ព័ត៌មានក្ដៅ

បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 09:41 នាទី ចំនួនអានៈ 1958

លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរបាលក្រុង ដែលនិយមបក្ខពួក និងដាក់ខែយកលុយតាមវង់ល្បែង។ លិខិតអនាមិកដែលអ្នកបាចថ្លើមធំហ៊ានធ្វើមុខស្នងការនគរបាលនោះ ត្រូវបានប៉ូលិស រើសបានហើយថតបង្ហោះចែកចាយគ្នាតាមបណ្តាញហ្វេសប៊ុកមើល រហូតផ្អើលពេញក្រុងសៀមរាប។ ក្នុងលិខិតសរសេរថា "គោរពជូនលោកស្នងការនគរបាលខេត្ត យើងខ្ញុំជាមន្ត្រីនគរបាលក្រុង មិនសប្បាយចិត្តសូមអន្តរាគមន៍ពីលោកស្នងការ លើការតែងតាំងមុខតំណែង មន្ត្រីនគរបាល នាពេលកន្លងមក និងពេលបច្ចុប្បន្ន។ ការតែងតាំងមុខតំណែងលោកអធិការក្រុង តែងតាំងតែមនុស្សបក្ខពួករបស់ខ្លួន ភាគច្រើន កម្លាំងថ្មី និងកម្លាំងអសកម្មតាមប៉ុស្តិ៍ ដែលបានបញ្ឈរជើង ពីព្រោះពួកគេសំបូរលុយស៊កប៉ាន់ យកតួនាទី។ ឯអ្នកធ្វើយូហើយមើលមិនឃើញទេ ព្រោះគ្មានលុយស៊កប៉ាន់"។ លិខិតបានសរសេរទៀតថា " មានមន្ត្រីឈ្មោះ ម៉ុក បូរ៉ា បានដើរប្រ មូលលុយតាមល្បែងហ្គេម ឆ្នោត និងតាមកន្លែងវ៉ៃស៊ិច ដែលជ្រកក្រោមស្លាកម៉ាស្សា នៅក្នុងក្រុងសៀមរាប។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ឈ្មោះ ម៉ុក បូរ៉ា បានទៅឆក់ត្រី ហើយយកកាំភ្លើង អាកា បាញ់ជាច្រើនគ្រាប់ នៅវាលស្រែប្រាំង ក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ផ្អើលពលរដ្ឋទាំងថ្ងៃ តែលោកអធិការមិនដាក់វិន័យទេ ថែមទាំងតែងតាំងជាអនុផ្នែកព្រហ្មទណ្ឌទៀត"។ ក្រៅពីលាតត្រដាងរឿងអាស្រូវលោកអធិការ លិខិតដែលមិនចុះថ្ងៃទី និងឈ្មោះ បានសំណូមពរ ការតែងតាំងមុខតំណែងមន្ត្រីណាមួយ គួរតែប្រជុំវាយតំលៃឲ្យបានត្រឹមត្រូវ ពិសេសគួរមើលមន្ត្រីចាស់ដែលធ្វើការយូរឆ្នាំ។ កម្លាំងជាវិន័យមិនគួរតែងតាំងទេ។ លោកស្នងការ គួតែបង្កើតគណៈកម្មការត្រួតពិនិត្យកម្លាំងក្នុងក្រុងសៀមរាប កុំជឿលើរបាយការណ៍។ ជុំវិញហេតុការណ៍ខាងលើនេះ លោកវរសេនីយ៍ទោ ទិត ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានថ្លែងតាមទូរស័ព្ទថា លោកសុំមិនធ្វើអធិប្បាយទេ ព្រោះលោកបានរាយការណ៍ជូនលោកស្នងការរួចហើយ។ ចំណែកលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និយាយថា លោកនៅមិនទាន់ដឹងទេ ព្រោះពេលនេះ កំពុងប្រជុំនៅឯភ្នំពេញ។ បន្ទាប់ពីលិខិតអនាមិក បានរសាត់ ទៅដល់ដៃមន្ត្រីប៉ូលិស ស្ទើរពេញខេត្តសៀមរាប ក៏មានព័ត៌មានទម្លាយតៗគ្នាថា លោកអធិការរូបនេះ ក្រៅពីដើរដាក់ខែ យកលុយតាមបនល្បែង និងតាមបណ្តាបទល្មើសផ្សេងៗ ក៏តម្រូវឲ្យប៉ូលិសក្រោមឪវាទ ដែលនៅតាមប៉ុស្តិ៍ ឬគោលដៅ បង់ប្រាក់ទៅឲ្យលោក ១០០ ដុល្លារ ក្នុង ១ខែផងដែរ។ បើមិនដូច្នេះទេ ចាំបាច់ត្រូវផ្លាស់ប្តូរចេញពីកន្លែងឈរជើង មិនខ្វល់ថា មន្ត្រីក្រោមឪវាទ រកប្រាក់ដោយវិធីណាឡើយ។ ប្រភពបន្តថា ទង្វើ និងសកម្មភាពរបស់លោកអធិការ បានធ្វើឲ្យមន្ត្រីក្រោមឪវាទ មានសតិអារម្មណ៍ អស់ជំនឿលើការងារ ព្យាយាមប្រព្រឹត្តិអំពើពុករលួយ ដើម្បីបានប្រាក់បង់ខែឲ្យមេ។ ប្រភពដដែល បន្ថែមទៀតថា បច្ចុប្បន្ន បនល្បែងក្នុងក្រុងសៀមរាប កំពុងរីកដូចផ្សិត តួយ៉ាង ដូចជាកន្ទុយលេខ (ឆ្នោត) ប្រជល់មាន់ ពិសេសហ្កេមបាញ់ត្រី តែសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអាចទៅក្បែរបានទេ បើមិនចឹងឮដល់លោកអធិការភ្លាមៗ (គ្រោះថ្នាក់)។ ល្បែងហ្កេមបាញ់ត្រី ដែលកំពុងពុះកញ្ជ្រោលខ្លាំងជាងគេ នាពេលនេះ គឺនៅក្នុងក្លឹបស្នូកឃ័រ ឈ្មោះ ប៊ីអេសស៊ី (BSC) ដែលមានទីតាំងនៅចំណុចផ្លូវកែងផ្សារញ៉ែ ក្បែរគោលដៅឈរជើងរបស់ប៉ូលិស។ ក្នុងក្លឹបមួយនេះ ពួកអ្នកចូលលេង ភ្នាល់ចាញ់ឈ្នះរាប់ម៉ឺនដុល្លារ ហើយភាគច្រើន អ្នកដែលចូលទៅកន្លែងនោះ ក៏ជក់ថ្នាំញៀនថែមទៀត។ ប្រភពដើម ពីមាតុភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1539ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1484ដង សម្ដេចតានិយាយពីការពិតនៃការបង្កើត និងបញ្ចូលជំនាញការយួនទៅក្នុងបក្ស   អាន1759ដង យួននៅតែចង់រំលោភយកដីខ្មែរតែរហូត   អាន1756ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1526ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1648ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1629ដង ត្រូវតែមើល យួនយកក្បាលខ្មែរដាំតែអុង   អាន1735ដង លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន   អាន1785ដង អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម?...    អាន2596ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1659នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28281នាក់
ខែនេះ    397690នាក់
ឆ្នាំនេះ   2408229នាក់
សរុប   51768155នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 06:39