លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន

ដោយៈ សៀមរាប ថ្ងៃទី 08 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 01:45 នាទី ចំនួនអានៈ 1611

សៀម​រាប​គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​មួយ​ចំ​នួន​នៅ​ប៉ែក​ឧត្តរ ដែល​សម្បូរ​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ឆ្លង​កាត់​ពេល​យប់ៗ និង​ជា​កន្លែង​ដែល​មេ​ឈ្មួញ​ធំ​ៗ​យក​ឈើ​មក​ស្តុក​ទុក​សំ​រាប់​ធ្វើ​ការ​នាំ​ចេញ​ទៅ​ខេត្ត​កំ​ពង់​ចាម​ ដើម្បី​លក់​ចេញ​ទៅ ប្រ​ទេស​វៀត​ណាម ដោយ​ឈ្មួញ​ទាំង​នោះ​​ត្រូវ​រូវ​គ្នា​ជា​មួយ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់​តាម​ដង​ផ្លូវទាំង​អស់។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៣ មាន​ការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​ទ្រង់​ទ្រាយ​ធំ​ដែល​ពុំ​ធ្លាប់​មាន ដែល​ស្តុក​ទុក​ក្នុង​ព្រៃ​ជិត​២០​តោន ស្ថិ​ក្នុង​ភូមិ​​ទួល​​ក្រ​ឡាញ់ ឃុំ​​ខ្នារ​​ស​ណ្ដាយ ស្រុក​​បន្ទាយ​ស្រី ខេត្ដ​​សៀម​រាប កាល​ពី​​វេ​លា​​ម៉ោង ៥ និង ៣០ នា​ទី​​ល្ងាចដែល​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ម្ចាស់​ឈើ​ជា​មន្ត្រីប៉េ​អឹម​ក្រុងឈ្មោះ​ លោក ហុង (ឈ្មោះ​ហៅ​ក្រៅ)។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី​បាន​បង្ហើប​អោយ​ដឹង​ថា លោក​ហុង​មិន​មែន​ទើប​តែ​រក​ស៊ីដឹក​ឈើ​ថ្មី​ៗ​នោះ​ទេ គឺ​រក​ស៊ី​ជិត​១០​ឆ្នាំ​មក​ហើយ តែ​មិន​ដែល​ឃើញ​មាន​សមត្ថ​កិច្ច​ណា​គេ​ធ្វើ​ការ​បង្ក្រាប​ទាល់​តែ​សោះ។ ពល​រដ្ឋ​បន្តថា រាល់​ពេល​លោក​ហុង​ដឹក​ឈើ​ក្រ​ញូង​ចូល​ខេត្ត​សៀម​រាប​គឺ​គាត់​បាន​បង់​លុយ​អោយ​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវ​អស់​ហើយ តែ​ការ​បង្ក្រាប​ឈើ​របស់​គាត់​ទ្រង់​ទ្រាយ​ធំ​បែប​នេះ គឺ​ប្រ​ហែល​មក​ពី​សមត្ថ​កិច្ច​កាច់​កុង​គ្នា ឬ​ចែក​លុយ​គ្នា​មិន​ស្មើ​តែ​ប៉ុណ្ណោះ។ ពល​រដ្ឋ​បន្ថែមថា ការ​ស្តុក​ទុក​ឈើ​ច្រើន​បែប​នេះ​គឺ​ទំ​នង​ជា​ទុក​នាំ​ចេញ​ដោយ​ដឹក​តាម​រថ​យន្ត​យឺ​ឌុប ដែល​បង្កប់​ក្រោម​ស្រូវ​អង្ក ឬ​ដាក់​ក្រោម​ដំ​ឡូង​មី ដើម្បី​បំ​ភាន់​ភ្នែក​សមត្ថ​កិច្ច​មួយ​ចំ​នួនដែល​មិន​បាន​បង់​លុយ​អោយ។

លុះ​ដល់​​ល្ងាច​​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០១៣​ទើប​សមត្ថកិច្ច​ចំរុះ​បាន​រាប់ និង​ថ្លឹង​​ឃើញ​ឈើ​គ្រញូង​មាន​ចំនួន ១២៧០៤ដុំ និង ២១៨៧៩ គីឡូក្រាម ​ស្មើ ១៨​ម៉ែត្រគូប ២៣២ ផ្លាន​ ដែល​ជា​ប្រ​ភេទ​ឈើ​ក្រាកក់សុទ្ធ​មិន​មាន​ជាប់​ស្រាយ។

គេ​សង្កេត​ឃើញ​ថា ​រដ្ឋ​បាល​ព្រៃ​ឈើ​តាំង​ពី​លើ​ដល់​ក្រោម​នៅ​ខេត្ត​សៀម​រាប ពី​មួយ​ជំ​នាន់​ ទៅ​មួយ​ជំ​នាន់​ ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក្រាប​បទ​លើ្ម​ព្រៃ​ឈើ​ជា​ដុំ​កំភួន​នោះ​ទេ ដូច​ពាក្យចាស់​ពោល​ថា ˝ដេក​សម​ដួល រមួល​សម​គ្រេច ឬ​ហៃ​អើៗ​ដូច​អា​ជ័យ​ធ្លាក់​ទឹក“ ។

បទ​ល្មើស​ដឹក​ឈើ​ក្រ​ញូង​ភាគ​ច្រើន​ចេញ​ដំ ណើរ​ពី​ខេត្ត​សៀម​រាប​នៅ​ម៉ោង​៨ល្ងាច​ដល់​ម៉ោង​២ទាប​ភ្លឺ តែ​ម៉ោង​នេះ​ជា​ម៉ោង​ដែល​មន្ត្រី​ជំ​នាញ​សំ​រាក​បិទ​ទូរ​ស័ព្ទ​អស់​ហើយ តែ​បើ​មាន​អ្នក​ខ្លះ​បើក​ទូរ​ស័ព្ទខល​​ចូល​ក៏​ឆ្លើយ​ថា ˝នៅ​ឆ្ងាយ មក​មើល​ម្តាយ​ឈឺ នៅ​តែ​ឯង​គ្មាន​កូន​ចៅ ឡើយ​មក​ប្រ​ជុំ​នៅ​ឯក្រុង​ភ្នំពេញ មាន​អ្នក​ខ្លះ​ឆ្លើយ​ឌឺថា ដេញ​ចាប់​វា​អោយ​បាន​ជំ​នួស​មេ​ព្រៃ​មើល ឬ​ទូរ​ស័ព្ទ​​ខល​ចូល​ហើយ​និយាយ​ស្តាប់គ្នា​មិន​បាន​ លឺ​ដាច់​ៗ និយាយ​ អាឡូ! អាឡូ!ៗៗៗៗៗៗៗៗរូច​ក៏បិទបាត់ទៅ“។

លោក​ ឃឹម​-ប៊ុន​សុង​ អភិ​បាល​ខេត្ត​ឡើង​ថ្មី ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​ថា រឿង​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​មិន​មែន​ជា​តួនាទី​របស់​លោកទេ វា​ជាតួ​នាទី​របស់​មន្ត្រី​ជំ​នាញ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្ត​ទាំង​មូល៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1363ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1868ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1643ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1586ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1435ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2113ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1566ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1560ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2480ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1443ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5302នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22340នាក់
ខែនេះ    129418នាក់
ឆ្នាំនេះ   2587321នាក់
សរុប   51947247នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 18:45