សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់

ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 16 ខែ 12 ឆ្នាំ 2019 វេលាម៉ោង 02:55 នាទី ចំនួនអានៈ 1445

នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ២៥៨៨នាក់ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាស​នេះផងដែរ សម្តេច ហ៊ុន​ សែន បាន​មានប្រសាសន៍ថា សូមមន្ទីរពេទ្យ​ឯកជន​កុំដណ្តើមអ្នកជំងឺគ្នា តែបើដណ្តើមអ្នកជំងឺគ្នា សុំអោយមានការទទួលខុសត្រូវពីដើមដល់ចប់ ព្រោះ​​គ្លីនិក​ឯកជន​ភាគច្រើន​មាន​អ្នក​ជំងឺ ឬមាន​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍ បើក​ឡាន​ប្រដេញ​គ្នា​ដណ្តើម​យក​អ្នក​ជំងឺទៅ​ព្យាបាល តែ​ដល់ពេល​អ្នក​ជំងឺឈឺធ្ងន់​មើល​មិន​ជា ចាប់​ផ្តើម​បញ្ជូន​ទៅ​ពេទ្យរដ្ឋ ជូន​កាល​ទៅ​មិន​ទាន់​ដល់​ពេទ្យ​រដ្ឋ​ផង អ្នក​ជំងឺដាច់​ខ្យល់​តាម​ផ្លូវ​ស្លាប់​បាត់ទៅហើយ ជូនកាល​ទៅ​ដល់ពេទ្យរដ្ឋ​ដាក់​តែសេរ៉ូម​បាន​តែ​ប៉ុន្មាន​ម៉ោងក៏ស្លាប់​បាត់​ទៅ ហើយ​ពលរដ្ឋ​នាំគ្នាជេរស្តីបន្ទោស​តែមន្ទីរ​​ពេទ្យរដ្ឋ ពេទ្យ​រដ្ឋ​ក្លាយជាកន្លែងរុំសាកសពជាចុង​ក្រោយ​ ពេទ្យ​រដ្ឋ​ជា​កន្លែង​ទទួល​ថ្មបាក់ សូមពេទ្យ​ឯកជននៅ​ក្នុង​ប្រទេស​កម្ពុជា​​​កុំធ្វើ​បែប​នេះ​បន្តទៅទៀត។ សម្តច​បាន​សង្កត់ធ្ងន់ថា គ្លីនិកឯកជន​បាន​យក​អ្នក​ជំងឺទៅ​ព្យាបាល​អស់រយះពេល​បីបួន​ថ្ងៃ យក​លុយ​អ្នក​ជំងឺឡើង​ខ្សោះ​អស់ពី​ខ្លួន អស់សាច់ស៊ី ហើយ​អ្នក​ជំងឺឈឺកាន់តែធ្ងន់ ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យរដ្ឋ ចេះអីក៏ចេះយ៉ាង​នេះ! ចេះហ្នឹងគេហៅថាចេះអី? ឈប់ទៅកុំចេះចឹងទៀត។

ម្យ៉ាងវិញទៀត សម្តេច ហ៊ុនសែន សុំអោយខាង​ក្រសួង​សុខាភិបាល និង មន្ទីរសុខាភិបាល គ្រប់គ្រង​អោយ​បាន​រឿង​ឱសថក្លែងក្លាយ ជៀសវៀង​ធ្វើ​អោយ​ខូច​សុខភាព​ និង​ប៉ះពាល់ដល់​អាយុជីវិតប្រជាបលរដ្ឋ។

ជាក់ស្តែង​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន​នៅក្នុង​ខេត្តសៀមរាប ម្ចាស់គ្លីនិក មិន​មាន​សញ្ញា​ប័ត្រ​​វេជ្ជបណ្ឌិតនោះទេ គឺ​យក​ឈ្មោះ​ វេជ្ជបណ្ឌិត​មួយចំនួន​នៅ​រាជធានីភ្នំពេញមក​ឈរឈ្មោះ​ជំនួស ពេល​មាន​រឿង​ម្តងៗ ហៅ​វេជ្ជបណ្ឌិតពី​ភ្នំពេញ​មក​អង្គុយ​ចាំផ្តល់បទសម្ភាសន៍ដល់​អ្នក​កាសែត បើនិយាយ​ពី​គ្លីនិកចិនវិញ ពួក​អស់​លោក​ជនជាតិចិន​ថៅកែគ្លីនិកនោះ តាំងខ្លួន​ជាវេជ្ជបណ្ឌិតមក​ពី​ស្រុកចិត តែតាម​ពិត​គ្មាន​សញ្ញាប័ត្រវេជ្ជបណ្ឌិតពិតប្រាកដនោះទេ ហើយ​ខាង​ស្ថាន​ទូត​ក៏មិន​បាន​ទទួល​ស្គាល់ថាជាវេជ្ជបណ្ឌិតដែរ នេះបើ​តាម​ការ​ស៊ើប​អង្កេត​កន្លង​មក​។​ ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប មានការ​ព្រួយ​បារម្ភខ្លាំងណាស់ សូម​មន្ទីរសុខាភិបាល និង ក្រសួង​សុខាភិបាល​រឹត​បន្តឹង​រឿង​នេះអោយ​បាន​ល្អផងទាន៕ ដោយ៖ ផ្លុង​ រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1524ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន1952ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1465ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2117ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1428ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1413ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន2812ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1493ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2020ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3240ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1950នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71541នាក់
ខែនេះ    178619នាក់
ឆ្នាំនេះ   2636522នាក់
សរុប   51996448នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:22