ព័ត៌មានក្ដៅ

    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 3140

    នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​រាប់​ដូច​ខាងក្រោះ៖

    ˝ពត៌មានពិសេសពីផែនទីបោននៅអង្គការសហប្រជាជាតិ! ខ្ញុំបានរកឃើញនិងបានទទួលនូវផែនទីបោនខ្នាត 1/100.000 តម្កល់នៅបណ្ណាល័យ Dag Hammarskjold នៃអង្គការសហប្រជាជាតិ (UN) ដែលចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។

    ផែនទីបោនទាំងនេះបោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិនឆ្នាំ១៩៥២, ១៩៥៣។ ឯផែនទីដែល UN នាំយកទៅកម្ពុជាជាផែនទី UTM ខ្នាត 1/100.000 ប្តឹងអាមេរិកាំងទម្លាក់គ្រាប់បែក (មិនមែនផែនទីសម្រាប់បោះបង្គោលខណ្ឌ័សីមា)។

    ផែនទីបោនទាំងនេះតម្កល់នៅអង្គការសហប្រជាជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ គឺជាង២ខែក្រោយសន្និសីទអន្តរជាតិក្រុងហ្សឺណែវស្តីពីឯករាជ្យភាពនិងបូរណភាពទឹកដីឥណ្ឌូចិន នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ១៩៥៤។ ដូច្នេះផែនទីបោនទាំងនេះជាផែនទីដែលទទួលស្គាល់ក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលមានការចូលរួមពីប្រទេសមហាអំណាចទាំង៥និងប្រទេសទាំង៣នៅឥណ្ឌូចិន (កម្ពុជា វៀតណាមនិងឡាវ) ហើយនៅក្នុងសន្និសីទអន្តរជាតិនោះ បារាំងប្រគល់ឯករាជ្យដល់កម្ពុជា វៀតណាម ឡាវ បារាំងក៏បានប្រគល់ផែនទីប្រទេសនីមួយៗទៅប្រទេសទាំង៣នោះដែរនិងផែនទី១ច្បាប់ទៀតដាក់តម្កល់នៅអង្គការសហប្រជាជាតិ ។

    ហេតុនេះរដ្ឋាភិបាលត្រូវប្រើផែនទីបោនទាំងនេះសម្រាប់បោះបង្គោលព្រំដែនព្រោះផែនទីបោនទាំងនេះ ត្រូវបានទទួលស្គាល់ដោយវៀតណាម ឡាវនិងប្រទេសមហាអំណាចទាំង៥នៅក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវឆ្នាំ១៩៥៤។

    ខ្ញុំ អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប សូមឲ្យរដ្ឋាភិបាលស្នើសុំផែនទីបោនខ្នាត 1/100.000 ពី UN ទៅផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាលប្រើសព្វថ្ងៃ រួចត្រូវប្រើផែនទីតម្កល់នៅ UN ហើយឈប់ប្រើផែនទីរដ្ឋាភិបាលដែលមានត្រាវៀតណាម ព្រោះផែនទីបោននៅ UN ជាផែនទីផ្លូវការនិងជាផែនទីដែលធ្វើឲ្យមានឯកភាពជាតិខ្មែរ ព្រមទាំងអាចការពារបូរណភាពទឹកដីខ្មែរបាន។

    ផែនទីបោននៅ UN នេះគ្មានត្រាយួននិងហត្ថេលខាឆ្នាំ១៩៨៥សម័យយួនត្រួតត្រាកម្ពុជាដូចផែនទីរដ្ឋាភិបាលនោះទេ។ បណ្ណាល័យអង្គការសហប្រជាជាតិ សាធារណជនមិនអាចចូលមើលផែនទីបានដោយសេរីទេ បុ៉ន្តែខ្ញុំជាតំណាងរាស្រ្តអាចចូលជួបអ្នកគ្រប់គ្រងបណ្ណាល័យនិងអាចរកមើលផែនទីបាន។ ផែនទីបោនទាំងនេះ ខ្ញុំបានរកឃើញនៅ UN កាលពីខែមុន ប៉ុន្តែUN ទើបតែអីុមេ៉លផែទីទាំងនោះមកឲ្យខ្ញុំនៅដើមខែនេះព្រោះគេត្រូវការពេលវេលាដើម្បីស្កែនវា។

    អ្នកគ្រប់គ្រងបណ្ណាល័យបានប្រាប់ខ្ញុំថា គាត់មិនដឹងពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាស្តីពីផែនទីចែងពីអ្វីនោះទេ ហេតុនេះហើយមុនលោក Ban Ki Moon អគ្គលេខាធិការ UN សរសេរលិខិតឆ្លើយតបទៅលោក ហ៊ុន សែន UNបានអញ្ជើញគណៈប្រតិភូកម្ពុជាមកពិនិត្យមើលផែនទី ថាតើផែនទីណាមួយដែលកម្ពុជាចង់បានព្រោះUNមានផែនទីកម្ពុជា-វៀតណាមច្រើនប្រភេទ។

    ពេលខ្ញុំសួរថាហេតុអី្វបានជាប្រតិភូកម្ពុជាមិនចង្អុលយកផែនទីបោនខ្នាត 1/100.000 ដែលខ្ញុំរកឃើញនេះ គាត់ឆ្លើយថា"ធ្វើម៉េចខ្ញុំដឹង បើខ្ញុំបង្ហាញគេដែរ ប៉ុន្តែគេមិនយក"។

    រដ្ឋាភិបាលគ្មានផែនទីផ្លូវការឬផែនទី UN ផង បានបោះបង្គោលព្រំដែនជាមួយវៀតណាមរហូតដល់ 83% ទៅហើយ ដូច្នេះរដ្ឋាភិបាលត្រូវសើរើការបោះបង្គោលកន្លងមកបាន 83% នោះឡើងវិញនៅពេលទទួលបាន ផែនទីផ្លូវការពី UN 7/10/2015˝៕ ដកស្រង់ទាំងស្រុង​ពីបណ្តាញ​សង្គមរបស់​លោក អ៊ុំសំអាន (សូម​ជួយចែករំលែកបន្ត)​

    https://www.facebook.com/UM-SAM-AN-page-656245494418203/timeline/

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សម្ដេចតានិយាយពីការពិតនៃការបង្កើត និងបញ្ចូលជំនាញការយួនទៅក្នុងបក្ស   អាន3730ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1647ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1613ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1280ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1477ដង លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន   អាន3242ដង អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម?...    អាន2382ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន7047ដង ត្រូវតែមើល យួនយកក្បាលខ្មែរដាំតែអុង   អាន6734ដង យួននៅតែចង់រំលោភយកដីខ្មែរតែរហូត   អាន1344ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយនៅលើលោកនេះគ្មាន​អ្វី​ទៀងទាត់​នោះទេ ជីវិត កើតចាស់ឈឺស្លាប់ វាជាច្បាប់​របស់​ធម្មជាតិទៅហើយ តែ​ក៏មាន​រឿង​រ៉ាវអកុសល្យខ្លះ​ ធ្វើ​អោយ​ជីវិត​មនុស្ស​រស់​ពិបាក​ជាងស្លាប់​ទៅទៀត ដូច​ជាលោកគ្រូភ្លេង​ម្នាក់​ពិការ​ភ្ន...Read more
    កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិកម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើក​កម្ពស់សេរីភាពបញ្ចេញមតិ ដែល​បាន​រៀមចំឡើង​ដោយ​ សមាគមអាដហុ ក្រោយ​ជំនួយឧបត្ថមដោយ សហភាពអឺរ៉ុប ដែល​​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០១៩ នៅ​សាលា​រៀន​វត...Read more
    ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយលោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គា...Read more
    លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុ...Read more
    សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថានកាលពីរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំសមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉ូលីសសេដ្ឋ​កិច្ច​ខេត្តដែលបញ្ជាដោយឯកឧត្តម​ ម៉ក ធារ៉ា ស្នង​ការ​រង​ខេត្តសៀមរាប​ទទួល​ផែន​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច មន្ត្រីពេទ្យសត្វ ...Read more
    ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដងក្រុម​អាជ្ញាធរជាតិអប្សរាមួយក្រុម​ដែលមាន​​គ្នា​ជាងដប់នាក់ ជិះម៉ូតូ២គ្រឿង និងរថ​យន្ត​​១គ្រឿង បាន​ចុះ​ទៅ​កាច់បំបាក់ ធាក់ប្រលំ ដកទាំងឬស ផល​ដំណាំ​ប្រជាពលរដ្ឋ​មានដូច​ជា ដើម​ចេញ​ ដើម​ស្វាយ ​នៅ​ក្នុង​ដី​ចម្កា...Read more
    ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រព្រះចៅអធិការវត្ត​អារញ្ញសាគរ ព្រះនាម វិសារទោ ហ៊ាក់ គឹមហ៊ត់ បាន​ចំណាយ​បច្ច័យរបស់វត្ត ទិញដី១២ឡូតិ៍ចែកជូន​ប្រជាពលរដ្ឋក្រីក្រ​ចំនួន​១២គ្រួសារ ដែលរស់នៅលើដីវត្ត​តាំង​ឆ្នាំ១៩៧៩ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀម...Read more
    ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផងប្រជាពលរដ្ឋ​៨គ្រួសារ​ស្ថិតនៅក្នុង​ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង​សៀមរាប បារម្ភថា អាជ្ញាធរធ្វើ​ការ​រុះរើ​ផ្ទះទាំង​៨ខ្នងរបស់​ពួកគាត់ ដោយ​គ្មានការ​ដោះ​ស្រាយ​គោល​នយោ​បាយជូនពួនគាត់ បើទោះ​ជាពួកគាត់...Read more
    លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មាន​ប្រជាពលរដ្ឋប្រហែងជាង១០នាក់បានទៅឈរលើកបដា នៅមុខឃ្លាំងដំឡូងរបស់លោកជំទាវបណ្ឌិត លី អ៊ុំអេង ដោយចោទថា លោក​ជំទាវ​យកដីរបស់ពួកគេ។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ លោកជំទាវបណ្ឌ...Read more
    លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ​បណ្ឌិត លី អ៊ុំអេង ក្រុម​គ្រួសារ និង​សាច់ញាតិ បាន​នាំយក​អំណោយ ថវិការ និង​ចង្ហាន់ វេប្រគេន​ព្រះសង្ឃគង់ចាំព្រះ​វស្សា​នៅវត្ត​សិរីបុត្រ (ហៅវត្តទន្យាយផ្អើល) ស្ថ...Read more
     លិខិតមិត្តអ្នកអាន
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4452នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    26809នាក់
    ខែនេះ    124391នាក់
    ឆ្នាំនេះ   3778599នាក់
    សរុប   34444845នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 15:04