ព័ត៌មានក្ដៅ

    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់

    ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:54 នាទី ចំនួនអានៈ 4256

    តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ បាន​និង​កំពុង​តែ​សម្រុក កាប់បំផ្លាញ​ព្រៃឈើស្ទើរ​រលាយ​សាបសូន្យ​ក្នុង​បរិវេណ​ក្រុមហ៊ុន និង​ក្រៅ​ក្រុមហ៊ុន ហើយ​ពួកគេ​តែងតែ ប្រើប្រាស់​រថយន្ត​ខ្នាតយ​ក្សធំៗ ដឹកជញ្ជូន​ឈើ​រាប់សិប​តោន លើស​ទម្ងន់​ពី​ច្បាប់​កំណត់ ដែល​ជា​ការបំផ្លិចបំផ្លាញ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ទៅលើ ផ្លូវជាតិ ផ្លូវថ្នល់ ឬ​ផ្លូវលំ​នានា ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។ ទង្វើ​អស់ទាំង​នេះ ត្រូវ​ប្រជាពលរដ្ឋ បាន​និយាយថា វា​ជា​ការផ្គើន ឬ​ប្រមាថមើលងាយ ចំពោះ​បទបញ្ជា របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ។​

    ​ប្រភព​បាន​រាយការណ៍​មក​ថា កន្លងមក​ក្រុមហ៊ុន សុខ សំណាង ស្អី​គេ​នោះ មិន​មាន​អាជ្ញាប័ណ្ណ​អ្វី ដែល​រាជរដ្ឋាភិបាល បាន​ប្រគល់​ឲ្យ​ក្នុង​ការ វិនិយោគ​ផ្នែក​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដំណាំ​កៅស៊ូ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ បាន​ឃុបឃិត​គ្នា ជាមួយ​ក្រុមហ៊ុន ២​ទៀត គឺ​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល​មាន​ទីតាំង នៅ​ស្រុក​អន្លង់វែង និង​ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដើម្បី​ចែក​លាភ សក្ការៈ​គ្នា​ចំណេញ កេង​លើ​រាជរដ្ឋាភិបាល​កម្ពុជា​តែម្ដង ។

    ​ប្រភព​បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ក្រុមហ៊ុន សុខ សំណាង បាន​ទទួល​សិទ្ធិ​ស្ងាត់ៗ ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុនទំរីង រ៉ាប់​ប៊ើ រួចមក ក្រុមហ៊ុន សុខ សំណាង ក៏បាន​ចាប់ផ្តើម​សម្រុក កាប់បំផ្លាញ​ព្រៃឈើ និង​ប្រមូល​ទិញ​ឈើ ក្រៅ​បរិវេណ​ក្រុមហ៊ុន ដូច​ជា​ឈើ​លេខ​១,  ឈើ​លេខ​២ រួម​ទាំង​ឈើ​គ្រញូង​ផងដែរ ។ ឈើ​ទាំងឡាយ ដែល​ក្រុមហ៊ុន​នេះ កាប់​បាន និង​ប្រមូល​ទិញ​បាន គេ​តែងតែ​ដឹកជញ្ជូន​ចែកចាយ លក់​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ផ្សេងៗ ដូចជា​ខេត្ត​សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ធំ​, កំពង​ចាម​, ព្រៃវែង​,  ស្វាយរៀង និង​ខេត្ត​មួយទៀត ។​

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​និយាយថា នៅក្នុង​សម័យ​តេ​ជោនេះ  គេ​មិនដឹងថា តើ​មាន​ក្រុមហ៊ុន ចំនួន​ប៉ុន្មាន​ទេ ដែល​រត់​ការ​បាន​សិទ្ធិ វិនិយោគ​លើ​ដី​សម្បទាន អភិ​វឌ្ឈន៍​ស្អីៗ​ត្រឹមត្រូវ ពី​រាជរដ្ឋាភិបាល​ហើយ ពួក​គេ​បែរជាយក​ឡៃ​សិន (License) នោះ ទៅ​គួ​កជេរ​លក់​បន្ត ទៅឲ្យ​ក្រុមហ៊ុន​ផ្សេងៗ ជា​ភាគី​ទី​២ ឬ​ទី​៣​ទៀត ដែល​មិន​មាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់​សោះ​ទៅ​វិញ​? តើ​ទង្វើ​បែបនេះ អាច​ចាត់ទុកថា ជាការ​ក្បត់​ទំនុកចិត្ត ឬ​ជា​ការរំលោភ​បំពាន ឬ​ជា​ការ​ក្បត់​កិច្ចសន្យា ជាមួយ​រាជរដ្ឋាភិបាល​ដែរឬទេ​? ឬ​មួយ​រាជរដ្ឋាភិបាល ជា​អ្នក​អនុញ្ញាតិឲ្យ​ធ្វើ​បែប​នេះ​? បើ​ធ្វើ​អញ្ចឹង​បាន​តាមចិត្ត ប្រហែល​ជា​អាណត្តិ​នេះ នឹង​មាន​អ្នក​មាន​លុយ​ច្រើន បើក​ជា​ក្រុមហ៊ុន​មួយ ក្នុង​ការបម្រើ​សេវាកម្ម​រត់ការ និង​លក់ឡៃ​សិន គ្រប់​ប្រភេទ​ហើយ ។​

    ផ្ទុយទៅវិញ បើ​មិន​អីចឹង​ទេ រាជរដ្ឋាភិបាល ត្រូវតែ​ដក​យក​សិទ្ធិ ពី​ក្រុមហ៊ុន​ទាំងនោះ មក​វិញ​ទាំងអស់​… ហើយ​ក៍​ត្រូវ​ដាក់​ទោស ឲ្យ​ធ្ងន់ធ្ងរ​ទៅលើ ម្ចាស់​ក្រុហ៊ុន​តាំង​នោះដែរ ដូចជា​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល​បាន​លក់​សិទ្ធិកាប់​ឈើ ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ទៅឲ្យ​ក្រុមហ៊ុន សុខ សំណាង​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    យួននៅតែចង់រំលោភយកដីខ្មែរតែរហូត   អាន1358ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1659ដង លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន   អាន3252ដង សម្ដេចតានិយាយពីការពិតនៃការបង្កើត និងបញ្ចូលជំនាញការយួនទៅក្នុងបក្ស   អាន3747ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន7065ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1624ដង អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម?...    អាន2424ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1286ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1491ដង ត្រូវតែមើល យួនយកក្បាលខ្មែរដាំតែអុង   អាន6750ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែលពិការភ្នែកទាំងសងខាងលោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បាន​ឧបត្ថមថវិការចំនួន $១២០០(មួយពាន់ពីររយដុល្លារ) ដល់​លោកគ្រូភ្លេង កេត ចន្រ្តា ដែលពិការភ្នែកទាំងសងខាង បច្ចុប្បន្ន​រស់​នៅ ភូមិបុស្សក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង...Read more
    ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌ព្រះភិក្ខុ សេង វណ្ណា មានព្រះជន​៤៩ព្រះវស្សា គង់នៅ វត្តឥន្ទរង្សីពោធិញាណ ហៅវត្តនគរភាស ស្ថិតនៅក្នុង​ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មាន​រឿងរ៉ាវ​​អយុត្តិធម៌ ដោយមាន​ភិក្ខុមួយអង្គ​ផ្សេងទៀត បៀតបៀន ជិះជាន់...Read more
    អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយនៅលើលោកនេះគ្មាន​អ្វី​ទៀងទាត់​នោះទេ ជីវិត កើតចាស់ឈឺស្លាប់ វាជាច្បាប់​របស់​ធម្មជាតិទៅហើយ តែ​ក៏មាន​រឿង​រ៉ាវអកុសល្យខ្លះ​ ធ្វើ​អោយ​ជីវិត​មនុស្ស​រស់​ពិបាក​ជាងស្លាប់​ទៅទៀត ដូច​ជាលោកគ្រូភ្លេង​ម្នាក់​ពិការ​ភ្ន...Read more
    កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិកម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើក​កម្ពស់សេរីភាពបញ្ចេញមតិ ដែល​បាន​រៀមចំឡើង​ដោយ​ សមាគមអាដហុ ក្រោយ​ជំនួយឧបត្ថមដោយ សហភាពអឺរ៉ុប ដែល​​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០១៩ នៅ​សាលា​រៀន​វត...Read more
    ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយលោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គា...Read more
    លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុ...Read more
    សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថានកាលពីរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំសមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉ូលីសសេដ្ឋ​កិច្ច​ខេត្តដែលបញ្ជាដោយឯកឧត្តម​ ម៉ក ធារ៉ា ស្នង​ការ​រង​ខេត្តសៀមរាប​ទទួល​ផែន​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច មន្ត្រីពេទ្យសត្វ ...Read more
    ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដងក្រុម​អាជ្ញាធរជាតិអប្សរាមួយក្រុម​ដែលមាន​​គ្នា​ជាងដប់នាក់ ជិះម៉ូតូ២គ្រឿង និងរថ​យន្ត​​១គ្រឿង បាន​ចុះ​ទៅ​កាច់បំបាក់ ធាក់ប្រលំ ដកទាំងឬស ផល​ដំណាំ​ប្រជាពលរដ្ឋ​មានដូច​ជា ដើម​ចេញ​ ដើម​ស្វាយ ​នៅ​ក្នុង​ដី​ចម្កា...Read more
    ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រព្រះចៅអធិការវត្ត​អារញ្ញសាគរ ព្រះនាម វិសារទោ ហ៊ាក់ គឹមហ៊ត់ បាន​ចំណាយ​បច្ច័យរបស់វត្ត ទិញដី១២ឡូតិ៍ចែកជូន​ប្រជាពលរដ្ឋក្រីក្រ​ចំនួន​១២គ្រួសារ ដែលរស់នៅលើដីវត្ត​តាំង​ឆ្នាំ១៩៧៩ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀម...Read more
    ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផងប្រជាពលរដ្ឋ​៨គ្រួសារ​ស្ថិតនៅក្នុង​ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង​សៀមរាប បារម្ភថា អាជ្ញាធរធ្វើ​ការ​រុះរើ​ផ្ទះទាំង​៨ខ្នងរបស់​ពួកគាត់ ដោយ​គ្មានការ​ដោះ​ស្រាយ​គោល​នយោ​បាយជូនពួនគាត់ បើទោះ​ជាពួកគាត់...Read more
     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1509នាក់
    ម្សិលមិញ    3298នាក់
    សប្ដាហ៍នេះ    49807នាក់
    ខែនេះ    111453នាក់
    ឆ្នាំនេះ   3977230នាក់
    សរុប   34643476នាក់
    ថ្ងៃទី 17 ខែ 11 ឆ្នាំ 2019 ម៉ោង 18:55