ព័ត៌មានក្ដៅ

រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់

ដោយៈ រ៉េត ខេត្តកំពង់ធំ ថ្ងៃទី 06 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 1807

យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្ធតែឈើត្រូវប៉ាន់​យ៉ាង​ត្រើន​សន្ធឹក​សន្ធាប់នៅ​ចំនុច ទល់​មុខ​មណ្ឌល​សុខ​ភាព​កំពង់​ថ្ម ក្នុង​ឃុំ​កំពង់​ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ ដែល​បណ្តាល​អោយ​តៃ​កុង​រថ​យន្ត​រង​របួស​ធ្ងន់​ ពញ្ជួន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេព្យ។

ប្រភពបាន​លួច​បង្ហើប​ឲ្យដឹងថា បន្ទាប់​ពី​រថ​យន្ត​ខាង​លើ​នេះ​បាន​ក្រ​ឡាប់​ភ្លាម មេការ​ក្រុម​ហ៊ុន​ ហួត​ម៉េង​រីតា នេះ​បាន​ព្យាយាម​រត​ការ​ណ៍​បិត​បាំង​ព័ត៌មាន​កុំ​អោយ​មាន​ការ​ចុះ​ផ្សាយ តែ​នៅ​តែ​មិន​អាច​បិត​បាំ​ងបាន​ដូច​ពាក្យ​ចាស់​ពោល​ថា ˝ដំ​រី​ងាប់​យក​ចង្អេទៅ​បាំង​យ៉ាង​មេច​និង​ជិត​˝។

ប្រ​ភព​បាន​បន្ត​ថា រថ​យន្ត​ក្រុមហ៊ុន ហួតម៉េងរីតា ដែល​ក្រឡាប់​ខាង​លើ​នេះ បានដឹកឈើ ចេញ​ពី​ក្រុម​ហ៊ុន​របស់ខ្លួន​ស្ថិត​នៅ​ក្នុង​ស្រុកអន្លង់វែង​ខេត្តឧត្តរ​មានជ័យ ជាប់​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប ជាប់​ជាមួយ​តំ​បន់​ គូលេន​ព្រហ្ម​ទេព ដែល​ជា​តំ​បន់​ព្រៃ​ការពារ របស់​រដ្ឋ​។​

ប្រ​ភព​បែក​ធ្លាយ​មិន​ទាន់​ជាផ្លូវ​ការ​ណ៍​បាន​បង្ហើបថា​ ក្រុមហ៊ុនហួត​ម៉េង​រីតា មិន​បានដាំដំណាំ កៅស៊ូគ្រប់​​តាម​ការ​សន្យា​ជាមួយរាជរដ្ឋាភិបាលនោះទេ បាន​ត្រឹម​តែ​កាប់​ឈើ​ដឹក​លក់​ចែក​ចាយ​គ្រប់​ខេត្ត​ក្រុង​ឡើង​រូង​ថ្នល់​រលាយ​ហិន​ហោច​តែប៉ុណ្ណោះ ហើយ​កាល​ពី​ជិត​១​ឆ្នាំ​មុន​រថ​យន្ត​​ក្រុង​ហ៊ុន​មួយ​នេះ​ក៏​បាន​ក្រ​ឡាប់​នៅ​ខេត្ត​សៀម​រាប​ម្ត​ង​រួច​ទៅ​ហើយ។

ប្រ​ភព​បាន​អោយ​ដឹង​ទៀត​ថា ថៅ​កែ​ក្រុម​ហ៊ុន​នេះ​ឈ្មោះ​ លោកជ័យ (ឈ្មោះ​ហៅ​ក្រៅ) មាន​ឋានៈផ្កាយ​២​កង​អង្គរក្ស របស់​លោកឧត្តម​សេនីយ៍ឯក យឹមលាង កូនលោកឧបនាយក រដ្ឋ​មន្ត្រី​យឹម ឆៃលី ដែល​ត្រូវ​បាន​គេ​ស្គាល់ថាជា ដន្លងជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន ហើយ​បច្ចុប្បន្ន​​ត្រូវបាន​ប្ដូរទៅ​ជាអគ្គស្នងការរងនគរបាលជាតិពាក់ផ្កាយ៣។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ជ័យ ដែល​ជាថៅ​កែ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតានេះ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង ចំ​ណែក​ឯលោក ប៊ុលបាន ដែល​ធ្លាប់​បាន​អះ​អាង​ពី​មុន​ៗថា ជាក្មួយរបស់​លោក ជ័យ និង​ជា​មេការ​រត​ការ​តាម​ដង​ផ្លូវ​នោះក៏មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ចូល​២ដង​ តែ​គ្មាន​អ្នកទទួល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

យួននៅតែចង់រំលោភយកដីខ្មែរតែរហូត   អាន1729ដង ត្រូវតែមើល យួនយកក្បាលខ្មែរដាំតែអុង   អាន1708ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1503ដង សម្ដេចតានិយាយពីការពិតនៃការបង្កើត និងបញ្ចូលជំនាញការយួនទៅក្នុងបក្ស   អាន1736ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1463ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1626ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1590ដង អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម?...    អាន2423ដង លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន   អាន1762ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1519ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5665នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    152149នាក់
ខែនេះ    535429នាក់
ឆ្នាំនេះ   1917661នាក់
សរុប   51277587នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 04:58