ៍ប្រផេះ ដឹកម្នាងសិលា ពីខេត្តឧត្តរមានជ័យឆ្លងកាត់ខេត្តសៀមរាប ដល់ចំណុច ខាងកើតខ្លោងទ្វារវត្តប្រាសាទប្រហែល១រយម៉ែត្រ ក្នុងភូមិប្រាសាទឃុំប្រាសាទ ស្រុកពួក ត្រូវបានកំលាំងសមត្ថកិច្ចចំរុះចុះឆែកឆេឃើញមានបង្កប់ឈើក្រញូង តៃកុងនិងព្រូរតបាត់ស្រមោល។
លោក អ៊ំអមរា ស្នងការរងទទួលបន្ទុកបង្ក្រាបបទល្មើសបានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧គុម្ភៈឆ្នាំ២០១៣នេះថា នៅយប់ថ្ងៃទី២៧ទាបភ្លឺលោកបានចុះធ្វើការតាមដងផ្លូវជាមួយលោក ទីសុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប សហការជាមួយលោក ម៉ែនវុទ្ធី (ហៅឡយ) មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប ហើយបានឃាត់រថយន្តដឹកម្នាងសិលា១គ្រឿងដែលមានបង្កប់ឈើក្រញូងចំនួន១៨០ដុំ ដែលមានមុខធំៗ។
លោកស្នងការរងបានបន្តថា ដំបូងលោកឡយ បានសុំបើកកៅស៊ូប៉ាតង់មើលខាងក្រោយរថយន្តដឹកម្នាងសិលាខាងលើ មិនមានឃើញអ្វីទាំងអស់ ដោយនៅមានការសង្ស័យមិនអស់ចិត្ត ទើបលោកព្រះរាជអាជ្ញាសុំអោយតៃកុងរថយន្តបើកខាងមុខម្តង ស្រាប់តែភ្លាមនោះតៃកុងរថយន្តនិងព្រូរតបាទជើងសព្រាតតែម្តង។ លោកស្នងការរងបន្តទៀតថា នៅពេលតៃកុងរថយន្ត និងព្រូរតបាត់ មន្ត្រីរដ្ឋបាលព្រៃឈើបានបើកកៅស៊ូប៉ាតង់មួយកំណាត់ខាងមុខឃើញមានឈើក្រញូងប្រហែលជាង១ម៉ែត្រគូប។
បើតាមព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើខាងលើបានអោយដឹងនៅព្រឹកដដែលនេះថា ខាងមន្រ្តីជំនាញកំពុងរៀបចំគ្របប៉ាង់វិញ និងអូសយករថយន្តខាងលើមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដើម្បីចាត់ការទៅតាមផ្លូវច្បាប។
គេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើក្រញូងខុសច្បាប់ ប្រើគ្រប់ល្បិចកលក្នុងការដឹកជញ្ជូនឈើដ៏មានតំលៃមហាសាលនេះ តែទោះជាយ៉ាងណាក៏ដោយបើហ៊ានលោតឆ័ត្រ មិនបង់លុយអោយមន្ត្រីជំនាញតាមដងផ្លូវទេ ទោះជារថយន្តដឹកឈើក្រញូងទាំងនោះដាក់ស្លាបហោះដូចយន្តហោះ ក៏ហោះមិនរួចដែរ។ ម្យ៉ាងវិញទៀតរយៈពេលកន្លងទៅគេមិនសូវឃើញមន្ត្រីជំនាញចាប់បានរថយន្តដឹកឈើទេនៅខេត្តសៀមរាប ឃើញតែសមត្ថកិច្ចផ្សេងៗតែប៉ុណ្ណោះ៕
ថ្ងៃនេះ | 2260 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30548 | នាក់ |
ខែនេះ | 2260 | នាក់ |
ឆ្នាំនេះ | 3584920 | នាក់ |
សរុប | 52944846 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:06 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net