ព័ត៌មានក្ដៅ

បណ្តាំអ្នកម្តាយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 31 ខែ 10 ឆ្នាំ 2017 វេលាម៉ោង 02:11 នាទី ចំនួនអានៈ 1391

នែកូនសម្លាញ់មាសម្តាយ

ម៉ែនិងបរិយាយ

ចូរកូនចាំស្តាប់

ពាក្យចពេចន៍តម្រាសាស័ព្ទ

ព្យាយាមត្រងត្រាប់

ព្រោះកូនជាស្រី

រៀនគិតរៀនធ្វើដោយដៃ

មុននឹងកូនថ្លៃ

ចាកចេញចោលម្តាយ

រៀបរឹកចរិតរូបកាយ

កុំលេងលយឆាយ

លេមលើមឡេះឡោះ។

កិច្ចការកូនរៀនអោយអស់

កុំអោយចន្លោះ

វិជ្ជាមេផ្ទះ

ដេកយប់កុំចាំថ្ងៃរះ

ទោះងងុយណាស់

ម្នីម្នាប្រឹងក្រោក

ខោអាវព្រឹករៀបចំបោក

សំរាមស្មោគគ្រោគ

កុំទុកតាំងនៅ

រៀបចំទឹកត្រជាក់ក្តៅ

ក្រែងគ្រួសារត្រូវ

ឆុងតែកាហ្វេ។

អង្ករត្រូវមានចង្អេរ

វែងរោយអ៊ំច្រេ

មុនដាក់ដាំបាយ

ងូទស្រៀកសម្អាតរាងកាយ

រួចរាល់ឆោមឆាយ

បាយនាងឆ្អិនល្មម

ការងារកូនធ្វើទាំងព្រម

ទោះក្រនៅខ្ទម

ក៏មានតំលៃ

កុំធ្វើអោយរួចពីដៃ

គ្មានអនាម័យ

ថ្លៃកើតរោគា។

ចេះថែម៉ែឪជរា

កុំបំពានពារ

ត្រគោះបោះបោគ

ពាក្យផ្អែមមិនដែលចេះថោក

ឃើញញាតិទៅមក

ចេះសួររាក់ទាក់

បើក្រតែកុំជំពាក់

បំណុលជាធ្នាក់

ទាក់យកដីស្រែ

បៀរបនស្រាបាយប៉ោឡែ

កូនកុំទៅក្បែរ

នាំតែគេហៅ។

ខ្វះគូកូនស៊ូនៅព្រៅ

កុំដើរហាច់ទៅ

ហុចដៃអោយប្រុស

ឆ្នាំងចានចង្ក្រានធ្យូងអុស

ដែកកេះចន្លុះ

កំប៉ុងធុងហ្គាស

ក្នុងផ្អះរៀបចំបោសច្រាស

កូនចេះអោយច្បាស់

តុបតែងអម្អ

ពូកខ្នើយកើយដេកកម្តរ

រៀបទុកអោយល្អ

កុំដើរជិះជាន់។

ទើសយកជើងកាយដូចមាន់

ជូនវាប៉ះជាន់

បែកបាក់ហិនហោច

ពេញពាងក្អែបខ្ទួយស្រមោច

បោសដុតអោយខ្លោច

កុំទុកអោយនៅ

វាអាចទិចខាំកូនពៅ

កណ្តាលយប់ជ្រៅ

នាំកើតវឹកវរ

ស្លូតបូតកុំរៀនង៉ក់ង

ដើរអង្គុយឈរ

អោយមានរបៀប។

គេអត់កុំយកមកប្រៀប

កូនត្រូវខំធៀប

អ្នកឆ្លាតពូកែ

ដីធំកុំភ្លេចធ្វើស្រែ

តាមរដូវខែ

ដែលបានកំណត់

ខ្លួនខុសកុំយកមកស្បថ

ក្រែងវាស្លាប់ព្រាត់

បែកបាក់គ្រួសារ

ឆ្លៀតពេលរៀបចំសួនច្បារ

ដាំដូងដាំស្លា

ស្វាយចេកខ្នុរម្នាស់។

ធ្វើដីត្រូវឈូសឆាយរាស់

ជីកកកាគាស់

ពូជស្មៅឈើព្រៃ

មុនដាំគិតគូលកលៃ

ស្គាល់ប្រភេទដី

អាចទទួលផល

បើដាំចំភ្លៀងធ្លាក់ខ្យល់

ដីទាបកើតកល្ប

លិចជ្រោចហិនហោច

ខែខ្លះហួតហែងក្តៅខ្លោច

កណ្តូបស្រមោច

រោមកាត់ខ្ទិចខ្ទី។

កូនស្រីកូនត្រូវសំភី

រវល់វគ់វី

ទាន់ខ្លួននៅក្មេង

ហាមប្តេចផឹកស៊ីលេងល្បែង

ជូនថ្ងៃខ្លះហេង

ជូនថ្ងៃខ្លះស៊យ

ចាយវាយត្រូវគិតមុខក្រោយ

កុំចេះបណ្តោយ

ទៅតាមចិត្តចង់

រកស៊ីមើលអ្នកខាតបង់

រាប់អានមនុស្សត្រង់

ចេះផ្តល់គំនិត។

ពាក្យស្លោកកុំគូមុនគិត

រឿងរាវមិនពិត

កុំហារចេញស្តី

បើមានជ្រូគគោក្របី

ដាក់ទឹកចំណី

អោយបានទៀងទាត់

វិជ្ជាត្រូវរៀនអោយស្ទាត់

កុំចេះតែមាត់

អនុវត្តមិនកើត

គេដៀលកូនអត់កំណើត

ហក់លិចហក់កើត

រលាយទ្រព្យបង់។

មានឡានឬម៉ូតូកង់

ឈប់ជិះផ្ចិតផ្ចង់

ដុសលាងគ្របទុក

ការងារកុំធ្វើនិងមុខ

បង្ហាញម៉ែពុក

ថាខ្លួនឧស្សាហ៍

ក្រោយខ្នងដេកគងទាក់ខ្លា

ទូរស័ព្ទចចារ

បែកពពុះមាត់

ប្តីជេរម៉ែមិនហ៊ានឃាត់

គេដៀលពេញមាត់

ម៉ែមិនហ៊ានស្តី។

ព្រោះកូនធ្វើខុសប្រពៃ

ខ្លួនជាមនុស្សសី

មាយាតដូចសត្វ

ម៉ែលឺឈឺបែកប្រមាត់

តែម៉ែស៊ូស្ងាត់

កូនមិនស្តាប់ម្តាយ

ម្យ៉ាងវិញបើម៉ែនៅឆ្ងាយ

ទោះកូនបកស្តាយ

មិនដូចឃើញពិត

ហាក់ដូចរាត្រីងងឹត

ដឹងគេប្រឌិត

ឬកូនកុហក់។

សម្តីខ្លាំងជាងជ័រឆក់

ពេលលឺហើយតក់

ស្លុតអស់ស្មារតី

ដូច្នេះកូនត្រូវឃ្មាខ្មី

មុនកូនមានប្តី

រស់នៅនិងគេ

ក្បែរផ្ទះបើដីទំនេរ

រៀបរយរិះរេ

ដាំជីស្លឹកគ្រៃ

ក្រូចឆ្មារនាងវងអង្គាសដី

ទុកស្លរនិងត្រី

មិនបាច់ទិញផ្សារ។

ត្រឡាចននោងត្រប់ខ្លា

ស្អំមានបន្លា

ទុកចៀនពងទា

ចេកខ្ចីទុកបុកបង្គារ

កូនចេះជួយគ្នា

កុំប្រចាំប្តី

ទោះកូនមានដូចសេដ្ឋី

បើគំនិតខ្លី

បាវព្រាវមើលងាយ

កុំសូវជឿលើហោរទាយ

បែកឆ្វេងរាយមាយ

ទាយយកតែប្រាក់។

នេះហើយភ្លឺដូចជាខ្វាក់

មិនចេះរកប្រាក់

ចង់ក្លាយអ្នកមាន

យកហោរមកធ្វើជាស្ពាន

មិនខិតខំរៀន

ចាំព្រេងវាសនា

បើហោរពូកែអស្ចារ្យ

ទាយយកដុល្លារ

មិនសល់ដល់កូន

ចំណេះនោះទើបជាក្បូន

អាចចម្លងកូន

អោយផុតក្តីទុក្ខ។

គិតធ្វើនោះជាត្រីមុខ

សន្សំថែទុក

កុំចាយខ្ជះខ្ជាយ(1)

 

នៅមានវគ្គបន្តទៀត សូមរងចាំអាន

 

 

 

សៀមរាបថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧

 

ដោយ៖ ផ្លុងរ៉េត

 

រក្សាសិទ្ធគ្រប់យ៉ាង

ស្លាក:  ព័ត៌មានថ្មីៗ  កំណាព្យ 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2972នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    20816នាក់
ខែនេះ    329984នាក់
ឆ្នាំនេះ   2340523នាក់
សរុប   51700449នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 08:39