ព័ត៌មានក្ដៅ

មតិមួយពោលថា ” មរណភាពរបស់ទុំបណ្តាលមកពីសេចក្តីសស្នេហា“

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 21 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 01:11 នាទី ចំនួនអានៈ 13470

ប្រធាន មតិមួយពោលថា ” មរណភាពរបស់ទុំបណ្តាលមក​ពីសេចក្តីសស្នេហា“។ ឯមតិមួយទៀតថា ” មរណភាពរបស់ទុំ​បណ្តាល​មក​ពី អំណាច​ផ្តាច់ការ​នៃ​សង្គម “។ ចូរ​ពិភាក្សា​មតិខាង​លើ។

រឿង​ទុំ​ទាវ​​ជា​ស្នា​ដៃ​ដ៏​អស្ចារ្យ​បំផុត ហើយ​វា​បាន​ចោទ​ជា​បញ្ហាជា​ច្រើន​សំ​រាប់​អ្នក​សិក្សា​លើក​មក​បក​ស្រាយ បញ្ចប់​នៃ​រឿង​អ្នក​និពន្ធ​បាន​អោយ​តួអង្គ​ទុំ​ស្លាប់​យ៉ាង​ខ្លោច​ផ្សា​បំ​ផុត​។ សេចក្តី​ស្លាប់​របស់​ទុំ​បាន​បង្កើត​ចេញ​ជា​មតិ​ពីរ​ផ្សេង​គ្នា។

មតិមួយ​ពោល​ថា ” មរណ​ភាព​របស់​ទុំបណ្តាល​មក​ពី​សេចក្តី​ស្នេហា “ ឯមតិ​មួយ​ទៀត​បាន​ពោល​ផ្សេង​ថា ” មរណ​ភាព​របស់​ទុំ​បណ្តាល​មក​ពី​អំណាច​ផ្តាច់​ការ​នៃ​សង្គម “ តើ​ការ​អះ​អាង​នៃ​មតិ​ទាំង​ពីរ​នេះ​ មួយ​ណា​ត្រឹម​ត្រូវជាង?

ជា​គន្លឹះ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​ពីរ​ខាង​លើ យើង​គួរ​យល់​អត្ថន័យ​នៃ​ពាក្យ ” មរណភាព ស្នេហា អំ​ណាច​ផ្តាច់​ការ “ ជា​មុន​សិន។ មរណភាព មានន័យ​ថា ការ​ស្លាប់​បាត់​បង់​ជីតិត។ ស្នេហា មាន​ន័យ​ថា គឺ​ជា​ការ​ស្រ​លាញ់​ពេញ​ចិត្តទៅ​លើ​នរណា​ម្នាក់។ ឯ អំ​ណាច​ផ្តាច់​ការ គឺ​មាន​ន័យ​ថា ការ​ប្រើ​អំ​ណាច ការ​សង្កត់​ គំរាម​កំហែង ពី​សំ​ណាក់​អ្នក​មាន​អំ​ណាច មក​លើ​អ្នក​តូច​តាច​ទន់​ខ្សោយ។

ដូច​នេះ​អត្ថន័យ​របស់​ប្រ​ធាន​ខាង​លើ ចង់​បង្ហាញ​អោយ​ឃើញ​ថា មតិ​ទី​១​គឺ​ទុំ​ស្លាប់​ព្រោះ​តែ​ការ​ស្រ​លាញ់​ពេញ​ចិត្ត​ទៅ​លើ​នាង​ទាវ។ ឯមតិ​ទី២​គឺ​ទុំ​ស្លាប់​ព្រោះ​តែ​អំ​ណាច ផ្តាច់​ការ គាប​សង្កត់​ គំ​រាម​កំ​ហែង នៃ​សង្គម​នា​សម័យ​កាល​នោះ។

មតិ​ដែល​លើក​ថា ទុំ​ស្លាប់​ព្រោះ​តែ​ស្នេហា នោះ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់ ព្រោះ​ផ្អែក​តាម​ដំ​ណើរ​រឿង​ ដែល​បាន​សិក្សា​កន្លង​មក​ឃើញ​ថា នេន​ទុំ​ និង​នេនពេជ្រ ទៅ​លក់​តោក​នៅ​ស្រុក​ត្បូង​ឃ្មុំ យាយ​ផាន់​បាន​និ​មន្ត​លោក​នេន​ទុំ ទៅ​ស្មូត​នៅ​ផ្ទះ​គាត់។ ពេល​ទុំ​កំ​ពុង​ស្មូត នាង​ទាវ​បាន​អើត​ក្បាលតាម​មាត់​បង្អួច ត្រ​ហេប​ត្រ​ហប រួច​ប្រើ​នាង​នោរ អោយ​យក​ដណ្លាប់​ទៅ​ប្រ​គេន​នេន​ទុំ។ ហេតុ​ការ​នេះ​បាន​ញុំាង​អារម្មទុំ​អោយ​ជាប់​ចិត្ត​ស្រ​លាញ់​ទាវ​តាំង​ពី​ពេល​នោះ​មក​។ ពេល​ទុំ​ត្រ​ឡប់​មក​ដល់​វត្ត​វិញ ទុំ​បាន​សុំ​លោក​ចៅ​អធិការសឹក តែ​លោក​គ្រូចៅ​អធិការ​ពុំ​ទាន់​អោយ​សឹក​ទេ ព្រោះ​ពេល​វេ​លា​មិន​ល្អ។ តែ​ដោយ​អំ​ណាច​នៃ​អន្លង់​សេច​ក្តី​ស្នេហា​ ទុំ​បាន​លួច​សឹក​ម្នាក់​ឯង​ក្បែរ​ដំបូក ហើយ​ធ្វើ​ដំ​ណើរ​ទៅ​ស្រុក​ត្បូង​ឃ្មុំ ជា​មួយ​ពេជ្រ។ ទុំ​មិន​ត្រឹម​តែ​លួច​សឹក​ខុស​នឹង​ប្រ​ពៃ​ណី​ព្រះ​ពុទ្ធ​សាស​នា​ប៉ុណ្ណោះទេ ថែម​ទាំង​ចួល​រួម​រ័ក្សស្នេហា​ខុស​ប្រ​ពៃ​ណី​ជា​មួយ​ទាវ​ស្រី​ថែម​ទៀត​ផង។ សកម្ម​ភាព​នេះ​បាន​បណ្តាល​អោយ​ស្នេហា​ដឹក​មុខ ងុប​ងុលពុល​វង្វេង​ភ្លេច​អ្វី​ៗ​ទាំង​អស់ ភ្លេច​ទាំង​ប្រពៃ​ណី​ដ៏ល្អរបស់​ខ្មែរ ដែល​មាន​តាំង​ពី​បរម​បរាណ​មក​ម្លេះ។

ក្រោយ​មកនាង​ទាវ​ត្រូវ​បាន​ស្តេច​រាមាជើង​ព្រៃ រើស​ជា​ស្នំ​ឯក ហើយ​អោយ​ម៉ឺន​ទុំ​ច្រៀង​កំដរ។ ទុំ​ឆ្លៀត​ច្រៀង​ផ្តោះ​ផ្តង​ស្នេហាជា​មួយ​ទាវ ធ្វើ​អោយ​ស្តេច​ខ្មាស​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ដោយ​ព្រះ​អង្គមាន​ទសពិធ​រាជ​ធម៌ព្រះអង្គមិន​យក​ទោស​ពៃរ៍អ្វី​ឡើយ ហើយ​ថែម​ទាំង​ប្រ​ទាន​មង្គល​ការ​ដល់​អ្នក​ទាំង​ពីរ​ទៀត​ផង។ ហេតុ​ការ​នេះ​ធ្វើ​អោយ​យាយ​ផាន់ ខឹង​ក្រវ​ក្រោតច្រ​ឡោត​យ៉ាង​ខ្លាំ ហើយ​រក​ល្បិច​បង្ខំ​នាង​ទាវ​អោយ​មក​រៀម​ការ​ជា​មួយ​ម៉ឺន​ងួន។ លឺ​ដំ​ណឹង​នេះ​ទុំ​ប្រ​ញាប់​សុំ​រាជានុញ្ញាតពី​ស្តេច​រាមា មក​តាម​ទាវ​ដោយ​មាន​ទំាង​រាជ​សារមួយ​ផង។ ដល់​ហើយ​ទុំ​បាន​បី​ត្រ​កង​ស្នេហា​ជាមួយ​អូន​ទាវ ថែម​ទាំង​អោយ​នាង​ក្បង់​ស្រា​នឹង​បាត​ដៃ​អោយ​ផឹក​ ដើម្បី​បញ្ជាក់​ទឹក​ចិត្ត​ស្នេហា​ស្រ​លាញ់​ប្តូរ​ផ្តាច់​ ទង្វើ​នេះធ្វើ​អោយយាយ​ផាន់​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង​ ហើយ​បញ្ជា​អោយ​អរ​ជូនយក​ទុំ​ទៅ​សំ​លាប់​ចោលយ៉ាង​ព្រៃ​ផ្សៃ​នៅ​ក្រោម​ដើម​ពោធិមួយ។សរុប​សេច​ក្តីមក​ ទុំ​ពិត​ជា​បាន​ស្លាប់​ព្រោះ​តែ​ស្តេច​ក្តី​ស្នេហា​ ជា​មួយ​នាង​ទាវ​ពិត​ប្រា​កដ​មែន។

ឯមតិ​ទី​២​ថា ” ទុំ​ស្លាប់​មក​ពី​អំ​ណាច​ផ្តាច់ការ​នៃ​សង្គម “ ពុំមែន​មក​ពី​សេចក្តី​ស្នេហា​ចំ​ពោះ​នាង​ទាវ​ឡើយ បើ​យើង​វិភាគ​លើ​សង្គម​វិញ ឃើញ​ថា នាសម័យ​កាល​នោះ គឺ​សង្គម​ផ្តាច់ការ​ ទាំង​គ្រួសារ និង​ប្រ​ទេស​ជាតិ ទោស​ប្រ​ហា​ជីវិត​កើត​ឡើង​ដោយ ពុំ​ចាំ​បាច់​មាន​ការ​ដោះ​ស្រាយ ឬ​ធ្វើការ​កាត់​ក្តី​តាម​ប្រ​ព័ន្ធ​តុលាការ​អ្វី​ឡើយ។ ឯចំ​ពោះ​គ្រួសារ​វិញ មាន​ការ​គាប​សង្កត់​ផ្លូវ​ចិត្ត កូន​ស្រី។ កូន​ស្រី​គ្មាន​សិទ្ធិ​ជ្រើស​រើស​គូ​ស្រករ​ដោយ​ខ្លួន​ឯង​ទេ ពិសេស​ដូច​យាយ​ផាន់​បាន​អនុ​វត្ត​តាមប្រ​ពៃ​ណី​តឹង​រឹង​មួយគឺ នំ​មិន​ធំ​ជាង​នាឡិ គឺ​ពុំ​ព្រម​អោយ​ទាវ​ស្រ​លាញ់​ប្តី​ដោយ​ចិត្ត​ខ្លួន​ឯង​ឡើយ ទោះ​ជា​បានការ​ប្រ​ទានមង្គល​ការ​ពី​ព្រះ​រាជា​ក៏ដោយ។ ម្យ៉ាង​ទៀត​ក្នុង​សង្គម​រស់​នៅ​សម័យ​នោះ មានការ​បែង​ចែក​វណ្ណៈ​ មាន​ ក្រ​ ខ្ពស់ ទាប ងប់​ងុល​នឹង​អំ​ណាច​មាស​ប្រាក់​ បុណ្យ​ស័ក្តិ តួ​យ៉ាង​ដូច​ជា​យាយ​ផាន់ មិន​ព្រម​អោយ​ទាវ​ទៅ​ទុំ​ឡើយ ព្រោះ​ទុំ​ក្រ​គ្មាន​ទ្រព្យ​សម្បត្តិ។ ដូន​ចាស់​រូប​នេះ​បាន​បង្ខំ​អោយ​ទាវ រៀប​ការ​ជា​មួយ​ម៉ឺន​ងូន ក៏​ព្រោះ​តែ​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​របស់​ងួន​ដែរ។

ចំ​ពោះ​អរ​ជូន និងម៉ឺន​ងួន​វិញបាន​ដឹង​ហើយ​ថា​ ទាវ​ជា​ប្រ​ពន្ធ​របស់​ទុំ ដែល​ស្តេច​បាន​រៀប​ការ​អោយ តែ​នៅ​ហ៊ាន​បំ​ពាន​យក​នាង​ទាវ មក​រៀប​ការ​ម្តង​ទៀតជា​មួយ​ខ្លួន​ ដោយ​មិន​ញញើត​ដល់​អំ​ណាច​នៃ​ព្រះ​រាជា​ឡើយ ព្រោះ​អាង​ថាខ្លួន​ជា ស្តេច​ក្រាញ់​ដែល​មាន​អំ​ណាច​ដែរ។ ឃោ​ឃៅ​ជា​ង​នេះ​ទៅ​ទៀត​នោះ អរជូន​បា​ន​បញ្ជា​អោយ​បក្ខ​ពួក​របស់​ខ្លួន ចាប់​ទុំ​ទៅ​ប្រ​ហារ​ដោយ​គ្មាន​ការ​ជំនុំ​ជំរៈអ្វី​ឡើយ ទោះ​បី​ដឹង​ថាទុំ ជា​មនុស្ស​របស់​ស្តេច​រាមា​ជើង​ព្រៃ​ក៏ដោយ។ សរុប​សេចក្តី​មក​ការ​ស្លាប់​របស់​ទុំ ពិត​ជា​បណ្តាល​មក​ពី អំណាច​ផ្តាច់​ការ​ក្នុង​សង្គម​ខ្មែរ នា​សម័យ​នោះ​មែន។

ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​មតិ​ទី១ និង​មតិទី២ សុទ្ធ​តែ​មាន​អំ​ណះ​អំ​ណាង​ដូច​គ្នា​ពិត​មែន ប៉ុន្តែ​បើ​យើង​ធ្វើ​ការ​ពិ​និត្យ ទៅ​លើ​ខ្លឹម​សារ អោយ​បាន​ស៊ី​ជំរៅ នោះ​ឃើញ​ថា មរណភាព​របស់​ទុំគឺ​បណ្តាល​មក​ពី​អំណាច​ផ្តាច់​ការ នៃ​សង្គម​ខ្មែរ នា​សម័យ​សង្វែកដែល​ជា​មូល​ហេតុជំរុញ​អោយទុំ​ស្លាប់ មិន​មែនមក​ពី​សេច​ក្តី​ស្នេហា​នោះ​ទេ។

ជា​បញ្ចប់​នេះ មតិ​របស់​ប្រ​ធាន​ទាំង​២​ខាង​លើ គឺ​មតិ​ទី​១​មិន​ទាន់​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ ឯមតិ​ទី​២​ត្រឹម​ត្រូវ​ជាង តែ​មតិ​ទី​១​ក៏​មាន​ប្រ​យោជន៍ សំរាប់​អ្នក​សិក្សា​ និង​យុ​វ​វ័យ​ជំ​នាន់​ក្រោយ អោយ​ចេះ​ពិចារណា មុន​នឹង​ប្រ​ព្រឹត្តិ​នូវ​សេច​ក្តី​ស្នេហា ចៀស​វាង​ការ​ងុប​ងុល​នឹង​ស្នេហា ភ្លេច​ការ​រៀន​សូត្រ និង​ការ​ងារ​ផ្សេង​ៗ​ទៀត ពិសេស​គឺ​ប្រ​ពៃ​ណី​វប្ប​ធម៌។ ឯមតិ​ទី២ ក៏បាន​ផ្តល់​ទ​ពិសោធ​ជា​ច្រើន​ដល់​យើង​គ្រប់​គ្នា គឺ​អោយ​ចេះគោរព​សិទ្ធិសេរីភាព​ចៀស​វាង​ការ​ស្អប់​ខ្ពើម​ ជិះ​ជាន់កេង​ប្រ​វ័ញ្ជ បែង​ចែក​វណ្ណៈ ដើម្បីអោយ​ការ​រស់​នៅ​ទទួល​បាន​សុខ​សុភមង្គល៕ ដោយ​៖ លោក​សាស្រ្តាចារ្យ ជៀប-អង្គាវឌ្ឍនា

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36529នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    139700នាក់
ខែនេះ    522980នាក់
ឆ្នាំនេះ   1905212នាក់
សរុប   51265138នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 18:39