ខេត្តសៀមរាប៖ ត្រពាំងភ្លុង ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាត្រពាំងបុរាណមួយគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បច្ចុប្បន្ននេះក្រុមឈ្មួញជីកអាចម៍ដីដឹកលក់យ៉ាងគគ្រឹកគគ្រេង ក្រោមហេតុផលថាស្ដាត្រពាំងបុរាណ។
កាសែតកម្ពុជាសុវណ្ណភូមិ បានព្យាយាមជួបលោក ខៀវ សតចៅសង្កាត់ស្លក្រាមជាច្រើនដង ដើម្បីសុំមើលឯកសារពាក់ព័ន្ធនឹងច្បាប់អនុញ្ញាត តែជាលទ្ធផលពុំបានទទួលអ្វីទាំងអស់។
ពលរដ្ឋដែលនៅជុំវិញត្រពាំងភ្លុង បានដាក់ការសង្ស័យថា ការជីកស្ដារត្រពាំងបុរាណមួយនេះ គ្មានច្បាប់ទម្លាប់ច្បាស់លាស់ ហើយក្នុងគោលបំណង លក់អាចម៍ដីយកលុយចែកគ្នាចាយតែប៉ុណ្ណោះ ព្រោះថាបើមានច្បាប់ទម្លាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរគួរតែយកច្បាប់អនុញ្ញាតទាំងនោះ បិទជាសាធារណៈឲ្យអ្នកសារព័ត៌មាននិងពលរដ្ឋបានឃើញហើយ៕