នារីវ័យ២០ឆ្នាំម្នាក់ឈ្មោះ នាង Yaritza Oliva រស់នៅទីក្រុង Purranque ប្រទេសឈីលី មានអាការៈដ៏ចម្លែកបំផុត គឺនាងយំមិនចេញទឹកភ្នែក ដូចមនុស្សធម្មតានោះទេ តែបែរជាចេញឈាមទៅវិញ ដោយគ្មានអ្នកណាម្នាក់ អាចបកស្រាយពីរឿងដ៏ចម្លែកនេះបានឡើយ។
នាង Yaritza Oliva បានប្រាប់ឲ្យដឹងថា នាងមានឈាមហូរចេញតាមភ្នែកនេះ ប្រហែល ២សប្តាហ៍មកហើយ ដោយពេលមានឈាមហូរចេញមក នាងមានអារម្មណ៍ក្តៅភ្នែក ប៉ុន្តែដោយគ្រួសាររបស់នាងក្រីក្រ ទើបនាងមិនអាចរកពេទ្យដែលមាន ជំនាញដើម្បីព្យាបាលបាន។
ដំបូងឡើង នាង Yaritza ត្រូវបានវេជ្ជបណ្ឌិតភ្នែកនិយាយថា នាងមានជំងឺរលាកត្របកភ្នែក ប៉ុន្តែបន្ទាប់ពីវេជ្ជបណ្ឌិតភ្នែក លោក Dr.Alexander Lutz បានមើលវីដេអូ និងរូបភាពនៃការហូរ ឈាមចេញពីភ្នែកនាងហើយនោះ គាត់បាននិយាយឲ្យដឹងថា វាគឺជាជំងឺដ៏ចម្លែកមួយ ដែលគាត់មិនដែល បានជួបប្រទះសោះ។ គាត់បានបន្តរឲ្យដឹងទៀតថា ជំងឺដ៏ចម្លែកនេះ អាចបណ្តាលមកពី បញ្ហាឈាមកក ។
ជាធម្មតានាង Yaritza Oliva យំចេញឈាមប្រមាណជា ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ហើយនាង បាននិយាយប្រាប់ឲ្យដឹងថា នាងកាន់តែឈឺខ្លាំងឡើងៗ។ ដោយខ្វះខាតថវិកាក្នុងការផ្គត់ផ្គង់ ទៅលើការថែទាំកូនស្រី ឪពុករបស់នាង Yaritza បានអំពាវនាវឲ្យមានការផ្តល់ជំនួយ ពីប្រជាជនដែលរស់នៅ ក្នុងប្រទេសឈីលី ហើយចំពោះការឆ្លើយតបភ្លាមៗនោះ ក៏មានការជួយឧបត្ថម្ភជាបន្តរបន្ទាប់ផងដែរ៕ ដោយ ខ្មែរ៧មករា
ថ្ងៃនេះ | 2755 | នាក់ |
ម្សិលមិញ | 8045 | នាក់ |
សប្ដាហ៍នេះ | 2755 | នាក់ |
ខែនេះ | 97282 | នាក់ |
ឆ្នាំនេះ | 3679942 | នាក់ |
សរុប | 53039868 | នាក់ |
ថ្ងៃទី 11 ខែ 11 ឆ្នាំ 2024 ម៉ោង 02:43 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net