ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់

ដោយៈ ទីន ហ្សាការីយ៉ា កម្ពុជា ថ្ងៃទី 31 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 02:33 នាទី ចំនួនអានៈ 1654

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចង់​មក​ប្រទេស​វិញ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​សញ្ញា​ណា​មួយ​ច្បាស់លាស់​ទេ។

បច្ចុប្បន្ន​លោក សម រង្ស៊ី ចង់​វិល​មក​កម្ពុជា ដើម្បី​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ខែ​កុម្ភៈ៖ ខាង​មុខ បើ​ទោះ​ជា​មិន​ទាន់​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ជាមួយ​រដ្ឋាភិបាល​នៅ​ឡើយ​ក្ដី។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា លោក​ជំរុញ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី រក​វិធី​ដោះស្រាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​មក​ចូល​មក​ប្រទេស​វិញ ជាពិសេស ចូល​រួម​បោះ​ឆ្នោត​នៅ​ពេល​ឆ្នាំ​២០១៣ ខាង​មុខ។

លោក សុន ឆ័យ ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ទទួល​យក​បាន​ទាំង​អស់​គ្នា ទាល់​តែ​មាន​ការ​រៀបចំ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ពេញលេញ ពោល​គឺ​មាន​វត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ស្រប​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក សុន ឆ័យ បញ្ជាក់​ទៀត​ថា អ្វី​ដែល​ជា​រឿង​សំខាន់​មួយ​ទៀត លោក​ចង់​ឲ្យ​លោក សម រង្ស៊ី បាន​មក​ចូលរួម​នៅ​ក្នុង​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី ធ្លាប់​បាន​ដាក់​លិខិត​ស្នើ​សុំ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ​នៅ​ព្រះ​បរម​រាជវាំង ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្វាយ​ទៅ​ព្រះ​មហា​ក្សត្រ​ដែរ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​៣០ ធ្នូ នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា នៅ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន បញ្ហា​លោក សម រង្ស៊ី នេះ មាន​តែ​ការ​ចរចា​ផ្នែក​នយោបាយ​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​ជា​ដំណោះស្រាយ​សម្រាប់​លោក សម រង្ស៊ី។

កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ សហភាព​អន្តរ​សភា (IPU) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ករណី​លោក សម រង្ស៊ី មក​ជជែក​គ្នា​នៅ​ក្នុង​សភា ឬ​ជជែក​គ្នា​ជា​សាធារណៈ​វិញ ប្រសើរ​ជាង​រដ្ឋាភិបាល​យក​ករណី​នេះ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ។

សេចក្តី​ថ្លែងការណ៍​នេះ​មាន​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​វិញ​មក​ចូល​រួម​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣។

សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អន្តរ​សភា​ដែល​ជា​អង្គការ​នីតិប្បញ្ញត្តិ​ធំ​មួយ​នៅ​លើ​ពិភពលោក បាន​សរសេរ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ករណី​លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា វៀតណាម​រំលោភ​យក​ដី​ខ្មែរ និង​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​នេះ រដ្ឋាភិបាល​មិន​គួរ​យក​ប្រព័ន្ធ​តុលាការ​មក​ចាត់ការ​លោក សម រង្ស៊ី ទេ បញ្ហា​នេះ​គេ​គួរ​យក​មក​ជជែក​នៅ​ក្នុង​សភា និង​ជជែក​ជា​សាធារណៈ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1505ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1450ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1517ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1355ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1549ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1387ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1446ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1368ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3143ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2119ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2357នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    9045នាក់
ខែនេះ    116123នាក់
ឆ្នាំនេះ   2574026នាក់
សរុប   51933952នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 14:30