ព័ត៌មានក្ដៅ

    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ

    ដោយៈ សៀ វិចិត្រ ខេត្តសៀមរាប ថ្ងៃទី 27 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:31 នាទី ចំនួនអានៈ 4795

    យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួម​មក​តុលាការ​ខេត្តសៀម​រាប​កាល​ពី​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នោះ ត្រូវ​បានតុលាការ​​ដោះលែងស្ងាត់ៗ​អោយ​មាន​សេរីភាព​វិញ​កាល​ពី​ថ្ងៃទី០៣ ខែ​តុលា​ឆ្នាំ២០១៤ដើម​ខែនេះ។

    គួរំលឹក​ផង​ដែរថា កាល​ពីវេលា​ម៉ោង​១០និង​៣០​នាទី ​ថ្ងៃទី០៨​ខែសីហា​ឆ្នាំ២០១៤​កន្លង​ទៅ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​០៦ នៅ​ចំណុច​មុស​រោង​ម៉ាស៊ី​កិន​ស្រូវ ក្នុង​ឃុំ​សសរស្តម្ភ ស្រុក​ពួក​ ខេត្ត​សៀម​រាប សមត្ថ​កិច្ចចម្រុះ​ដូច​ជា​មេព្រៃ ប៉ូលីស​សេដ្ឋ​កិច្ច ព្រះរាជ​អាជ្ញារង បាន​ចាប់​ មន្ត្រី​ប៉េ​អឹម​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​២នាក់ ម្នាក់ឈ្មោះ​ សូវិបុល  ភេទ​ប្រុស​ អាយុ៣៧​ឆ្នាំ មេស្នាក់ការប៉េអឹមលេខ២០៦ ​ខេត្ត​ឧត្ត​រ​មាន​​ជ័យ និង​តៃរថ​យន្ត​ម្នាក់ទៀត​ឈ្មោះ ​​ហុង វិចិត្រ ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មានជ័យដូចគ្នា ព្រម​ជាមួយ​រថ​យន្ត​ម៉ាក ISUZU ឌុយ​មិចពណ៍​ទឹក​ប្រាក់​ ពាក់​ស្លាកលេខ​ខេមរភូមិន្ទ ០៩​-២-០៥៥៧ និង​ឈើ​ក្រ​ញូង​មួយ​ចំ​នួនធំ កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលាការ​ខេត្ត​សៀមរាបដើម្បី​ចាត់ការ​ទៅ​តាមផ្លូវ​ច្បាប់។

    នៅ​ថ្ងៃ​ដែល​​មត្ថកិច្ចចាប់​ខ្លួន​ភ្លាមៗ និង​​កំពុង​ធ្វើ​ការ​​សាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បាន​ឆ្លើយ​ទាំង​ទឹកមុខញញឹម​ញញែម ហើយ​និយាយ​ហាក់​មាន​ជំ​នឿ​ចិត្ត​​ថាខ្លួន​ជាប់​គុគ​មិន​បាន​យូទេ ហើយ​ថែម​ទាំង​និយាយ​ប្រាប់​អ្នក​កាសែត​ថា  លោកមិនខ្វល់ខ្វាយ​ទេចំពោះ​ការ​ចាប់​ខ្លួន​នេះ បើលោក​ខ្លាច​គេ​ចាប់​ខ្លួន​ លោក​មិន​រក​ស៊ី​ដឹក​ឈើ​ក្រញូងទេ​ហើយ​បើ​ខ្លាច​ជាប់​គុគ​ម្លេះ​រត​ចោល​ឡានបាត់​ទៅហើយ ។មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​សូវិបុលថែម​ទាំង​លើ​ក​ដៃ​ដែល​ជាប់ឃ្នោះ​អោយ​អ្នក​កាសែត​ថត ដើម្បី​អោយ​ថ្នាក់​លើ​ដូច​ជា​ ឯកឧត្តម​សៅ​សុខា បាន​ដឹងផង។

    លោក​ កុយសៅ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំ​បូង​ខេត្ត​សៀមរាប​បានប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​​រសៀល​ថ្ងៃទី​២២ ​ខែ​តុលា ​ឆ្នាំ២០១៤​នេះថា ជន​ជាប់​ចោទ​ឈ្មោះ​សូវិបុល​​ត្រូវ​បាន​មេធាវី​របស់​កាត់​សុំ​ធានាក្រៅ​ឃុំបណ្តោះ​អាសន្តកាល​ពី​សប្តាហ៍មុន ហើយ​លោក​ចៅ​ក្រម​បាន​ដាក់​លោក​សូវិបុល អោយ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ លោកចៅ​ក្រុម​បន្ថែម​ថា លោក​ពុំ​អាច​ប្រាប់​បាន​ទេ​ថា លោក​សូវិបុល​ត្រូវ​ជាប់​ទោស​ប៉ុន្មាន​ឆ្នាំព្រោះ​នេះ​ជា​ការ​សម្ងាត់​របស់​តុលាការ​ក្នុង​ពេល​កំ​ពុង​ស៊ើប​សួរ។

    លោក​ សូវិបុល ធ្លាប់​បាន​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនាទៅ​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​ចុង​ឆ្នាំ២០១២​នៅ​ចំណុចវង្វង់​មូល​ឃុំ​អូស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ ក្នុង​ពេល​ដែល​អ្នក​កាសែត​រូប​នោះ​បាន​តាម​ថត​ឡាន​ដឹក​ឈើខុស​ច្បាប់​របស់​លោក។ ហើយ​លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​ខាងលើ​បាន​ប្រាប់​នៅ​រសៀល​ដ​ដែល​នេះ​ថា កាលណោះលោក​ពុំបាន​ដាក់​ពាក្យបណ្តឹង​នោះទេ ព្រោះដោយសារ​លោក​សូវិបុលសុំ​ទោស​ថាខ្លួន​ស្រវឹង​ស្រាបាត់​បង់​ស្មារតី ហើយ​សន្យាថា ជួយ​ឧបត្ថមលុយ​$200 (ពីររយដុល្លារ) សំរាប់​បិតថ្នាំ តែ​លោក​សូវិបុល​អោយ​បាន​តែ​$100​(មួយ​រយ​ដុល្លារ) ក៏លែង​លើក​ទូរ​ស័ព្ទ​រហូត​ដល់​ដឹក​ក្រញូងគេ​ចាប់ដាក់គុគ ឥឡូវ​ចេញពីគុគនៅ​តែ​ជំ​ពាកលុយមួយរយ​មិន​សង​ដដែល។ លោក​រ៉េត​បន្ថែមថា ថ្ងៃណាលោក​មាន​ពេល​ទំ​នេរ​លោក​ផ្ញើលុយ​មួយរយអោយ​លោក​សូវិបុលវិញ ហើយ​លោក​នឹង​ទៅ​ដាល់​ពាក្យបណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​សូវិបុល​មិន​គោរព​ការ​សន្យា៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ត្រូវតែមើល យួនយកក្បាលខ្មែរដាំតែអុង   អាន6750ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1286ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1659ដង លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន   អាន3252ដង អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម?...    អាន2424ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន7065ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1491ដង យួននៅតែចង់រំលោភយកដីខ្មែរតែរហូត   អាន1358ដង សម្ដេចតានិយាយពីការពិតនៃការបង្កើត និងបញ្ចូលជំនាញការយួនទៅក្នុងបក្ស   អាន3747ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1624ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែលពិការភ្នែកទាំងសងខាងលោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បាន​ឧបត្ថមថវិការចំនួន $១២០០(មួយពាន់ពីររយដុល្លារ) ដល់​លោកគ្រូភ្លេង កេត ចន្រ្តា ដែលពិការភ្នែកទាំងសងខាង បច្ចុប្បន្ន​រស់​នៅ ភូមិបុស្សក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង...Read more
    ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌ព្រះភិក្ខុ សេង វណ្ណា មានព្រះជន​៤៩ព្រះវស្សា គង់នៅ វត្តឥន្ទរង្សីពោធិញាណ ហៅវត្តនគរភាស ស្ថិតនៅក្នុង​ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មាន​រឿងរ៉ាវ​​អយុត្តិធម៌ ដោយមាន​ភិក្ខុមួយអង្គ​ផ្សេងទៀត បៀតបៀន ជិះជាន់...Read more
    អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយនៅលើលោកនេះគ្មាន​អ្វី​ទៀងទាត់​នោះទេ ជីវិត កើតចាស់ឈឺស្លាប់ វាជាច្បាប់​របស់​ធម្មជាតិទៅហើយ តែ​ក៏មាន​រឿង​រ៉ាវអកុសល្យខ្លះ​ ធ្វើ​អោយ​ជីវិត​មនុស្ស​រស់​ពិបាក​ជាងស្លាប់​ទៅទៀត ដូច​ជាលោកគ្រូភ្លេង​ម្នាក់​ពិការ​ភ្ន...Read more
    កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិកម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើក​កម្ពស់សេរីភាពបញ្ចេញមតិ ដែល​បាន​រៀមចំឡើង​ដោយ​ សមាគមអាដហុ ក្រោយ​ជំនួយឧបត្ថមដោយ សហភាពអឺរ៉ុប ដែល​​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០១៩ នៅ​សាលា​រៀន​វត...Read more
    ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយលោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គា...Read more
    លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុ...Read more
    សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថានកាលពីរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំសមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉ូលីសសេដ្ឋ​កិច្ច​ខេត្តដែលបញ្ជាដោយឯកឧត្តម​ ម៉ក ធារ៉ា ស្នង​ការ​រង​ខេត្តសៀមរាប​ទទួល​ផែន​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច មន្ត្រីពេទ្យសត្វ ...Read more
    ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដងក្រុម​អាជ្ញាធរជាតិអប្សរាមួយក្រុម​ដែលមាន​​គ្នា​ជាងដប់នាក់ ជិះម៉ូតូ២គ្រឿង និងរថ​យន្ត​​១គ្រឿង បាន​ចុះ​ទៅ​កាច់បំបាក់ ធាក់ប្រលំ ដកទាំងឬស ផល​ដំណាំ​ប្រជាពលរដ្ឋ​មានដូច​ជា ដើម​ចេញ​ ដើម​ស្វាយ ​នៅ​ក្នុង​ដី​ចម្កា...Read more
    ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រព្រះចៅអធិការវត្ត​អារញ្ញសាគរ ព្រះនាម វិសារទោ ហ៊ាក់ គឹមហ៊ត់ បាន​ចំណាយ​បច្ច័យរបស់វត្ត ទិញដី១២ឡូតិ៍ចែកជូន​ប្រជាពលរដ្ឋក្រីក្រ​ចំនួន​១២គ្រួសារ ដែលរស់នៅលើដីវត្ត​តាំង​ឆ្នាំ១៩៧៩ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀម...Read more
    ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផងប្រជាពលរដ្ឋ​៨គ្រួសារ​ស្ថិតនៅក្នុង​ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង​សៀមរាប បារម្ភថា អាជ្ញាធរធ្វើ​ការ​រុះរើ​ផ្ទះទាំង​៨ខ្នងរបស់​ពួកគាត់ ដោយ​គ្មានការ​ដោះ​ស្រាយ​គោល​នយោ​បាយជូនពួនគាត់ បើទោះ​ជាពួកគាត់...Read more
     លិខិតមិត្តអ្នកអាន
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1735នាក់
    ម្សិលមិញ    3298នាក់
    សប្ដាហ៍នេះ    50033នាក់
    ខែនេះ    111679នាក់
    ឆ្នាំនេះ   3977456នាក់
    សរុប   34643702នាក់
    ថ្ងៃទី 17 ខែ 11 ឆ្នាំ 2019 ម៉ោង 19:41