ព័ត៌មានក្ដៅ

    ឧកញ៉ា គិតម៉េង បណ្តោយអោយលោក ឧកញ៉ាជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូលបាទអាងហើយដឹកលក់ពេញមួយចំហៀងប្រទេសកម្ពុជា

    ដោយៈ រ៉េត ខេត្តស្ទឹងត្រែង ថ្ងៃទី 15 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 09:34 នាទី ចំនួនអានៈ 1935

    ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​បាន​ធ្វើ​ការ​រិះគន់ថា លោកឧញ៉ា គិត-ម៉េង ថៅកែក្រុម​ហ៊ុន​សំអាត​បាតអាទំ​នប់​វារីអគ្គីសនី​សេសាន​ក្រោម២បណ្តោយអោយ​មេការ​ឈ្មោះ ជ័យ (ងាជាឧកញ៉ា) និង​ឈ្មោះ សេង ទិញ​ឈើ​ពីក្រៅ​បាតអាងដឹក​ចូល​ក្រុមហ៊ុន​ រួច​ដឹក​ចេញ​យក​ទៅ​លក់​ចែក​ចាយ​ស្ទើរ​មួយ​ចំហៀង​ប្រទេស និងដឹក​យក​ទៅលក់​នៅប្រ​ទេស​វៀតណាមតាមច្រក​របៀង​ ដោយគ្មាន​មន្ត្រីជំនាញ​ណា​ម្នាក់ធ្វើ​ដឹង​ធ្វើ​លឺទាល់​តែ​សោះ ដែល​ទង្វើ​ទាំង​នេះហាក់​កំពុង​ប្រ​ឆាំង​ប្រ​សាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​តែង​ប្រកាស​ថា អោយ​មន្ត្រី​ក្រោម​ឧវាទខិត​ខំ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​អោយ​ខានតែបាននោះ។

    ក្រុម​ហ៊ុន​សំអាត​បាតអាង​ទំ​នប់​វារីអគ្គីសនី​សេសាន​ក្រោម២ ដែល​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​មក​ថា ជា​របស់​លោក ឧកញ៉ា គិត-ម៉េត ដែល​ជា​អ្នក​មាន​មហាសាលម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ជា​ច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​​ក្រុម​ប្រជាសហគមន៍ក្នុង​ឃុំស្រែគរ​​ឲ្យ​ដឹង​​ថា ​មាន​រថ​យន្ត​បង្កុង​ និង​រថ​យន្ត​​យី​ឌុប​ជា​​ច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ ដឹកឈើប្រណិត​ខុស​ច្បាប់​ចេញ​ពីតំបន់ក្រៅបាត​អាង ​ចូល​ទៅក្នុង​តំ​បន់​បាត​អាង​រួច​ទើប​​ដឹក​ចេញ​ពី​តំ​បន់​បាត​អាងយក​​ទៅ​​លក់​ចែក​ចាយ​តាម​​បណ្តា​រ​ខេត្ត​នា​នា​យ៉ាង​រលូន​​​​គ្មាន​សមត្ថកិច្ច​ណាម្នាក់​ហ៊ាន​ក្អកនោះទេ ដែល​នេះ​ជាហេតុ​ធ្វើ​អោយ​ក្រុម​សហគមន៍និង​ពល​រដ្ឋ​មាន​ការ​សង្ស័យ ថា អាច​មាន​ការ​ពុក​រលួយ​ណាមួយ​រវាង​​ម្ចាស់​ក្រុម​ហ៊ុន​និង​សមត្ថកិច្ច​គ្រប់​គ្រង​នៅ​ទី​នោះ។​

    ប្រភពពីប្រជាពលរដ្ឋរស់នៅ​ក្នុង ​ស្រុក​សេ​សាន​​ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងទៀត​​ថា បទល្មើស​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើចេញ​ពី​តំ​បន់​ខាង​ក្រៅ​បាត​អាង​ទំ​នប់​វា​រី​អគ្គិស​នី​សេ​សាន​ក្រោម២ កំពុងកើតឡើង​យ៉ាង​រាល​ដាល​ដោយ​សារ​ក្រុម​ឈ្មួញ ប្រើ​ប្រាស់​អា​ជ្ញា​ប័ណ្ណ ក្រុម​ហ៊ុន​សំ​អាត​បាត​អាង​ធ្វើ​ឲ្យ​ឈើ​ខុស​ច្បាប់​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់។

    ប្រ​ជា​ស​ហគមន៍​ក្នុង ឃុំស្រែគរ ស្រុកសេសាន បាន​ឲ្យ​ដឹងផង​ដែរ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និង​សមត្ថ​កិច្ច ពាក់​ព័ន្ធ​ដទៃទៀត មិន​ត្រួត​ពិនិត្យ​ឈើ​ខុស​ច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញ​ពី​តំ​បន់​ក្រៅ​បាត​អាង​ ចូល​ទៅ​ក្នុង​តំ​បន់​ផ្ទៃ​អាង​ទំនប់ វារីអគ្គិស​នី​សេ​សាន​ក្រោម២​នោះ​ទេ ដោយ​ពល​រដ្ឋ​ចោទ​សួរ​ថា មក​ពី​អំ​ណាច​ និង​ទឹក​ប្រាក់​លោក ឧកញ្ញា គិត-ម៉េង ធំពេកមិន​ហ៊ាន​បង្ក្រាប​ ឬ​មក​ពី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ណាមួយទេដឹង?

    សកម្មជន​ព្រៃឈើក្នុង​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​អង្គការក្រៅ​រដ្ឋាភិបាលបានឲ្យ​ដឹងថា ឈើក្នុង​ផ្ទៃ​អាង​ទំ​នប់​វារីអគ្គិស​នី​សេ​សានក្រោម២ដែល​ជា​ក្រុម​ហ៊ុន​របស់​លោកឧកញ្ញា​គិត​ម៉េង​នេះ ​ត្រូ​វបាន​បំផ្លាញអស់ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥មក​ម្លេះ ព្រោះក្រុម​​ឈ្មួញ​បាន​ កាប់ ​ដឹកជញ្ជូន ​ធ្វើ​អា​ជីវ​កម្ម ​យ៉ាង​ពេញ​បន្ទុក។ ចំ​ណែកឯ​​ឈើ​ដែល​ឈ្មួញ​ដឹក​ចេញ​បច្ចុប្បន្ននេះ ​គឺ​ជា​ឈើ​ដែល​គេ​កាប់​នៅ​ក្រៅ​តំ​បន់​បាត​អាង​ទំ​នប់​វារីអគ្គិស​នីហើយ​​ជ្រក​នៅ​ក្រោម​អាជ្ញា​ប័ណ្ណ​ក្រុម​ហ៊ុន​​សំអាត​បាត​អាង​តែ​ប៉ុណ្ណោះ។

    លោក សេង មេការ​ម្នាក់​របស់​លោក​គិត​ម៉េង​ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា ជាអ្នក​ចាំ​សម្រប​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​​​ជា​មួយ​សមត្ថកិច្ច​គ្រប់​ជំនាញ​​ដើម្បី​បិទ​មាត់ឃាត់​វាចារ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេនៅ​ព្រឹក​ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧នេះ ព្រោះ​ទូរស័ព្ទចូល​និយាយ​បាន​តែ​បី​បួន​ម៉ាត់​ លោក​ឆ្លើយ​ថា ជាប់​រវល់​មេខលមក​ចាំ​លោក​ខល​មក​វិញ រួច​ក៏បាត់​សូន្យ​ឈឹង​។

    កម្ពុជា​សុវណ្ណភូមិ​ក៏​មិន​អាច​សុំ​ការ​​សុំ​ការ​បក​ស្រាយ​ពី​លោកឧកញ៉ា គិត​-ម៉េង បាន​ដែរ ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

    សម្តេច​ ហ៊ុនសែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធ្លាប់​សួរ​មន្ត្រី​ក្រោម​ឱវាតរបស់​ខ្លួន​ពាក់​ព័ន្ទ​ទៅ​និង​បទ​ល្មលស​ព្រៃឈើ​​ថា ˝តើ​ភ្នែក​ទៅ​ណា​អស់ហើយ ព្រោះ​ឈើ​គេ​ដឹក​នឹង​ឡាន ឬមួយ​អាហ្នឹង​ៗ​គេ​ដែរ?˝ តែ​សំនួរ​របស់​សម្តេច​នេះ មាន​ប្រសិទ្ធិភាព​តែ​មួយពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ មិន​បាន​មួយ​ចំអិន​កម្ពឹសផង​ មន្ត្រី​ក្រោម​ឱរបស់​សម្តេច​ នាំ​គ្នាលួច​ស៊ី​ក្រោម​តុដដែល។

    រដ្ឋមន្ត្រីក្រ​សួង​កសិកម្មរុក្ខា​ប្រ​មាញ់និង​នេសាទ រដ្ឋ​មន្ត្រីក្រសួង​បរិស្ថាន និងមន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​គួរ​ចាត់​វិធាន​ការ​លើ​ករណី​ខាងលើ​នេះផង កុំចាំ​តែ​សម្តេច​ស្រែក​ទើប​ក្រោក​ពី​ដេកទាំង​មមីង​មមើង​រត់​ឆ្លេឆ្លា​ដូច​មាន់​រក​ពង​នោះ៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1034ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន633ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន1310ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន638ដង សេចក្តីជូនដំណឹង   អាន3719ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន714ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន593ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន1150ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន290ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន604ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4019នាក់
    ម្សិលមិញ    5661នាក់
    សប្ដាហ៍នេះ    58485នាក់
    ខែនេះ    158671នាក់
    ឆ្នាំនេះ   3757232នាក់
    សរុប   27544866នាក់
    ថ្ងៃទី 22 ខែ 10 ឆ្នាំ 2017 ម៉ោង 18:45