ព័ត៌មានក្ដៅ

តើសិទ្ធិមនុស្សជាអ្វី?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 10 ឆ្នាំ 2017 វេលាម៉ោង 10:42 នាទី ចំនួនអានៈ 5624

សិទ្ធិមនុស្ស​​​ គឺសិទ្ធិជាមូលដ្ឋានសំរាប់​មនុស្ស​គ្រប់​រូប។ មនុស្សគ្រប់រូបនៅលើពិភពលោកនេះមានសិទ្ធជាប់ពីកំណើត ទោះជាមាន ភេទ សាសនា ជាតិសាសន៍ ពណ៌សម្បុរ ភាសា ជំនឿ ដើមកំ ណើតសង្គម ឬស្ថានភាពរស់នៅបែបណាក៏ដោយ។

សិទ្ធិមនុស្ស គឺជាបទដ្ឋានអន្តរជាតិសំរាបមនុស្សគ្រប់រូបដែលទទួលបាននូវការប្រព្រឹត្តិមកលើខ្លួនដោយស្មើភាពគ្នា ដោយការគោរព និង សេចក្ដីថ្លៃថ្នូរ និងដោយគ្មានការរើសអើង។

ឧទាហរណ៍មួយចំនួននៃសិទ្ធិមនុស្សរបស់ជនជាតិដើមភាគតិច មានដូចជា៖

  • សិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខ
  • សិទ្ធិស្វ័យសំរេច
  • សិទ្ធិរួចផុតពីការរើសអើងគ្រប់រូបភាព
  • សិទ្ធិទទួលបានសញ្ជាតិ
  • សិទ្ធិបោះឆ្នោត និងចូលរួមក្នុងជីវភាពសាធារណៈ និងធ្វើសេចក្ដីសំរេចចិត្ត
  • សិទ្ធសេរីភាពក្នុងការបញ្ចេញមតិយោបល ដើរហើរ និងជួបប្រជុំ
  • សិទ្ធិខាងជំនឿ និងសាសនាតាមទំនៀមទំលាប់ និងប្រពៃណី
  • សិទ្ធិទទួលបានការអប់រំ ម្ហូបអាហារ សុខភាព លំនៅដ្ឋាន ការងារ និងសន្តសុខសង្គម
  • សិទ្ធិលើដីធ្លី និងទ្រព្យសម្បត្តិ
  • សិទ្ធិថែរក្សា និងការពារ ដីធ្លី និងទឹកដីដែលបានប្រើប្រាសជាប្រពៃណី
  • សិទ្ឋិមានការយល់ព្រម ដោយសេរី​ និងដោយបានប្រាប់ឲដឹងជាមុន
  • សិទ្ឋិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌នៃសហគមន៍
  • សិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយភាពត្រឹមត្រូវ ការជួសជុលការខូចខាត និងការ ដោះស្រាយប្រកបដោយប្រសិទ្ធិភាព
  • សិទ្ឋិធ្វើសេចក្ដីសំរេចលើ អាទិភាព និងយុទ្ធសាស្រ្តនានាសម្រាបការអភិវឌ្ឍន៍

(ដកស្រង់ពីសៀវភៅ ការការពារ ការគោរព និង ដំណោះស្រាយ គោលការណ៍​ណែនាំ​ស្តីពីធុរ​កិច្ច និង​សិទ្ធិ​មនសុស្ស)

ស្លាក:  ព័ត៌មានថ្មីៗ  សិទ្ធិមនុស្ស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14631នាក់
ម្សិលមិញ    4401នាក់
សប្ដាហ៍នេះ    31511នាក់
ខែនេះ    215102នាក់
ឆ្នាំនេះ   2673005នាក់
សរុប   52032931នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2024 ម៉ោង 23:25