ព័ត៌មានក្ដៅ

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ

ដោយៈ ក្មេងស្រែ ខេត្តសៀមរាប ថ្ងៃទី 06 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 2464

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រុលបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែលបានបង្ហាញ​ភស្តុតាង​ រូប​ចម្លាក់​លើ​ប្រាង្គ​ប្រាសាទបុរាណ ដើម្បី​ការពារ​ការ​រចនា​ខ្លោងទ្វារ នៃ​ព្រឹអ្នក​តំណាងរាស្ត្រ​ត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះ ត្រូវតែ​ដូរ​ខ្លោងទ្វារ​អង្គ​រ​សង្ក្រាន​ចេញ បើ​មិន​ដូរ​ទេ​ខ្ញុំ អ៊ុំ សំអាន ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប នឹង​សរសេរ​លិខិត​ទៅ​ឪពុក​របស់​លោក ឬ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ដើម្បី​ស្នើ​ឲ្យ​គណៈកម្មការ​នេះ​កោះហៅ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ​មក​សួរនាំ​នៅ​រដ្ឋសភា​រឿង នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាមប្រាប់លោក​ ហ៊ុន ម៉ា​នី ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញនេះ ត្រូវបានបង្ហាញ​ក្នុង​គណនីFacebook​របស់ លោក​ អ៊ុំ សំអាន នា​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៥​។​

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ បន្ទាប់ពី​មាន​ការរិះគន់​ពី​បញ្ហា​ខ្លោងទ្វារ​ព្រឹត្តការណ៍អ​ង្គ​រ​សង្គ្រាន្ត​នេះ លោក​សោម រតនា ប្រធាន​ក្រុម​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានសរសេរ ក្នុង​គណនី​Facebook ​របស់លោក​ នាថ្ងៃនេះ​ថា ចំពោះបញ្ហានេះ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ ស.ស.យ.ក និងអាជ្ញាធរអប្សរា បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ដើម្បីទទួលយកការរិះគន់ ក្នុងន័យ ស្ថាបនា។

លោក បន្តថា រហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេស និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅមិនទាន់សម្រេចយក ខ្លោងទ្វារ​អង្គ​រ​ជាផ្លូវការឡើយ ព្រោះនៅសល់កន្លែង មួយចំនួន ដែលត្រូវកែលំអ និងតុបតែងបន្ថែម។ ។

ដោយឡែក លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ព្រឹត្តិការណ៍​នេះ​បានបញ្ជាក់​ថា ព្រឹត្តិការណ៍​ក្នុង​ទ្រង់ទ្រាយ​ជាតិ​នេះ រៀបចំ​ដោយ​យុវជន​ស្ម័គ្រចិត្ត ប្រាកដ​ណាស់​ថា​នឹង​មាន​ការខ្វះចន្លោះ​ដោយ​អន្លើ​។

លោក​ហ៊ុន ម៉ា​នី ក៏​បាន​សង្កត់ធ្ងន់ថា ក្រុម​រៀបចំ​ព្រឹត្តការអ​ង្គ​រ​សង្គ្រាន្ត និង​ផ្តល់​យុត្តិធម៌​ដល់​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​៣​ពាន់​នាក់ ចំពោះ​ការរិះគន់​ណា​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់។

នៅលើ​ទំព័រ​គណនី​Facebook  និង​អ្នកវិភាគ​សង្គម​មួយចំនួន បាន​រិះគន់​លើ​ការរៀបចំ​ខ្លោងទ្វារ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប ថា​បាន​ចំលង​ពី​វិហារ​របស់​វៀតណាម​៕​ក្មេងស្រែ

ប្រភពដើម៖ សម្លេងសារព័ត៌មាន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន  វប្បធម៌-អវិយធម៌ 
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18562នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    165046នាក់
ខែនេះ    548326នាក់
ឆ្នាំនេះ   1930558នាក់
សរុប   51290484នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:17