ព័ត៌មានក្ដៅ

ប្រធាន៖ ពំនោល១ពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 21 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 07:02 នាទី ចំនួនអានៈ 2387

សុភាសិត ពាក្យស្លោក ពំនោលច្បាប់ពាក្យចាស់ គឺត្រូវបានបង្កើតឡើងដោយស្នាដៃកវីនិពន្ធ និងអ្នកប្រាជ្ញជំនាន់ដើម ទុកជាច្បាប់សំរាប់អប់រំ ទូលមានប្រៀនបប្រដៅកូនចៅជំនាន់ក្រោយអោយមានការត្រេះរិះ ពិចារណាសិក្សារៀនសូត្រស្វែងរកគំណិតត្រូវផ្លូវល្អ គួរប្រព្រឹត្ត ឬមិនគួរប្រព្រឹត្ត។ ដោយសេចក្តីពិតមែននេះហើយទើបមានពុំនោលមួយពោលថា  ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “។

ពំនោលខាងលើនេះមានអត្ថន័យយ៉ាងណា?

ក្នុងសង្គមខ្មែរពីអតីតកាល មនុស្សភាគច្រើនអវិជ្ជាល្ងង់ខ្លៅ ឃើញបែបនេះហើយទើបកវីនិពន្ធ អ្នកប្រាជ្ញលើកច្បាប់នែនាំថា ” ចង់ធំខំពីតូច “។ ចង់សំដៅទីនេះ គឺមានអត្ថន័យឆ្ពោះទៅលើការចង់មានចំណេះវិជ្ជាច្រើន មានកិត្តិយសល្បីល្បាញដោយសេចក្តីល្អ មានបុណ្យស័ក្តិ និងទ្រព្យសម្បត្តិស្តុកស្តម្ភ មានគេស្រលាញ់រាប់អានស្ងើចសរសើរគោរពស្រលាញ់។ ឯខំពីតូច គឺបញ្ជាក់ថាខំពីកុមារ ឬនៅពីយុវវ័យ ព្រោះវ័យនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ ឬអាណាព្យាបាល គឺងាយក្នុងការខិតខំសន្សំយកនូវចំណេះវិជ្ជាផ្សេងៗ ព្រោះក្នុងវ័យនេះមិនមានជាប់ជំពាក់ការងារអ្វីក្រៅពីខិតខំ ព្យាយាមប្រឹងប្រែងរៀនសូត្រទទួលយកចំណេះដឹង និងបំនិនពិតប្រាកដ ជាមូលហេតុនាំអោយយើង ចិញ្ចឹមជីវិតបានងាយស្រួល។ ទាំងនេះបញ្ជាក់ថា ការខំពីក្មេង គឺមានប្រយោជ។ ផ្ទុយទៅវិញបើយើងមានការធ្វេសប្រហែស មិនបានខំរៀនសូត្រ ឬស្អប់ខ្ពើមការធ្វើការងារផ្សេងៗ នោះជាមនុស្សល្ងង់ខ្លៅ ជាហេតុនាំអោយយើងជួបភាពលំបាក វេទនាគ្មានសុភមង្គល។ កវីបានបន្តទៀតថា ” បើខ្លាចខូចកុំឆាប់ខឹង “ គឺមានន័យបញ្ជាក់ថា ត្រូវតែមានអំណត់អត់ធន់ ខាំមាត់សង្កត់ចិត្ត ជំនះលើឧបសគ្គទាំងឡាយ ថែមទាំងមានអត្តចរិករឹងបឹុងមាំមួនចំពោះការងារដែលត្រូវធ្វើ វាជាកត្តានាំទៅរកសេចក្តីសំរេចជោគជ័យ។ ប៉ុន្តែបើយើងគ្មានចិត្តអំណត់ ឆេវឆាវនោះ នឹងមិនបានទទួលជ័យជំនះលើការងារបានឡើយ។ សមដូចពាក១ឃា្លពោលថា ខឹងខុសខឹងខូចខឹងខាត។ ដូចនេះយើងគប្បីជៀសវាង នូវអំពើក្រោធខឹង ទោសៈ មោហៈ ប្រកាន់ធម៌ខន្តី អហឹង្សាជានិច្ចទើបល្អប្រសើក្នុងដំណើរជីវិតរស់នៅ។ បន្ថែមទៀតកវីពោលថា ” ការធ្វើអោយចេះថ្លឹង “ គឺជាការទាមទាអោយចេះថ្លឹងថ្លែងពិចារណាមើលពីសម្ថភាពដែលខ្លួន មាន ជៀសទទួលបានភាពខកខានខាត បង់ប្រយោជទើបស្តាយក្រោយ។ ជាក់ស្តែងក្នុងការចូលប្រឡូក រកមុខរបររៀងជីវជន យើងត្រូវគិតថ្លឹងថ្លែងមើលពីដើមទុនរបស់ខ្លួន តើអាចធ្វើដោយកំរិតណា? ហើយផលចំណេញដែលទទួលអាចមានកំរិតប៉ុណ្ណាដែរ។ បើយើងចេះតែធ្វើទាំងងងឹតងងុលគ្មានគិតគូរពិចារណាទេនោះ យើងនឹងទទួលបានមកវិញនូវភាពបរាជ័យ អស់សង្ឃឹមក្នុងឆាកជីវិត។ ដូចនេះយើងគួរគិតរួចសឹមគូ ទើបល្អប្រសើរ និងមានភាពជោគជ័យក្នុងការស់នៅ។ ជាចុងក្រោយនៃពំនោលក្នុងប្រធានបទនេះគឺ ” កុំបីប្រឹងជុះតាមដំរី “ ឱ្យគិតពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ទាំងផ្នែកចំណេះវិជ្ជា កំលាំពលំ ទ្រព្យសម្បត្តិ ស័ក្តិយស និងប្រាជ្ញាស្មារតី កុំអោយប្រឹងធ្វើញទង្វើអ្វីដែលហួសពីសម្ថភាពរបស់ខ្លួន ជាហេតុនាំអោយខាតប្រយោជ។ នេះវាជារឿងពិតប្រាកដបំផុតក្នុងសង្គមរស់នៅរបស់មនុស្ស អ្នកមានទ្រព្យសម្បត្តិច្រើន គេអាចចាយវាយ ធ្វើផ្ទះសំបែងបានធំខ្ពស់ស្អាតបាត ប្រើប្រាសសុទ្ធតែវត្ថុមានតំលៃ។ ឯអ្នកក្រខិតខំប្រឹងធ្វើតាមគេមិនបានកើតឡើយពីព្រោះវាហួសពី លទ្ធភាព និងសមត្ថភាពរបស់ខ្លួន។ បើយើងនៅតែជំនះធ្វើតទៅទៀតមិនត្រឹមតែមិនសំរេចទេ វាថែមទាំងធ្វើអោយជីវភាពរស់នៅកាន់តែធ្លាក់ដុនដាបកាន់ខ្លំាងថែម ទៀត។ ដើម្បីរស់នៅបានស្រណុកសុខស្រួលនោះយើងគួរធ្វើអ្វីៗឱ្យសមស្រប និងសម្ថភាពរបស់ខ្លួន។

សរុបសេចក្តីមក កវីចង់អប់រំកុលបុត្រកុលធំតាខ្មែរជំនាន់ក្រោយ ឱ្យខិតខំរៀនសូត្រតាំងពីវ័យកុមារ និងយុវជន ហើយមានខ័ន្តីអំណត់អត់ធន់ ចេះគិតគូរពិចារណាឱ្យបានល្អិតល្អន់ មុនធ្វើការងារអ្វីមួយ ព្រមទាំងមានចិត្តតស៊ូព្យាយាម។ ពិសេសឱ្យចេះប្រមើល៍មើលពីសម្ថភាពរបស់ខ្លួន។ យោងតាមការបកស្រាយខាងលើយើងឃើញថា ប្រធានបទនេះមានអត្ថន័យល្អ សំរាប់អប់កូនចៅខ្មែរ ជំនាន់ក្រោយ ឱ្យចេះដើរតាមផ្លូវល្អ ត្រឹមត្រូវមានអំណត់អត់ធន់ ព្យាយាមរៀនសូត្រ។ ដូចនេះយើងជាខេមរបុត្រគ្រប់ជំនាន់ទាំងអស់ត្រូវខិតខំអនុ វត្តឱ្យបានល្អត្រឹមត្រូវតាមការអប់រំដែលជាគំនិត ដ៏វិសេសវិសាលរបស់ចាស់ទុំបរមបុរាណ៕ សរសេរដោយ៖ លោកគ្រូ ជៀប-អង្គាវឌ្ឍនា

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23028នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    169512នាក់
ខែនេះ    552792នាក់
ឆ្នាំនេះ   1935024នាក់
សរុប   51294950នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:06