លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ ករណីលោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប គ្រោងរុះរើការិយាល័យរបស់គាត់ នៅលើដីកម្មសិទ្ធិស្របច្បាប់ដែលមានឯកសារគ្រប់គ្រាន់ នៅចំណុចផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរា ដោយអាជ្ញាធរជាតិអប្សរាបានអះអាងថា ដីដោះស្រាយគោលនយោបាយរួចហើយ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាលេខ ៨៣២/១៩ លសសអតឆ ចុះថ្ងៃទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បានបង្គាប់អោយលោកជំទាវបណ្ឌិត លី អ៊ុំអេង រុះរើសំណង់មួយកន្លែងដែលមានលេខក្បាលដី ៥២២៩ ដោយខ្លួនឯងបើមិនដូច្នោះទេ ខាងអាជ្ញាធរជាតិអប្សរា និងធ្វើការរុះរើដោយខ្លួនឯងក្នុងរយៈមួយសប្តាហ៍គិតចាប់ពីថ្ងៃជូនដំណឹង។
លោកជំទាវបណ្ឌិត លី អ៊ុំអេង បានប្រាប់ កាសែតកម្ពុជាសុវណ្ណភូមិថា ខាងអាជ្ញាធរជាតិអប្សរា បានធ្វើរបាយការណ៍ភូតកុហក់ទៅថ្នាក់លើថា បានដោះស្រាយគោលនយោបាយលើក្បាលដីរបស់លោក ជំទាវរួចហើយ តែធាតុពិតលោកជំទាវថា មិនបានទទួលលុយគោលនយោបាយពីខាងអាជ្ញាធរជាតិអប្សរាសូម្បីតែមួយកាត់មួយសែន។ លោកជំទាវបានបន្តថា បើតុលាការរកឃើញឯកសារណាមួយថា លោកជំទាវពិតជាបានទទួលលុយគោលនយោបាយមែននោះ លោកជំទាវសន្យាថា នឹងដើរចូលគុគដោយខ្លួនឯង ហើយម្យ៉ាងវិញទៀតរឿងរ៉ាវដីធ្លីនេះ លោកជំទាវបានដាក់បណ្តឹងទៅសាលាដំបូងខេត្តសៀមរាប សាលាដំបូងបានចេញដីការក្សាការពារ ឥឡូវសំណុំរឿងឡើងដល់សាលាឧទ្ធរណ៍ហើយតែមិនទាន់មានសេចក្តីសម្រេច ឯខាងក្រសួងយុត្តិធម៌ក៏បានចេញដីកាការពារផងដែរ។ លោកជំទាវបណ្ឌិត លី អ៊ុំអេង បន្តថា លោកមានឯកសារគ្រប់គ្រាន់ដូចជា ប្លង់ដី លិខិតទិញលក់ និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ក្នុងការតតាំងក្តីនៅតុលាការជាមួយអាជ្ញាធរជាតិអប្សរា។ លោកជំទាវបន្ថែមថា សុំខាងអាជ្ញាធរជាតិអប្សរា មានការអត់ធ្មត់បន្តិច រងចាំតុលាការនៅប្រទេសកម្ពុជាសម្រេចសិនថា តើអ្នកណាឈ្នះចាញ់ កុំទាន់មករុះរើស្នាក់ការរបស់គាត់ ព្រោះស្នាក់ការនេះមិនរត់ទៅណាទេ។
ជាចុងក្រោយលោកជំទាវ លី អ៊ុំអេង លើកដៃសំពះទៅលោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ជំទាវ ភឿង សកណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអាជ្ញាធរជាតិអប្សរា មេត្តាកុំរុះរើការិយាល័យ និងសុំផ្តល់ដីអោយមកលោកជំទាវវិញផង ព្រោះដីទាំងនេះជាដីកម្មសិទ្ធិស្រមច្បាប់របស់លោកជំទាវដែលបានទិញជាយូរឆ្នាំណាស់មកហើយ។
យោងតាមការឃើញជាក់ស្តែង ប្រជារាស្ត្រនៅខេត្តសៀមរាបមានរឿងអកុសល្យផលកម្ម ដោយរងផលប៉ះពាល់យ៉ាងខ្លាំងដូចជា អ្នកខ្លះជាប់គុគជាប់ច្រវ៉ាក់ អ្នកខ្លះបាត់បង់ដីធ្លី អ្នកខ្លះត្រូវបានគេវៃកម្ទេចផ្ទះសំបែង ជាក់ស្តែងក្រោយការបោះឆ្នោតអាណត្តិចុងក្រោយនេះ ផ្ទះជាង៧រយខ្នងត្រូវបានអាជ្ញាធរជាតិអប្សរា រុះរើ វាយកម្ទេចហិនហោចខ្មោចផ្សា បណ្តាលពលខ្លះដាច់បាយក្រហាយទេក យកមេឃធ្វើមុង ពលរដ្ឋខ្លះទៀតជំពាក់លុយធនាគារាប់ម៉ឺនដុល្លារ ធ្វើចំណាកស្រុក ព្រាត់ប្រាសនិរាសគ្រួសារ ម៉ែឪប្តីប្រពន្ធ កូនចៅញាតិសណ្តាន ដូចពាក្យស្លោកមួយបានពោលថា ”ក្រោមមេឃតែមួយ តែវាសនាខុសគ្នា“។ ទឹកភ្នែករាស្ត្រខ្មែរនៅតំបន់អាជ្ញាធរអប្បរា ហូរស្ទើកើតជាស្ទឹង រឹងកើតជាថ្ម បានត្រឹមតែលើកដៃសំពះ សុំរស់ៗតែប៉ុណ្ណោះ។
កម្ពុជាសុវណ្ណភូមិ ពុំអាចសុំការបកស្រាយពីលោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទេនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 31915 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 74248 | នាក់ |
ខែនេះ | 221521 | នាក់ |
ឆ្នាំនេះ | 2965825 | នាក់ |
សរុប | 56564721 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:29 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net