ព័ត៌មានក្ដៅ

ក្រោយពី​ចាប់ខ្លួន​.! អ្នកសារព័ត៌មាន ៨​នាក់ តើ​មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​. ឈ្មោះ ហ៊ឹម ឆេង ហ៊ាង ជា​មេការ​ដេប៉ូ​ឈើ នៅ​ស្រុក​ត្បែងមានជ័យ អាច​គេច ផុត ពី​សំណាញ់​ច្បាប់​.! របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ ក្នុង​ខេត្ត​ព្រះវិហារ ឬ​យ៉ាងណា ?

ដោយៈ Siem Reap ព្រះវិហារ ថ្ងៃទី 09 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 08:31 នាទី ចំនួនអានៈ 2072

​ព្រះវិហារ​÷ តាម​សេចក្តីរាយការណ៍ ពី​មន្ត្រី នៅក្នុង ខេត្ត​ព្រះវិហារ បានឲ្យដឹងថា មាន​ឈ្មួញ​ឈើ ជាច្រើន​ទៀត​ឈ្មោះ គីម នឹង​ឈ្មោះ ឡេង ធារ៉ា ជា​ម្ចាស់​ដេប៉ូ​ឈើ ដ៏ ធំ​មួយ នៅក្នុង ខេត្ត​ព្រះវិហារ កំពុងតែ​ដើរ ប្រមូល ទិញ​ឈើ ពី ប្រជាពលរដ្ឋ នៅតាម​បណ្តា ស្រុក នី​មួយៗ ក្នុង​ទឹកដី​ទី​រួម ខេត្ត​ព្រះវិហារ យ៉ាង​គគ្រឹកគគ្រេង មិន​រំខាន់​ដល់ មេ​រដ្ឋបាល​ព្រៃឈើ ខេត្តព្រះវិហារ​សោះ​ឡេ​ី​យ​។​

​ប្រភព​បន្ត​ឲ្យដឹងទៀតថា ប្រជាពលរដ្ឋ ដែល​លក់ ឈើ​ឲ្យ ម្ចាស់​ដេប៉ូ ខាងលើ​នោះ ពួកគាត់ បាន​ទៅ​កាប់ នៅ​តំបន់ អភិរក្ស​ដែន​ជំរក​ព្រៃ​ឡ​ង់ ហើយ​មួយចំនួន ទៀត​ទៅ​កាប់ នៅ តំបន់​ព្រៃភ្នំ នឹង ភូមិសាស្ត្រ ស្រុក​ជាំ​ក្សាន្ត ដើម្បី​យក​មក​លក់​ឲ្យ​ម្ចាស់​ដេប៉ូ ឈ្មោះ គីម និង​ឈ្មោះ ឡេង ធារ៉ា ហើយ ក៏បាន ដឹក​ទៅ​បន្ត​លក់ តាម​បណ្ដា ខេត្ត​នាៗ​ផង​នោះ​ដែរ ។​

​ប្រភពពី សមត្ថកិច្ច ពាក់​ពន្ធ័​នៅក្នុង ខេត្ត​ព្រះវិហារ បាន​បង្ហីេ​បថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ ហាក់បីដូច ជា​មើល ពុំ ឃើញ​សោះ បញ្ហា​ការដឹកជញ្ជូន ឈើ ក្នុង​ភូមិសាស្ត្រ ខេត្ត ព្រះវិហារ​នេះ ។ ប៉ុន្តែ​បើ ប្រជាពលរដ្ឋ រកស៊ី​ដឹក​តាម គោយន្ត កន្ត្រៃ បន្តិច បន្តួច ដាក់​កម្លាំង តាម​ដេញ ចាប់ ធ្វើឲ្យ​ពលរដ្ឋ ទឹកភ្នែក រ​ហេម រហាម ស្ទើរតែ ចង់ ឈប់​រកស៊ី ។​

​ប្រជាពលរដ្ឋ អ្នករកស៊ី ដឹកជញ្ជូន ឈើ​តាម គោយន្ត កន្ត្រៃ សំណូមពរ ដល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លេ​ី​ផ្ទៃ​ប្រទេស នឹង​ជាគ​ណះ​កម្មា​ធិ​ការ​ថ្នាក់ជាតិ ទប់ស្កាត់ នឹង​បង្ក្រាប​ធនធានធម្មជាតិ មេត្តា​បញ្ជា ទៅ លោកនាយ សង្កាត់រដ្ឋបាល​ព្រៃឈើ នឹង​លោក​នាយខ​ណ្ឌ រដ្ឋបាល​ព្រៃឈើ នឹង​ប្រធាន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​ព្រះវិហារ​ជា​បន្ទាន់​។​

​ជាពិសេស​នោះ លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ ត្រួតពិនិត្យ ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ផង​ទាន​.! នឹង លោក វ៉េង សុខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង លោក សាយ សំ អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មេត្តា​ជួយ​ចាត់ វិធានការ ទៅលើ​មេ​ឈ្មួញ​ឈ្មោះ គីម នឹង​ឡេង​ធា រ៉ា នឹង​មេ​ឈ្មួញ​ដ៏ទៃទៀត​ដឹកជញ្ជូន​ឈើ ទាំងយប់ ទាំង​ថ្ងៃ​ផង កុំ​បណ្ដែតបណ្ដោយ ឲ្យ​ឈ្មួញ ទាំងនោះ ធ្វើ​ព្យុះ ធ្វើ​ភ្លៀង តាមតែ​អំពើ​ចិត្ត ឬ មួយ​មន្ត្រី​ពាក់ព័ន្ធ ទាំងនោះ​បាន ទទួល​លាភសក្ការៈ ពី​ម្ចាស់​ដេប៉ូ ខាងលើ​នេះ​ហើយ ទេ​ដឹង បាន​ជា​មិន​ចាត់ វិធានការណ៍​បង្ក្រាប សោះឡើយ​។​

           

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43512នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85845នាក់
ខែនេះ    233118នាក់
ឆ្នាំនេះ   2977422នាក់
សរុប   56576318នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:39