លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:25 នាទី ចំនួនអានៈ 1653

ស្នូរ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​កក្រើក​រាជធានី​ភ្នំពេញ ទាំង​កណ្តាល​ថ្ងៃ​ត្រង់ ខណៈ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿ​ង​ញៀន​ នៅភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា តាំង សេង​ហាក់ ឃាត់​ខ្លួន​បាន​ជន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ ចំនួន​១៥​នាក់ រួម​ទាំង​ម្ចាស់​ផ្ទះ ក្នុង​នោះ​ស្រី ៧នាក់ ។

សមត្ថកិច្ចផ្ទុះអាវុធ មុននឹងធ្វើការ​ហ៊ុមព័ទ្ធនេះ កើតឡើងកាលពី​វេលា​ម៉ោង ១រសៀលថ្ងៃទី២៧ វិច្ឆិកា នៅ​ភូមិគ្រឹះលេខ២២ ផ្លូវកម្ពុជា​ហាណូយ ក្នុងភូមិពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ដឹកនាំដោយ​ព្រះរាជ​អាជ្ញារង ជា ម៉េត និងលោក សឿង ណុល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ក្រសួងមហាផ្ទៃ និង​ដោយ​មានការចូលរួម​សហការ​ពីកម្លាំង​នគរបាលខណ្ឌសែនសុខ បានផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុង​ប្រតិបត្ដិ​​ការ​បង្ក្រាបមុខ​សញ្ញា​គ្រឿង​ញៀន នៅភូមិគ្រឹះរបស់​លោក​ឧកញ៉ា តាំង សេងហាក់ អតីតធ្លាប់​ជាប់ពន្ធនាគារ​កន្លងមក​នេះ ធ្វើការ​ឃាត់ខ្លួនជន​ពាក់ព័ន្ធ​ចំនួន ១៦នាក់ ស្រី៧នាក់ រួមទាំង​លោក​ឧកញ៉ាជា​ម្ចាស់ភូមិគ្រឹះ រួម​ទាំង​ប្រពន្ធកូន​ផង​ដែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចចុះ​ប្រតិបតិ្តការបង្ក្រាបគ្រឿងញៀន ក្នុងទ្រង់ទ្រាយធំនេះ បានឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាប​គ្រឿងញៀននេះ​ប៉ូលិសបានធ្វើការ​បាញ់​ឡើងរះ​អស់ជាច្រើនគ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ទម្រាំឈានដល់ការឃាត់ខ្លួនបាន​ជនសង្ស័យចំនួន ១៦នាក់ ស្រី ៧នាក់ និងប្រុស ៩នាក់ ត្រូវបាន​ចាប់​ខ្លួនក្នុង​នោះ រួមមាន លោក​ឧកញ៉ា តាំង សេងហាក់ ប្រពន្ធ​របស់គាត់ កូនស្រីម្នាក់ កូនប្រុស​ពីរនាក់ ជនជាតិចិនបីនាក់ និងខ្មែរ ១១នាក់ផ្សេងទៀត និងថ្នាំញៀនជា​ប្រភេទ​ម្សៅស ចំនួន​២កញ្ចប់ធំ គ្រាប់​កាំភ្លើង​ចំនួន ១១គ្រាប់ និងកញ្ឆាប្រហែលកន្លះគីឡូក្រាម ត្រូវបានសមត្ថកិច្ចរឹបអូសបាន ព្រមទាំងថ្នាំញៀនប្រភេទម្សៅពណ៌ស ជាច្រើនកញ្ចប់ទៀត ។

ជនពាក់ព័ន្ធទាំងអស់ ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងស្រាវជ្រាវ រួចបញ្ជូនទៅមន្ទីរការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1372ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1724ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1722ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1650ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1808ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1508ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1532ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2005ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2093ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1323ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11593នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    55984នាក់
ខែនេះ    163062នាក់
ឆ្នាំនេះ   2620965នាក់
សរុប   51980891នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 12:27