ព័ត៌មានក្ដៅ

ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្កាត់ដែលស្ថិតនៅ ក្រុងសៀមរាប

ដោយៈ Siem Reap Siem Reap ថ្ងៃទី 21 ខែ 04 ឆ្នាំ 2021 វេលាម៉ោង 10:17 នាទី ចំនួនអានៈ 2548

នៅរសៀលថ្ងៃអង្គារ៩កើត ខែ ពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥.គ.ស.២០២១.៤.២០.ព្រះយសមុនីវង្សី រិត សុីធីម យសលាភោ ព្រះរាជាគណៈកិត្តិយស នឹងជាព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ ( វត្តពោធិក្រោម)បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្កាត់ដែលស្ថិតនៅ ក្រុងសៀមរាប ដែលកំពុងបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩  គឺសង្កាត់គោកចក សង្កាត់ស្វាយដង្គំ សង្កាត់សៀមរាប សង្កាត់សាលាកំរើក ខេត្តសៀមរាប  ដឹកនាំដោយព្រះមហាវិមលធម្ម ពិន សែម (សិរីសុវណ្ណោ) ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយព្រៈមង្គលសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និង សហការី ដោយមួយសង្កាត់ទទួលបាន អង្ករ៥ការ៉ុង មី២០កេះ ត្រីឆ្អើរ ១៨០ក្រាស អាកុល៥លិត្រ ម៉ាស់១០ប្រអប់តូច បន្លែគ្រប់មុខ៧០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីវ១យួរ ទឹកបរិសុទ្ធ៥កេះ និងបច្ច័យ១លានរៀល៕សូមញាតិញោមអនុមោទនាបុណ្យដោយសេចក្តីជ្រះថ្លារៀងៗខ្លួន ( អហំ សុខិតោ ហោមិ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  មនុស្សធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35562នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77895នាក់
ខែនេះ    225168នាក់
ឆ្នាំនេះ   2969472នាក់
សរុប   56568368នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:52