ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 24 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1605

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រីបាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​កាល​ពី​ព្រឹក​មិញ​នេះ​ថា កាលៈទេសៈ​នេះ​គឺ​ជា​ពេលវេលា​មួយ​ដែល​ប្រទេស​កម្ពុជា​ទាំង​មូល​កំពុង​តែ​កាន់ទុក្ខ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេចឪ។ ករណី​របស់​លោក សម រង្ស៊ី​មិន​អាច​ទាន់​និយាយ​គ្នា​បាន​ទេ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ មាន​ន័យ​ថា ក្រោយ​ពី​ការ​កាន់​ទុក្ខ​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​អង្គ​អតីត​ព្រះមហាក្សត្រ ទើប​រឿង​នេះ​អាច​ពិភាក្សា​គ្នា​បាន។ 

ការ​លើក​ឡើង​របស់​លោក ផៃ ស៊ី​ផាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ជូន​ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃទី ១៨ តុលា​កន្លង​ទៅ ដើម្បី​សុំ​ធ្វើ​អន្តរាគមន៍​ឲ្យ​លោក​បាន​ចូល​ស្រុក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ។ លោក​ផៃ ស៊ីផាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លិខិត​របស់​លោក សម រង្ស៊ី​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ ដោយ​នៅ​ខ្វះ​លក្ខណៈ​ជា​ផ្លូវការ។

ដោយឡែក លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា លិខិត​ត្រូវ​បាន​កែតម្រូវ និង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ហើយ ប៉ុន្តែ​លោក​មិន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ណា​មួយ​ទាក់ទិន​នឹង​លិខិត​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ទុក​ពេល​ឲ្យ​គ្រប់​ភាគី​ពិចារណា​ជា​មុន​សិន។

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ក្រុមអ្នកវិភាគ​នយោបាយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​លើកលែងទោស​អ្នកទោសនយោបាយ​នៅ​អំឡុង​នៃ​ការ​កាន់​មរណទុក្ខ​របស់​សម្តេច​ឪ ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ស្រប​ទៅ​នឹង​អ្វី​ដែល​សម្តេចឪ​តែងតែ​មាន​ព្រះបន្ទូល​កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម។ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​បាន​មាន​បន្ទូល​ថា បើ​សិន​ជា​រដ្ឋាភិបាល​ឈ្លាត​ឱកាស​នេះ​លើកលែងទោស​ដល់​អ្នកទោស​នយោបាយ​ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ គឺ​ជា​ការ​ដែល​ធ្វើ​ឲ្យ​ជាតិ​ចំណេញ​ច្រើន​ជាង​ខាត។

យល់ស្រប​នឹង​មតិ​នេះដែរ លោកស្រី ជា វណ្ណាត អ្នកវិភាគ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ព្រះមហាវីរក្សត្រ។ ហើយ​ការ​លើកលែងទោស​នេះ ច្រើន​តែ​ត្រូវ​ធ្វើ​នៅ​ពេល​មាន​ពីធី​បុណ្យជាតិ​ធំៗ ដូច​ជា​បុណ្យ​ចម្រើន​ព្រះជន្ម និង​បុណ្យចូលឆ្នាំ​ខ្មែរ​ជា​ដើម។

គួរ​រម្លឹក​ថា កាល​ពី​សប្តាហ៍​មុន​នេះ លោក សម រង្ស៊ី​បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយ​ពី​គ្នា ទៅ​ព្រះមហាក្សត្រ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​នាយកដ្ឋាន​រដ្ឋបាល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​ត្រឡប់​វិញ ដោយ​សំអាង​ថា គ្នាន​អាស័យដ្ឋាន​របស់​លោក សម រង្ស៊ី៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2050ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1597ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1941ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1657ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1664ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2245ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2443ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន1486ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន1933ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1577ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2521នាក់
ម្សិលមិញ    9504នាក់
សប្ដាហ៍នេះ    30809នាក់
ខែនេះ    2521នាក់
ឆ្នាំនេះ   3585181នាក់
សរុប   52945107នាក់
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:24