ព័ត៌មានក្ដៅ

លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត

ដោយៈ Siem Reap ខេត្តស្វាយរៀង ថ្ងៃទី 09 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 05:57 នាទី ចំនួនអានៈ 2056

ប្រភពព័ត៌មានពីមន្រ្តីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។ ប្រភពបានឲ្យដឹងទៀតថា លោក ឃុត សាលីន មេគយច្រកបុសមន តែងប្រើឈ្មោះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងសុខស្រួល។ ទន្ទឹមនឹងនេះសូម្បីតែឈ្មួញនិងអាជីវករដែលនាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏លោក ឃុត សាលីន គាបយកលុយលើតុក្រោមតុដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះទេព្រោះអាងមានលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។

ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា​ បច្ចុប្បន្នលោក ហេង សំបូរ កំពុងយកជំនាញខាងពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តស្វាយរៀង យ៉ាងត្រជាក់ចិត្ត។ ជាក់ស្តែងតាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង ជំនួសលោក ខៀវ សារឿន ដែលទៅធ្វើជាប្រធានសាខាគយខេត្តកំពង់ធំ នោះគឺលោក ហេង សំបូរ បណ្តោយឲ្យមេៗគយតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង ធ្វើអ្វីៗតាមអំពើចិត្តដដែល។ ក្នុងនោះលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូន។

ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ហេង សំបូរ ទេនោះគឺលោក ឃុត សាលីន មេគយច្រកបុសមន មិនអាចធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ជាងនេះទៅទៀតឈ្មួញធំៗដែលនាំចូលទំនិញពីស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង ហើយដឹកជញ្ជូនចូលមករាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ គឺជាប្រភពចំណូលដ៏ធំរបស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង។ គ្មានឈ្មួញធំៗណាដែលគេចផុតពីការបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានទេព្រោះលោក ហេង សំបូរ មានជំនាញច្បាស់លាស់ក្នុងការប្រមូលលុយតាំងពីនៅធ្វើជាមេគយខេត្តកំពត។មានត

ប្រភពព័ត៌មានៈ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43007នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85340នាក់
ខែនេះ    232613នាក់
ឆ្នាំនេះ   2976917នាក់
សរុប   56575813នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:19