ព័ត៌មានក្ដៅ

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 22 ខែ 01 ឆ្នាំ 2016 វេលាម៉ោង 10:03 នាទី ចំនួនអានៈ 4506

សុភា​សិត​មួយ​ពោល​ថា ”ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយពីគល់“ ចូរ​បក​ស្រាយ?

ជាទូទៅ​រុក្ខជា​តិ​ទាំង​ឡាយ តែង​វិ​វត្តន៍​លូត​លាស់ និង​រុះ​រោយ​ស្លឹក​តាម​ធម្ម​ជាតិ​របស់​វា ហើយ​ស្លឹក​ទាំង​ឡាយ​ដែល​ជ្រុះ​នោះ​ វា​មិន​នៅ​ឆ្ងាយ​ពី​ដើម​ និង​គល់​របស់​វា​ប៉ុន្មាន​ទេ ប្រ​សិន​បើ​គ្មាន​កំ​លាំង​រុញ ច្រាន​ពី​ខ្យល់។ អា​ស្រ័យ​ហេតុ​នេះហើយ ទើប​មាន​សុភា​សិត​មួយ​ពោល​ថា ”ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយពីគល់“។ តើ​សុភា​សិត​ខាង​លើ​នេះ មាន​អត្ថ​ន័យ​ខ្លឹម​សារ​ដូច​ម្តេច?

ដើម្បី​ចៀស​វាង​ការ​យល់​ច្រ​ឡំ​ក្នុង​​ការ​ដោះ​ស្រាយ​ប្រ​ធាន​បទ​​ខាង​លើ ​យើង​គួរ​យល់​​អត្ថ​ន័យ​នៃ​ពាក្យ​ ជ្រុះ​អោយ​ច្បាស់​លាស់​ជា​មុន​សិន​។ ជ្រុះ គឺ​ជា​ការ​ដាច់ ឬ​របូត​ធ្លាក់​ពី​លើ​មក​ក្រោម។

ប្រ​ធាន​ខាង​បទ​ខាង​លើ​មាន​ន័យ​ថា គ្រប់​ស្លឹក​រុក្ខ​ជាតិ​ទាំង​ឡាយ​ដែល​រុះ​រោយ​ចាក​មែក គឺ​មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​គល់​របស់​វា​ឡើយ។ ពាក្យ​ថា ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយពីគល់ នេះ​គឺ​សំ​ដៅ​ទៅ​លើ​រុក្ខ​ជាតិ​ទាំង​អស់​ដែល​ដុះ​លូត​លាស់ និង​រុះ​រោយ​ស្លឹក​ចាស់​ ដើម្បី​ដុះ​នូវ​ស្លឹក​ថ្មី​ ជា​ធម្ម​តា ស្លឹក​រុក្ខ​ជាតិ​ដែល​ជ្រុះ​ទាំង​នោះ បណ្តាល​មក​ពី​ស្លឹក​ចាស់​ ឬ​ទុំ ជួន​កាល​ទៀត​ការ​ត្រូវ​កំ​ដៅ ក្នុង​បរិយាកាស​ធ្វើ​អោយ​ដាច់​របេះ ជ្រុះ​ចាក​មែក​តែ​ការ​ជ្រុះ​ធ្លាក់​របស់​វា គឺ​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​គល់​របស់​វា​បាន​ឡើយ។ ស្លឹក​ឈើ​ឬ​ស្លឹក​រុក្ខ​ជាតិ​ទាំង​ឡាយ មិន​អាច​កំរើក​ ឬ​ធ្វើ​ចលនា ផ្លាស់​ទី​ដោយ​ខ្លួន​ឯង​បាន​ទេ ហេតុ​នេះ​ហើយ​ទើប​វា​ធ្លាក់​នៅ​ក្បែរ​គល់​របស់​វា។

ឯពាក្យ​ ”ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយពីគល់“ ក្នុ​ង​ន័យ​ធៀប​វិញ គឺ​គល់​ឈើ​ប្រៀប​ធៀប​ទៅ​និង​មាតាបិតា អា​ណា​ព្យា​បាល ឯស្លឹក​ឈើ​ធៀប​ទៅ​និង​កូន​ចៅ​ប្រុស​ស្រី។ ពាក្យខាង​លើ​មាន​អត្ថ​ន័យ​ត្រង់ៗ ចំ​ពោះ​ការ​រស់​នៅ របស់​មនុស្ស​ក្នុង​គ្រួសារ​ រវាង​ឪ​ពុក​ម្តាយ អា​ណា​ព្យា​បាល និង​កូន​ចៅ។ បើ​មាតា​បិតា ទាំង​អស់​ជា​អ្នក​ប្រ​ព្រឹត្ត​អំ​ពើ​ល្អ ស្មោះ​ត្រង់ សមរម្យ​ ហើយ​ជា​មនុស្ស​ដែល​មាន​ប្រ​យោជ​ន៍ ក្នុង​សង្គម​ជាតិ កូន​ចៅ​ទាំង​អស់​រស់​ក្រោម​ឱវាគ​ល់ណា​​ និង​ក្លាយ​ជា​មនុស្ស​បែប​នោះ​ដែរ។ ប្រ​សិន​បើ​អ្នក​ដឹក​នាំ មាន​មាតា​បិតា​ជា​ដើម​នោះ ជា​មនុស្ស​មិន​ល្អ​ប្រ​ព្រឹត្ត​អំ​ពើ​មិន​គប្បី ទោះ​ជា​គាត់​បាន​នែ​នាំអោយ​កូន​ធ្វើ​តាម ឬ​មិន​នែ​នាំ​អោយ​ធ្វើ​តាម​ក្តី​ អំ​ពើ​ទាំង​នោះ​វា​ជា​គំ​រូ​អា​ក្រក់​ដែល​កូន​ចៅ​បាន​ឃើញ​ជា​ប្រ​ចាំ ហើយ​ដោយ​នៅ​វ័យ​ក្មេង​ខ្ចី មិន​ទាន់​ដឹង​អំ​ពី​អ្វី​ដែល​ល្អ ឬ​អា​ក្រក់​ច្បាស់​លាស់ ក៏​នាំ​គ្នា​ប្រ​ព្រឹត្ត​នូវ អំ​ពើ​ទាំង​ឡាយ​នោះ ដូច​ឪ​ពុក​ម្តាយ​របស់​ខ្លួន​ដែរ។ ជាក់​ស្តែង​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​រឿង​កុលាប​ប៉ៃ​លិន​ដោយ​តា​ចឹមជា​មនុស្ស​ល្អ ប្រ​ព្រឹត្ត​ល្អ និង​ផ្តល់​ដំ​បូល​ន្មាន​ល្អ ធ្វើ​អោយ​ចៅ​ចិត្រ​​ជា​កូន​ ក៏​បាន​ក្លាយ​ជា​មនុស្ស​ល្អ ថ្លៃ​ថ្នូរ និង​ជា​មនុស្ស​ដែល​មាន​ប្រ​យោជន៍​ដល់​សង្គម​ជាតិ។ ចំ​ណែក​ឯ​លោក​បាឡាត់​ស្រុ​ក​សង្កែ​វិញ ដោយ​ការ​ខ្វះ​ការ​នែនាំ​ពី​ឪពុក​ម្តាយ​ធ្វើ​អោយ​គេ​ក្លាយ​ជា​មនុស្ស​មួយ​រូប​ដែល​ចូល​ចិត្ត ប្រ​ព្រឹត្ត​នូវ​អំ​ពើ​អា​ក្រក់​គួរ​អោយ​ស្អប់​ខ្ពើម​ ដូច​នេះ​បើ​ឪពុក​ម្តាយ​ជា​មនុស្ស​ល្អ កូន​ចៅ​ក៏​ជា​មនុស្ស​ល្អ​ បើ​មាតា​បិតា​ជា​មនុស្ស​មិន​ល្អ កូន​ចៅ​ក៏​ជា​មនុស្ស​មិន​ល្អ​ដូច​គ្នា​ដែរ សរ​ដូច​ពាក្យ​ចាស់​ពោល​ថា ”ឆ្នាំង​ណា​គ្រប​នឹង​“ ឬក៏ ”នៅ​ជា​មួយ​អាចារ្យ​គឺ​អាចារ្យ នៅ​ជា​មួយ​ចោរ​គឺ​កើត​ជា​ចោរ“ ។

សរុប​សេច​ក្តីមក ”ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយពីគល់“ ឯ​កូន​ចៅ​ប្រុស​ស្រី​ក៏​មាន​ចរិក​លក្ខណៈ​ មិន​ខុស​ពី​អា​ណា​ព្យា​បាល​ដែរ។ ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ ប្រ​ធាន​បទ​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ ត្រឹម​ត្រូវ សំ​រាប់​អប់​រំ​មនុស្ស​គ្រប់​ស្រ​ទាប់​វណ្ណៈ អោយ​ចេះ​ធ្វើ​អំ​ពើ​ល្អ ជា​គំ​រូ​ដល់​កូន​ចៅ និង​ចេះ​នែ​នាំ​កូន​ចៅ​អោយ​ប្រ​ព្រឹ​ត្ត​អំ​ពើ​ល្អ ត្រឹម​ត្រូវ។ ដូច​នេះ​កុល​បុត្រ​កុល​ធី​តា​ទាំង​ឡាយ គប្បី​ប្រ​ព្រឹត្ត​នូវ​អំ​ពើ​ល្អ ដើម្បី​ក្លាយ​ខ្លួន​ជា​យុ​វ​ជន​ល្អ ដែល​មាន​ប្រ​យោជន៍​សំ​រាប់​សង្គម​ជាតិ៕ ដោយ​៖ លោក​សាស្រ្តាចារ្យ ជៀប-អង្គាវឌ្ឍនា

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    146485នាក់
ខែនេះ    529765នាក់
ឆ្នាំនេះ   1911997នាក់
សរុប   51271923នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 00:31