ព័ត៌មានក្ដៅ

មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សាមានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំហ៊ានធ្វើអ្វីៗស្រេចតែចិត្តដោយអាងអំណាចទឹកលុយ?

ដោយៈ Siem Reap ខេត្តព្រះវិហារ ថ្ងៃទី 10 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 09:46 នាទី ចំនួនអានៈ 1898

09/06/2021

តាមប្រភពព័ត៌មានពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា នៅតែប្រមូលទិញឈើពីតំបន់នានាដឹកជញ្ជូនមករក្សាទុកក្នុងទីតាំងដេប៉ូរបស់ខ្លួនយ៉ាងរលូនដដែល។ ប្រភពបានឲ្យដឹងទៀតថា មន្រី្តរដ្ឋបាលព្រៃឈើក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា នោះទេទំនងជាមានជាប់ពាក់ព័ន្ធផលប្រយោជន៍។ ទន្ទឹមនឹងនេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ព្រមទាំងលោក នួន សុខុម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាបបទល្មើសព្រៃឈើឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា ដែលជាម្ចាស់ដេប៉ូឈើដ៏ធំក្នុងស្រុកត្បែងមានជ័យ នៅតែអាចធ្វើអ្វីៗតាមអំពើចិត្ត។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា អាចធ្វើសកម្មភាពប្រមូលទិញឈើពីតំបន់ព្រៃព្រះរកា ក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ដឹកជញ្ជូនមករក្សាទុកក្នុងដេប៉ូរបស់ខ្លួនយ៉ាងសុខស្រួល។ បន្ទាប់មកឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា លក់ឈើបន្តទៅឲ្យឈ្មួញកណ្តាលដឹកជញ្ជូនចូលទៅខេត្តកំពង់ធំនិងបណ្តាខេត្តផ្សេងទៀតយ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតជាប្រព័ន្ធ។

ប្រភពពីមន្រ្តីនៅក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បណ្តោយឲ្យឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា ប្រមូលទិញឈើនិងដឹកជញ្ជូនឈើពីតំបន់នានាដឹកជញ្ជូនចូលដេប៉ូរបស់ខ្លួនយ៉ាងគឃ្លើន។ ជាងនេះទៅទៀតសូម្បីតែលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក៏មិនចាត់វិធានការទៅលើឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា នោះដែរ។ ហេតុនេះហើយទើបមានការរិះគន់ចំៗថា ឈ្មួញឈ្មោះ គីម និងប្រពន្ធឈ្មោះឡេង ធារ៉ា ជាប្រភពចំណូលដ៏សំខាន់របស់មន្រ្តីធំៗមួយចំនួនក្នុងខេត្តព្រះវិហារ ទើបអាចបន្តសកម្មភាពដេប៉ូឈើរបស់ខ្លួនក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដោយគ្មានញញើតអ្វីទាំងអស់។មានត

ប្រភពព័ត៌មានៈ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42993នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85326នាក់
ខែនេះ    232599នាក់
ឆ្នាំនេះ   2976903នាក់
សរុប   56575799នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:19