ព័ត៌មានក្ដៅ

កម្លាំងនគរបាលស្រុកគូលែន ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈ (លើកូនស្រីចុង អាយុ ០៦ឆ្នាំ)

ដោយៈ Siem Reap ព្រះវិហារ ថ្ងៃទី 11 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 08:49 នាទី ចំនួនអានៈ 2268

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបណ្តឹងរបស់ម្តាយជនរងគ្រោះ ករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុះផ្ទះជនរងគ្រោះ ស្ថិននៅភូមិ សម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ១៦ និង៣០នាទី។

មន្ត្រីនគរបាលស្រុកគូលែន បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ហ៊ីម ធីម ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកចុង) ។ ជនរងគ្រោះ ភេទស្រី អាយុ ០៦ឆ្នាំ (កូនចុង)។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជួនសំណរឿង និងជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវធី ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      489នាក់
ម្សិលមិញ    14866នាក់
សប្ដាហ៍នេះ    32245នាក់
ខែនេះ    215836នាក់
ឆ្នាំនេះ   2673739នាក់
សរុប   52033665នាក់
ថ្ងៃទី 24 ខែ 05 ឆ្នាំ 2024 ម៉ោង 02:53