ចុះឃាត់គ្រឿងចក្រជាច្រើនគ្រឿងដែលជីកយកដីលក់គ្មានច្បាប់ សៀមរាបៈសមត្ថកិច្ចចម្រុះនៅថ្ងៃទី៥ខែកក្កដានេះបានចុះទៅផ្អាកគ្រឿងចក្រជាង២០គ្រឿងដែលជីកយកអាចម៍ដីលក់គ្មានច្បាប់ របស់ស្ត្រីដ៏មានឥទ្ធិពលម្នាក់។ ដែលជាទីតាំងដីរបស់រដ្ឋបំរុងទុកសម្រាប់ធ្វើស្រែប្រាំង ជាកម្មសិទ្ទ្ធរបស់សង្កាត់ស្រង៉ែ នៅចំណុចភូមិសាស្ត្រសង្កាត់ ស្រង៉ែ ក្រុង សៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចក្នុងហេតុការណ៍បានឱ្យដឹងថា ប្រតិបត្តិការនោះគឺក្រោមបញ្ជារបស់លោកអភិបាលខេត្ត និងដោយមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូង ខេត្តសៀមរាប។ក្នុងនោះសមត្ថកិច្ចបានឃាត់គ្រឿងចក្រ ចំនួន២៣គ្រឿងដែលធ្វើសកម្មភាព ជីកកកាយ យកអាចម៍ដីលក់ ពុំមានច្បាប់ អនុញ្ញាតនៅ ចំណុច ភូមិ តាចកសង្កាត់ស្រង៉ែក្រុងខេត្តសៀមរាប ។ ប្រភពបញ្ជាក់ថាម្ចាស់គ្រឿងចក្រ ដែលត្រូវឃាត់នោះមានឈ្មោះ អេងសុខហ្គិច ជាអ្នករកស៊ីជីកកាយអាចម៍ដីលក់ ដ៏មានឥទ្ធិពលម្នាក់ នៅក្រុងសៀមរាប។ នៅក្នុងហេតុការណ៍នោះក្រុមសមត្ថកិច្ច នៅមិនទាន់បញ្ជាក់ថា គ្រឿងចក្រដែលល្មើសច្បាប់នោះ នឹងត្រូវដកហូតឬយ៉ាងណានោះទេ ដោយរងចាំបញ្ជាថ្នាក់លើ។ ថ្វីត្បិតជាបែបនេះ ប៉ុន្តែគេអាចមើលឃើញថា ក្នុងជំនួញជីករណ្តៅជ្រៅៗ ដើម្បីយកអាចម៍ដីលក់ក៏ជាច្រើនឆ្នាំ ស្ទើរគ្រប់កន្លែងរបស់ស្ត្រីដ៏មានឥទ្ធិពលនេះ អាចមានអ្នកពាក់ព័ន្ធនៅពីក្រោយជាច្រើននាក់ទៀត។ ចឹងទេចាំមើលថា ក្រោយវៈកាត់រួច តើនឹងមានមនុស្សប៉ុន្មាននាក់ដែលជាប់ពាក់ពន្ធ័៕ ដោយ: កែវ សំណាង
ថ្ងៃនេះ | 2319 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30607 | នាក់ |
ខែនេះ | 2319 | នាក់ |
ឆ្នាំនេះ | 3584979 | នាក់ |
សរុប | 52944905 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:10 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net