ព័ត៌មានក្ដៅ

    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ

    ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 21 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 8821

    ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា លោក​មិន​បាន​ដាក់​ប៉ុស្តិ៍​យាម​​គ្រប់​ច្រក​ល្ហក​ដើម្បី​យក​លុយ​ពី​បទ​ល្មើស​នោះទេ ព្រោះ​លោក​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​លោក​ក៏ពុំ​មាន​ទួនាទីប្រ​ចាំការ​នៅ​ទឹក​ដី​ខេត្ត​បាត់ដំ​បងដែរ។ ចំណែក​ព័ត៌មាន​ដែលមាន​អ្នក​និយាយ​ថា លោករក​លុយ​ $5000 បង់​ជូន​មេជា​ប្រ​ចាំខែនោះ​ក៏មិន​ពិត​ដែរ។ លោក​ចិត្រាបន្ថែមថា មុខ​របរ​ប្រ​ចាំ​ថ្ងៃសំរាប់​គ្រួសារ​របស់លោក​គឺ​ប្រ​ពន្ធ​លក់សាំង​ដើម្បីចិញ្ចឹម​ជីវិត​ ឯការ​ងារ​ប៉ូលីស​សេដ្ឋ​កិច្ចវិញ គឺ​លោក​ធ្វើ​ការ​ទៅ​តាម​តែ​ទួនាទី​តែប៉ុណ្ណោះ រឿង​ដេញកាក់​ដេញ​គៀប​យក​លុយ​ពី​អ្នក​រក​ស៊ី​គឺ​គ្មានទេ។

    អត្ថបទចាស់៖ យោង​តាម​សេចត្តី​រាយ​ការពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​អោយ​ដឹងថា លោក ហុក ចិ​ត្រា មេ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ទទួល​ផែន​ឈរជើង នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ បាន​ត្អូញត្អែរ​ប្រាប់​ឈ្មួញ​រកស៊ី​បទល្មើស ព្រៃឈើ​ថា ” អញ​គ្មាន​លុយ​បង់​ឱ្យ​មេៗ​គ្រប់​ចំនួន​ទេ ព្រោះ​​មេៗ​តម្រូវឱ្យ​បង់​លុយ​ក្នុង ១​ខែ ៥០០០​ដុល្លារជា​ថ្នូរ​និង​ទួនាទីរបស់អញ“ ។

    ​ក្រុម​អ្នក​រក​ស៊ី​បាន​លួច​បង្ហើប​ថា ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ដែល​ទទួល​បន្ទុក​​នៅ​ខេត្ត​ទាំង​ពីរ​ខាង​លើ​គឺ​នៅ​ក្រោម​ឱវាត​របស់​លោក​យិន ប្រសិទ្ធិ មេ​ប៉ូលិសសេដ្ឋ​កិច្ច​​ទទួល​ផែន​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ថ្នាក់​ក្រសួង។ ប្រ​ភព​បន្ត​ថា ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​បាន​ដាក់កុង​ត្រូល​ជជុះគ្រប់​ច្រក​ល្ហកក្នុង​ការ​ដេញ​ប្រ​មាញ់​អ្នក​រក​ស៊ី​ខុស​ច្បាប់​យក​លុយ​ដាក់​ហោប៉ៅ និង​សន្សំទុក​បង់​ជូន​ថ្នាក់​លើ​ផង​ ដើម្បី​រក្សាតំណែង​និង​ទួនាទី​របស់ខ្លួន។

    ក្រុម​អ្នក​រក​ស៊ី​ហាក់​មាន​ចម្ងល់ថា តើ​លុយ​៥០០០ដុល្លារដែល​លោក ហុក ចិ​ត្រា ថា​បង់អោយ​ថ្នាក់​លើ​នោះ​ តើ​បង់​អោយ​ទៅ​ថ្នាក់​លើ​មួយ​ណា? បង់​អោយ​លោក​ យិន ប្រសិទ្ធិ ឬបង់​អោយ​អ្នក​ផ្សេង?

    ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​បាត់​ដំ​បង​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថា លោកសក្តិ​៣ ហុក ចិ​ត្រា ដាក់​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​នេះ​មិន​មែន​ចាំបង្រ្កាប​បទ​ល្មើស​តាម​ផ្លូវ​ច្បាប់​នោះទេ គឺ​ដាក់​កុង​ត្រូវ​ចាំគាប​យក​លុយ​ចែក​គ្នា​ចាយ​តែ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​កាន់​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​អោយ​បាត់បង់​ថវិការ​ចំណូល​របស់​រដ្ឋ​។

    ក្រុង​ប្រ​ជាពល​រដ្ឋ​សូម​អោយ​លោក សខេង មេត្ត​ត្រួត​ពិនិត្យ​មើល​ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​ផង​ ព្រោះ​ហាក់​ដូច​ជា​កំពុង​តែ បង្ករ​ព្យុះ​ភ្លៀង​ស្រេច​តែ​អំ​ពើ​ចិត្ត​ឥត​មាន​ការ​កោដ​ក្រែង​ដល់​ថ្នាក់​លើ​នោះ​ទេ។

    ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហុក​ចិត្រា បាន​ទេ​ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង៕ ដោយ៖ កម្ពុជា​សុវណ្ណភូមិ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1659ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1491ដង សម្ដេចតានិយាយពីការពិតនៃការបង្កើត និងបញ្ចូលជំនាញការយួនទៅក្នុងបក្ស   អាន3747ដង លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន   អាន3252ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1286ដង យួននៅតែចង់រំលោភយកដីខ្មែរតែរហូត   អាន1358ដង អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម?...    អាន2424ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1624ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន7065ដង ត្រូវតែមើល យួនយកក្បាលខ្មែរដាំតែអុង   អាន6750ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែលពិការភ្នែកទាំងសងខាងលោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បាន​ឧបត្ថមថវិការចំនួន $១២០០(មួយពាន់ពីររយដុល្លារ) ដល់​លោកគ្រូភ្លេង កេត ចន្រ្តា ដែលពិការភ្នែកទាំងសងខាង បច្ចុប្បន្ន​រស់​នៅ ភូមិបុស្សក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង...Read more
    ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌ព្រះភិក្ខុ សេង វណ្ណា មានព្រះជន​៤៩ព្រះវស្សា គង់នៅ វត្តឥន្ទរង្សីពោធិញាណ ហៅវត្តនគរភាស ស្ថិតនៅក្នុង​ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មាន​រឿងរ៉ាវ​​អយុត្តិធម៌ ដោយមាន​ភិក្ខុមួយអង្គ​ផ្សេងទៀត បៀតបៀន ជិះជាន់...Read more
    អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយនៅលើលោកនេះគ្មាន​អ្វី​ទៀងទាត់​នោះទេ ជីវិត កើតចាស់ឈឺស្លាប់ វាជាច្បាប់​របស់​ធម្មជាតិទៅហើយ តែ​ក៏មាន​រឿង​រ៉ាវអកុសល្យខ្លះ​ ធ្វើ​អោយ​ជីវិត​មនុស្ស​រស់​ពិបាក​ជាងស្លាប់​ទៅទៀត ដូច​ជាលោកគ្រូភ្លេង​ម្នាក់​ពិការ​ភ្ន...Read more
    កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិកម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើក​កម្ពស់សេរីភាពបញ្ចេញមតិ ដែល​បាន​រៀមចំឡើង​ដោយ​ សមាគមអាដហុ ក្រោយ​ជំនួយឧបត្ថមដោយ សហភាពអឺរ៉ុប ដែល​​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០១៩ នៅ​សាលា​រៀន​វត...Read more
    ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយលោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គា...Read more
    លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុ...Read more
    សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថានកាលពីរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំសមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉ូលីសសេដ្ឋ​កិច្ច​ខេត្តដែលបញ្ជាដោយឯកឧត្តម​ ម៉ក ធារ៉ា ស្នង​ការ​រង​ខេត្តសៀមរាប​ទទួល​ផែន​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច មន្ត្រីពេទ្យសត្វ ...Read more
    ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដងក្រុម​អាជ្ញាធរជាតិអប្សរាមួយក្រុម​ដែលមាន​​គ្នា​ជាងដប់នាក់ ជិះម៉ូតូ២គ្រឿង និងរថ​យន្ត​​១គ្រឿង បាន​ចុះ​ទៅ​កាច់បំបាក់ ធាក់ប្រលំ ដកទាំងឬស ផល​ដំណាំ​ប្រជាពលរដ្ឋ​មានដូច​ជា ដើម​ចេញ​ ដើម​ស្វាយ ​នៅ​ក្នុង​ដី​ចម្កា...Read more
    ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រព្រះចៅអធិការវត្ត​អារញ្ញសាគរ ព្រះនាម វិសារទោ ហ៊ាក់ គឹមហ៊ត់ បាន​ចំណាយ​បច្ច័យរបស់វត្ត ទិញដី១២ឡូតិ៍ចែកជូន​ប្រជាពលរដ្ឋក្រីក្រ​ចំនួន​១២គ្រួសារ ដែលរស់នៅលើដីវត្ត​តាំង​ឆ្នាំ១៩៧៩ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀម...Read more
    ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផងប្រជាពលរដ្ឋ​៨គ្រួសារ​ស្ថិតនៅក្នុង​ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង​សៀមរាប បារម្ភថា អាជ្ញាធរធ្វើ​ការ​រុះរើ​ផ្ទះទាំង​៨ខ្នងរបស់​ពួកគាត់ ដោយ​គ្មានការ​ដោះ​ស្រាយ​គោល​នយោ​បាយជូនពួនគាត់ បើទោះ​ជាពួកគាត់...Read more
     លិខិតមិត្តអ្នកអាន
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1522នាក់
    ម្សិលមិញ    3298នាក់
    សប្ដាហ៍នេះ    49820នាក់
    ខែនេះ    111466នាក់
    ឆ្នាំនេះ   3977243នាក់
    សរុប   34643489នាក់
    ថ្ងៃទី 17 ខែ 11 ឆ្នាំ 2019 ម៉ោង 18:56