រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 04:13 នាទី ចំនួនអានៈ 1796

ប្រ​ភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ទី​១ ដែល​ក្រឡាប់បាន​បើក​ចុះ​ចំណោទ ក្នុង​ល្បឿន​លឿន​ហើយ​ទំនងជា តៃកុង​ជាន់​ហ្វ្រាំងបណ្ដាល​ឲ្យ​ឈើប្រណិត ម៉ៃ​តាប់​មុខ​ជ្រុង ប្រភេទ​សុក្រ​ម  ហក់​ចេញពី​ទ្រុង​រថយន្ត ប្រមាណ ២០​ម៉ែត្រ រីឯ​ឈើ​ទាំងនោះ បាន​បុក​កម្ទេចយានដ្ឋាន​យីហោ គឹម​ឈាង បណ្ដាល​ឲ្យ​ខូចខាត រថ​យន្ត​តូច​ចំនួន ៤​គ្រឿង​។

អ្នកបើកបរ​ឈ្មោះ ប្រាក់ មា​ញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មីឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ស្លាប់​ដោយ​ដាច់​ខ្លួនជា​កំណាត់ៗ និង​ព្រូ​ឈ្មោះ ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំរស់នៅ​ភូមិ​គង​មហា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាមក៏បាន​ស្លាប់ផង​ដែរ​។​

រថ​យ​ន្ត​​យី​​ឌុប​ ​ដឹ​ក​ឈើ​​ប្រ​ណិ​ត ចំ​នួ​ន២​​គ្រឿ​ង បា​ន​​ក្រ​ឡា​ប់​​ ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ម​នុស្ស២នាក់ និង​​ខូច​ខាត​​ទ្រ​ព្យ​ស​ម្បត្តិ រប​ស់​​ប្រ​ជា​ពល​រដ្ឋ ដោយ​​រថ​យន្ត​ទី​១បាន​​ក្រ​ឡាប់​​នៅ​​ម៉ោង ១០​​យប់ ថ្ងៃ​ទី​​២៦ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៥ត្រង់​ចំណុ​ច​​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូងស្រុក​មេមត់ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ ស្លាប់ ​។  

រហូតដល់​ម៉ោង ៥​ជិត​ភ្លឺ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥រថយន្ត​យី​ឌុប មួយគ្រឿង​ទៀត បាន​ក្រឡាប់ នៅ​ចំណុច​ភូមិ​ដក់ពរ ឃុំ​ទ្រាកស្រុក​មេមត់ ដោយ​ដេក​ផ្ងារជើង ចេញ​សុទ្ធតែ​ឈើប្រណិត តែ​គ្មាន​នរណាម្នាក់រងរបួស​នោះទេ​។​

​​រថយន្ត​ដែល​ក្រឡាប់ នាពេល​ទៀបភ្លឺ​នោះ គេ​ដឹង​ច្បាស់​ថាមាន​អ្នក​រត់ការ​ចំនួន ២​នាក់ ម្នាក់​ឈ្មោះ ភ័ក្ត្រ និង​ម្នាក់ទៀត​ឈ្មោះ ពៅសក់​បាស បាន​រត់​ឆ្លេឆ្លា​ ញាប់ដៃ​ញាប់ជើងទូរស័ព្ទ​ចាត់ចែង រក​រថយន្ត​មក​ស្ទូច យក​ឈើ​ចេញពី​កន្លែងកើតហេតុព្រោះ​ខ្លាច​លោក​ឧកញ៉ា លឹម ប៊ុន​ណា ស្ដីបន្ទោស ព្រោះ​អ្នក​ទាំ​ង ២​នាក់ជា​ដៃស្តាំ​លោក​ឧកញ៉ា​ផង និង​មាន​តួនាទី​ភារកិច្ច​ជា​អ្នកសម្របសម្រួល​ផ្លូវ បោះ​មេ​ជូន សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ជំនាញតាម​ដង​ផ្លូវ​ឆ្ពោះ​ចេញទៅលក់នៅ​ឯ​ប្រទេស​វៀតណាម​។

ប្រភព​ពី​ពល​រដ្ឋ​ដែល​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​បាន​បង្ហើប​ថាលោក ឧកញ្ញា លឹមប៊នណា (ហៅខ្នា) ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញនៅ​ប្រទេស​កម្ពុជា មិន​ចាញ់​លោក ឧកញ្ញា ទ្រី​ភាព​ ប៉ុម្មាន​នោះទេ ហើយ​មិន​មាន​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ឡើយ ព្រោះ​គេ​សង្ស័យ​ថា ប្រហែល​ជាមាន​មេ​ក្លោង​ដែល​មាន​ខ្នង​ក្រាស​នៅ​ពី​ក្រោយ​ចាំ​កាង​នូវ​ការ​រក​ស៊ី​ខាង​លើ​នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2257ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1490ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1560ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1624ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1880ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1474ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1373ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1941ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1492ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1645ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2376នាក់
ម្សិលមិញ    9504នាក់
សប្ដាហ៍នេះ    30664នាក់
ខែនេះ    2376នាក់
ឆ្នាំនេះ   3585036នាក់
សរុប   52944962នាក់
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:14