ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះម្នាក់រស់នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានប្តីងគ្រូពេទ្យ ឈ្មោះ អឿម៉េង ពីបទសម្លាប់មនុស្សដោយអចេតនា បន្ទាប់ពីកូនស្រីបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២។
អ្នកស្រី អាងមេសា ដែលជាម្តាយក្មេងស្រីរងគ្រោះបានអោយដឹងថា កូនស្រីរបស់គាត់ឈ្មោះ ចាងស្រីហេងអ៊ុន ហៅសុម៉ាវីន មានអាយុ៤ឆ្នាំ បានយកទៅព្យាបាលនៅផ្ទះរបស់គ្រូពេទ្យឈ្មោះ អឿ ម៉េង ក្បែរផ្ទះរបស់អ្នកស្រី នៅពេលកូនស្រីរូបនេះមានអាការៈគ្រុនក្តៅ។ អ្នកស្រីបន្តថា គ្រួពេទ្យបានចាក់ថ្នាំរយៈពេល៣ថ្ងៃ (ពីថ្ងៃទី១៩-២១) ក្នុង១ថ្ងៃចំនួន៤ម្ជុល រហូតកូនស្រីគាត់ឈឺជើងមិនអាចចាក់ថ្នាំទៀតបាន គ្រូពេទ្យបានអោយថ្នាំគ្រាប់សំរាប់លេបរយៈពេល២ថ្ងៃ (ថ្ងៃទី២២-២៣) បន្ថែមទៀត។ លោកស្រីបន្តថា ដោយឃើញអាការៈកូនមិនធូស្រាលលោកស្រីបានយកកូនទៅព្យាបាលនៅពេទ្យស្រុកជីក្រែង ហើយគ្រូពេទ្យាបានអោយអ្នកស្រីយកកូនមកព្យាបាននៅមន្ទីពេទ្យកុមារ។ អ្នកបន្តទៀតថា គ្រូពេទ្យនៅមន្ទីរពេទ្យកុមារបានប្រាបថា កូនគាត់មានជម្ងឺគ្រុនឈាម ហើយបានពុលថ្នាំ ដែលជាតិថ្នាំជ្រាប់ចូលពេញថ្លើមនិងសួត រហូតដល់ថ្ងៃទី២៦ធ្នូកូនគាត់បានស្លាប់បាត់បង់ជីវិត។ អ្នកស្រីបន្ថែមថា គាត់បានដាក់ពាក្យប្តីទៅតុលាការខេត្តសៀមរាប អោយគ្រូពេទ្យ អឿម៉េង សង់ជំងឺចិត្តចំនួន៥ពាន់ដុល្លារ និងផ្តន្ទាទោសតាមច្បាប់ ព្រោះគ្រូពេទ្យមិនបញ្ជូនកូនគាត់មកមន្ទីរពេទ្យកុមារ ចេះតែថា មិនអីទេ។
ពាក់ព័ន្ធការចោទប្រកាន់របស់ម្តាយក្មេងស្រីរងគ្រោះនេះ លោក អឿម៉េង បានប្រាប់ កម្ពុជាសុវណ្ណភូមិ នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១២ថា លោកពិតជាបានព្យាបាលក្មេងស្រីខាងលើមែន តែនៅកំឡុងពេលលោក ព្យាបាល ក្មេងស្រីខាងលើមានអាការៈ គ្រុនធម្មតាទេ។ លោកអឿម៉េងបន្តថា ម្តាយក្មេងស្រីបានយកកូនទៅព្យាបាលជាមួយគ្រូពេទ្យឯកជនម្នាក់ទៀតនៅឃុំកំពង់ក្តី ដោយគ្រូនពេទ្យរូបនោះបានអោយថ្នាំយកមកលេបបន្ថែម។ លោកអឿម៉េងបន្តទៀតថា សាច់ខាងក្មេងស្រីរងគ្រោះបានប្រាប់លោកបន្ទាប់ពីថ្ងៃដែលម្តាយគ្មេងស្រីរងគ្រោះបានយកកូនទៅព្យាបាលនៅឃុំកំពង់ក្តីហើយត្រឡប់មកផ្ទះវិញថា ” កាលពីយប់មិញចៅខ្ញុំក្អួតពេញមួយយប់ ព្រោះម្តាយវាបានថ្នាំមកពីពេទ្យកំពង់ក្តីអោយផឹក មិនដឹងជាគេអោយថ្នាំអ្វីទេ “។ លោក អឿម៉េង បានបដិសេធមិនទទួលយកនូវការចោទប្រកាន់របស់ម្តាយក្មេងស្រីរងគ្រោះទេ ព្រោះលោកថា ម្តាយគ្មេងរងគ្រោះមិនបានព្យាបាលជាមួយលោកតែម្នាក់នោះទេ គឺម្តាយក្មេងស្រីនេះ បានយកកូនទៅព្យាបាលជាមួយពេទ្យផ្សេងជាបន្តបន្ទាប់ កាលគ្មេងរងគ្រោះនៅព្យាលជាមួយលោកគឺមានអាការៈធូស្រាលទេ។ លោក អឿម៉េង បានបន្ថែមថា រឿងលិខិតអនុញ្ញាត (License) បើកព្យាបាលលោកបានដក់ពាក្យសុំទៅខាងមន្ទី និងក្រសួងសុខាភិបាល ជិត១ឆ្នាំហើយតែលោកពុំទាន់បានទៅដកយករហូតមកដល់ថ្ងៃនេះ។
យើងពុំអាចសុំការបំភ្លឺពីលោក គ្រុសសារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានទេ នៅព្រឹកថ្ងៃទី០៩នេះ ព្រោះទូរស័ព្ទពុំអាចទំនាក់ទំនងបាន។
លោក អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទទាំងការមិនទទួលខុសត្រូវ និងហាក់គ្មានក្រមសីលធម៌ថា ក្មេងស្លាប់នៅពេទ្យកុមារ ទៅប្តឹងពេទ្យកុមារទៅ មេចទៅប្តឹងគ្រូបពេទ្យនៅខ្វាវវិញ ហើយរយៈពេលប៉ុន្មានថ្ងៃហើយដែលក្មេងមកព្យាបាលនៅពេទ្យកុមារ។ លោកប៊ុនលឿន បន្តថា លោក អឿម៉េង ធ្លាប់បានដាក់ពាក្យសុំបើកកន្លែងសំរាបព្យាបាលតែដោយឯកសារមិនគ្រប់គ្រាន់ ហើយឃុំខ្វាវនៅឆ្ងាយពិបាកចុះពិនិត្យ ទើបពុំទាន់បានចេញអោយ។ លោកប៊ុនលឿងបន្ថែថា គ្រូពេទ្យឋានៈគលានុបដ្នានអាចបើកកន្លែងថែទាំជំងឺបាន។ និយាយមិនទាន់ចប់ផង លោកប៊ុនលឿន ថា ជាប់លើកទូរស័ព្ទមួយទៀត ក៏បិតទូរស័ព្ទបាត់ទៅ។
មជ្ឈដ្ឋានទូទៅគេសង្កេតឃើញថា ខេត្តសៀមរាបមានការបើកគ្លីនិក ឬកន្លែងសំរាកព្យាបាលជាច្រើន ដែលមិនស្របច្បាប់ ដោយមានការបើភ្លើងខៀវ និងឃុបឃិតពីសំណាក់អស់លោក មន្ទីរសុខាភិបាល ខេត្ត ដែលកន្លងទៅបណ្តាលអោយមានមនុស្សស្លាប់ជាហូរហែមិនចេះអស់មិនចេះហើយ។ ពលរដ្ឋឆ្ងល់ថា តើមានច្បាប់អនុញ្ញាតហើយទើបបើកព្យាបាល ឬបើកព្យាបាលអោយមនុស្សស្លាប់ហើយទើបសុំច្បាប់? លោក ម៉ម ប៊ុនហេង ប្រធានក្រសួងសុខាភិបាលមេត្តាពិចារណាផង និងពិនិត្យប្រធាន អនុសប្រធាន មន្ទីរសុខាភិបាលខេត្តសៀមរាបផងទាន៕