ព័ត៌មានក្ដៅ

មេឈ្មួញឈ្មោះដុំសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួតលោក ចាន់ ធី អអធិការរងនគរបាលស្រុកចិត្របុរីជាអ្នកនៅពីក្រោយខ្នង

ដោយៈ Siem Reap ខេត្តក្រចេះ ថ្ងៃទី 18 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 09:44 នាទី ចំនួនអានៈ 2042

17/06/2021

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា​ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះឈ្មួញជាច្រើននាក់ធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ក្នុងចំណោមឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើខ្លាំងក្លាជាងគេគឺឈ្មួញឈ្មោះ ដុំ ដែលមានខ្នងបង្អែករឹងមាំ។ ឈ្មួញឈ្មោះ ដុំ ប្រើប្រាស់គោយន្តធំៗដែលអាចផ្ទុកឈើបានច្រើនម៉ែត្រគូប ឆ្លងកាត់ឃុំកន្ទួត ស្រុកចិត្របុរី ទៅដល់គោលដៅយ៉ាងរលូនព្រោះមានលោក ចាន់ ធី អធិការរងនគរបាលស្រុកចិត្របុរី​ ជាអ្នកនៅពីក្រោយខ្នង។

ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ដុំ បានឲ្យដឹងថា ឈ្មួញម្នាក់នេះចេះបែងចែកផលប្រយោជន៍ដល់មន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នក្នុងស្រុកចិត្របុរី ទើបអាចដឹកជញ្ជូនឈើនិងដឹកជញ្ជូនធ្យូងចេញពីឃុំកន្ទួត យ៉ាងគគ្រឹកគគ្រេង។ សូម្បីតែលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ។ ហេតុនេះហើយទើបមានការរិះគន់ថា បទបញ្ជារបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ ក្លាយទៅជារឿងឥតន័យព្រោះសមត្ថកិច្ចអាវុធហត្ថស្រុកចិត្របុរី បណ្តោយឲ្យឈ្មួញឈ្មោះ ដុំ និងឈ្មួញច្រើននាក់ទៀត ដឹកជញ្ជូនឈើដឹកជញ្ជូនធ្យូង ចេញពីស្រុកចិត្របុរី យ៉ាងពេញបន្ទុក។

តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងឃុំកន្ទួត បានឲ្យដឹងថា កន្លងមកមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកចិត្របុរី បង្ក្រាបតែឈ្មួញដែលមិនបង់លុយតាមការកំណត់ប៉ុណ្ណោះ។ សម្រាប់ឈ្មួញដែលចេះបែងចែកផលប្រយោជន៍គឺអាចដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចនិងពីតំបន់ផ្សេងៗ ឆ្លងកាត់ស្រុកចិត្របុរី ទៅដល់គោលដៅយ៉ាងសុខស្រួល។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើក្នុងស្រុកចិត្របុរី  ជាបន្ទាន់ព្រោះលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មិនចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើ។មានត

ប្រភព៖ ខ្មែរ អនឡាញ

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36774នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    79107នាក់
ខែនេះ    226380នាក់
ឆ្នាំនេះ   2970684នាក់
សរុប   56569580នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:30