ព័ត៌មានក្ដៅ

    ចែមុំ​មីកាហ្សា ​នៅ​ព្រៃ​ស ដេក​ពូកដាក់​ម៉ាស៊ីន​ត្រ​ជាក់ឬ?

    ដោយៈ ភ្នំ​ពេញ ថ្ងៃទី 28 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:02 នាទី ចំនួនអានៈ 1612

    ក្រោយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​ការ​ស៊ើប​អង្កេត​បន្ថែម នៅ​ពន្ធនាគារ​ព្រៃ​ស មាន​ប្រភព​ក្រៅ​ផ្លូវ​ការ​មួយ បាន​ទម្លាយ​ថា ចែមុំ កំពុង​ស្ថិត​ក្នុង​បន្ទប់​ពិសេស​មួយ ក្នុង​នាម​ជា​ជន​ជាប់​ឃុំ​កាលីប​លើ។

    ព័ត៌មាន​នេះ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ចំនួន ៤ នាក់ ដែល​មិន​ដឹង​ថា មាន​ទំនាក់​ទំនង​បែប​ណា​ជាមួយ​ចែមុំ ឬ​គ្រាន់​តែ​មហាជន​អ្នក​តាម​ដាន ករណី​ចែមុំ ដោយ​សារ​ថា ជា​ករណី​បង្ក្រាប​លើក​ដំបូង​ក្នុង​បទ​ជួញ​ដូរ​ភេទ​ក្នុង​សង្គម​សិល្បៈ​នោះ បាន​លើក​ឡើង នៅ​ក្នុង​ហាង​ផឹក​ស៊ី​មួយ​កន្លែង។

    បុរស​ម្នាក់ ក្នុង​ចំណោម​ ៤នាក់ ​ដែល​មាន​វ័យ​ប្រមាណ​សាម​ស្ដើង បាន​លើក​ឡើង​ថា រូប​គេ​ទើប​បាន​ផឹក​ស៊ី​ជាមួយ​មិត្តភ័ក្ដិ ​ម្នាក់​ដែល​ធ្វើ​ការ​នៅពន្ធនាគារ​​ព្រៃ​ស ហើយ​ត្រូវ​មិត្តភ័ក្ដិ​គេ​នោះ ប្រាប់​ថា ចែមុំ​មីកាហ្សា ពេល​នេះ កំពុង​ស្ថិត​ក្នុង​បន្ទប់​ដែល​រៀប​ចំ​យ៉ាង​ពិសេស​មួយ ដែល​មាន​ទាំង​ម៉ាស៊ីន​ត្រជាក់ និង​បរិក្ខារ​ល្អ​ៗ​មួយ​ចំនួន​ទៀត​ឯណោះ។ ព្រម​ជាមួយ​គ្នា​នោះ គ្នីគ្នា​ម្នាក់ បន្ត​ពី​ក្រោយ​ថា “ជា​រឿង​ធម្មតា​ទៅ​ហើយ ស្រុក​ខ្មែរ មិន​មែន​ជា​រឿង​ថ្មី​ទេ ឲ្យ​តែ​អ្នកមាន​លុយ និង​មាន​មុខ​មាត់ សុទ្ធ​តែ​ឃុំ​ក្នុង​បន្ទប់​អីចឹង​ទាំង​អស់​ហ្នឹង…!”។ គី្ន​គ្នា​ម្នាក់​ទៀត លើក​ឡើង​បន្ត​ថា “គ្មាន​ទៅ​ជាប់​អី​បាន​យូរ​ទេ អា​អ្ហើយ…!”។

    ក្រុម​អ្នក​ផឹក​ស៊ី​មួយ​ក្រុម​ដែល​មាន​គ្នា​៤នាក់​នេះ ជំនុំ​គ្នា​បន្ត​ថា “អញ​ឆ្ងល់​ដែរ​អ្ហា…ឃុំ​ខ្លួន… តែ​ដូច​អត់​ទាន់​លឺ​ថា កាត់​ឲ្យ​ជាប់​ប៉ុន្មាន​ឆ្នាំ​ៗ​អ្ហា…”។ ម្នាក់​ក្នុង​ចំណោម ៤នាក់​ ដែល​ទំនង​ដឹង​រឿង​ស៊ី​ជម្រៅ បាន​តប​ថា “ឆ្ងល់​អី…គេ​កំពុង​តែ​ស៊ើប​អង្កេត​បន្ថែម ព្រោះ​មេធាវី​ចែមុំ​ហ្នឹង កំពុង​តែ​ប្ដឹង​តវ៉ា​ការ​ពារ​កូន​ក្ដី​គាត់ អីចឹង​ហើយ ទើប​កាត់​ទោស​អត់​ទាន់​កើត គឺ​គ្រាន់​តែ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​សិន​ទៅ…”។

    តាម​ពិត​ទៅ អ្វី​ដែល​ក្រុម​អ្នក​ផឹក​ស៊ី​មួយ​ក្រុម​ខាង​លើ​នេះ លើក​ឡើង មិន​មែន​ជា​រឿង​ថ្មី​ទេ ព្រោះ​ថា ជា​យូរ​មក​ហើយ​ល្បី​ថា អ្នក​មាន​លុយ មាន​មុខ​មាត់ ជា​ដើម បើ​ទោះ​ជា​ឈ្មោះ​ថា ជាប់​ឃុំ​ក៏​ពិត​មែន ប៉ុន្តែ​ស្ថានភាព​ពិត​ប្រាកដ គឺ​មិន​ដូច​ជា​អ្នក​ទោស​ទូទៅ​នោះ​ទេ គឺ​មាន​ជីវិត​រស់​នៅ​យ៉ាង​ហ៊ឺហា លុយ​ចាយ​ពេញ​ៗ​ដៃ មាន​អ្នក​បម្រើ​ឆ្វេង​ស្ដាំ និង​កន្លែង​ស្នាក់​ទៀត​សោត ក៏​ទំនើប​ណាស់​ដែរ។

    ទោះ​យ៉ាង​ណា ព័ត៌មាន​មិន​ផ្លូវ​ការ​ដែល​បន្លឺ​ចេញ​ពី​ក្រុម​អ្នក​ផឹក​ស៊ី​ថា ចែ​មុំ​ស្នាក់​ក្នុង​បន្ទប់​ពិសេស នេះ​ ក៏​ដូច​ជា​ការ​ពាក្យ​ចចាមអារ៉ាម ដូច​គ្នា​នេះ​កន្លង​មក ត្រូវ​បាន​ប្រភព​ពីពន្ធនាគារ​​ព្រៃ​ស ជា​ទី​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន អ្នក​ស្រី ចាន់ ស្រីណុច ហៅ ចែមុំ​មីកាហ្សា នោះ បាន​បដិសេធ។
    លោក ខ្លូត ដារ៉ា ប្រធាន ម២ នៃ​ពន្ធនាគារ​​ព្រៃ​ស ដែល​គ្រប់​គ្រង​លើ​អ្នក​ទោស​ជា​ស្ត្រី​ភេទ​នោះ បាន​ប្រាប់​ថា អ្នក​ទោស ដែល​ឃុំ​ខ្លួន​នៅ​កន្លែង​របស់​លោក គឺ​មាន​សភាព​ដូច​គ្នា មិន​មាន​ការ​បែង​ចែក​ខ្ពស់​ទាប​ដូច​ការ​លេច​ឮ​ឡើយ។លោក ដារ៉ា បន្ត​ថា ” កន្លែង​របស់​ខ្ញុំ គឺ​អត់​មាន​បែង​ចែង​ឋានៈ​អ្នក​ទោស​ទេ គឺ​អ្នក​ដែល​ត្រូវ​ឃុំ​ខ្លួន​ទាំង​អស់ គឺ​នៅ​ក្នុង​បន្ទប់​ដូច​ៗ​គ្នា សូម្បី​តែ​កង្ហារ​ក៏​អត់​មាន​ដែរ​បាទ…”។ វិល​មក​ករណី ចែមុំ លោក ដារ៉ា ប្រាប់​ដែរ​ថា អត់​មាន​ដូច​ការ​លើក​ឡើង នោះ​ទេ គឺ​អ្នក​ជាប់​ឃុំ​ទាំង​អស់ មាន​សភាព​ដូច​ៗ​គ្នា។

    ក្នុង​ដំណាក់​កាល​ដូច​ទឹក​ស្ងប់​រលក ដោយ​សារ​ជា​រឿង​ដ៏​ថ្មី​ស្រឡាង​ដែល​ត្រូវ​បង្ក្រាប​ក្នុង​សង្គម​សិល្បៈ រឿង​របស់ ចែមុំ​មីកាហ្សា ត្រូវ​បាន​មហាជន​ កំពុង​តែ​តាម​ដាន​អំពី​ការ​វិវត្ត​ថ្មី​ៗ ​ពិសេស​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ក្នុង​តុលាការ ក្នុង​ខណៈ​ពេល​នេះ ចែមុំ គ្រាន់​តែ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ឡើយ តែ​មិន​ទាន់​កាត់​ក្ដី​ដូច្នេះ។

    ទោះ​យ៉ាង​ណា ​មន្ត្រី​សាលា​​ដំបូង​រាជ​ធានី ប្រាប់​​ថា តុលាការ​​ដំណើរ​​ការ​តាម​នីតិវិធី​របស់​​ខ្លួន​ ដែល​​មាន​​ជា​​ដំណាក់​ៗ​។​អ្នក​ស្រី សែម សក្តិកូឡា​ ចៅ​ក្រម​​ស៊ើប​សួរ​ និង​ចោទ​​ប្រកាន់​ ក្នុង​ករណី​​ចែមុំ ​បាន​ប្រាប់​​ថា​ អ្នក​​ស្រី​មិន​​អាច​​ប្រាប់​​ពី​ពេល​​វេលា​ត្រូវ​​បើក​សវ​នាការ​​ជំនុំ​ជម្រះ​​រឿង​ក្ដី​​របស់​​ចែ​មុំ​ ពេល​​ណា​បាន​​ទេ​ ព្រោះ​​នេះ ​ជា​កិច្​ច​ការ​​របស់​​ចៅ​ក្រម​​ជំនុំ​​ជម្រះ​​ជា​អ្នក​​កំ​ណត់ ​ប៉ុន្តែ​ពេល​​នេះ ​គឺ​អ្វី​កំ​ពុង​​ស្ថិត​​ក្នុង​​ដំណាក់​​កាល​​ស៊ើប​​សួរ​​នៅ​​ឡើយ។​

    មហា​ជន​​កំពុង​​តែ​​ទន្ទឹង​​មើល​​ ថាតើ​ការ​​បង្ក្រាប​​លើក​ដំបូង​​លើ​ករណី​​ជួញ​ដូរ​​ភេទ​ ក្នុង​សង្គម​​សិល្បៈ​​ខ្មែរ​ ថា​តើ​​នឹង​​មាន​​ស្ថាន​​ទម្ងន់​​ទោស​​កម្រិត​​ណា ក្រោយ​​អ្នក​ស្រី ​ចាន់ ស្រីណុច ​ហៅ ចែមុំ​មីកា​ហ្សា ត្រូវ​​កម្លាំង​​សមត្ថ​កិច្ច​​ចាប់​​ខ្លួន​​កាល​ពី​​ល្ងាច​​ថ្ងៃ​​ទី​១៩ ​ខែ​កញ្ញា ​ឆ្នាំ​២០១២​ នៅ​ផ្ទះ​​សំណាក់​​ស្រែ​លាភ​ ស្ថិត​​ក្នុង​ខណ្ឌ​ទួល​​គោក​ រាជ​ធានី​ភ្នំ​ពេញ​​ ពាក់​​ព័ន្ធ​បទ​សញ្ចារកម្ម ​ហើយ​​ត្រូវ​តុ​លាការ​​សាក​​សួរ​​ជំហាន​​ដំបូង​ និង​​សម្រេច​​ឃុំ​ខ្លួន​​បណ្តោះ​​អាសន្ន​​នៅ​​ព្រៃ​ស​​រួច​​មក៕ ​ប្រ​ភពពី សប្បាយ

    អត្ថបទ៖ ទារិកា

    ស្លាក:  ព័ត៌មានថ្មីៗ  តារា 
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់កាលពីយប់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០២និង១០នាទី មានរថយន្ដដឹកឈើអត់​ច្បាប់​​ចំនួន ០២គ្រឿង៖ ទី០១-ម៉ាក វីហ្គោ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ (ខេមរភូមិន្ទ 5429) និង​ទី០២-ម៉ាក តាកូម៉ា ពណ៌ស ដែលត្រូវ​បាន​គឹ​...Read more
    ដីលក់ (មិន​ជាប់​តំបន់អប្សរា)ដីលក់ Land for sale - ទំហុំ: 13m x 25m (១៣ ម៉ែត្រ x ២៥ ម៉ែត្រ) - តំលៃៈ $27500 - បញ្ជាក់ៈ ដីមានប្លង់រឹង មិនជាប់តំបន់អាជ្ញាធរអប្សរា បែមុខទៅទិសខាងកើត ជាប់​ផ្លូវ​ដី​ក្រហម១៧ម៉ែត្រ មានទឹកមានភ...Read more
    សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាបលោក សាំងហាក់ អាយុប្រហែល​៣២ឆ្នាំ បច្ចុប្បន្នរស់នៅ​ក្នុង​ខេត្តសៀមរាប ដែល​ជា​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ប្រណិត​តាម​រថ​យន្ត​ម៉ាក កាមរី វីហ្គូ នីកសាន់ តាកូម៉ា ដ៏ល្បី​ល្បាញ​ម្នាក់​ជាយូរ​ឆ្នាំណាស់​មក​ហើយ​នោះ ឥឡូវ​ឈា...Read more
    ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះឧកញ្ញា គង់គ្រឹង ជនជាតិខ្មែរឥស្លាម​ដែលត្រូវ​បានគេ​ស្គាល់​ពេញ​ប្រភេទ​កម្ពុជាថា ជាមេខ្លោង​ខាង​បំផ្លាញព្រៃឈើ​ធំជាងគេ នៅ​ក្នុង​ខេត្តក្រចេះ មិន​មាន​សមត្ថកិច្ច ឬថ្នាក់​ដឹក​នាំ​ណាចេញ​មុខ​បង្ក្រាបដែល​ជាហេតុ​ធ្...Read more
    រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួននៅថ្ងៃទី២៦ ខែមិនា​ ឆ្នាំ ២០១៨ វេលាម៉ោង១០ និង៤៤នាទីយប់ មាន​ក្បួន​ឡាន​សាំង​​យ៉ុងដឹកឈើប្រហែល​ជិត២០​គ្រឿងចេញពី ច្រកក្រុមហ៊ុនដុណៃ ឆ្លងកាត់ភូមិភ្នំខៀវ ឃុំ​អូរ​គ្រៀង​ ស្រុកសំបូរ ខេត្តក្រចេះ ដែលក្រុមឡានទាំងនេ...Read more
    ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ​ព្រៃ​លិច​ទឹក​ដែល​ជាជម្រក​ត្រី​ពង​កូនបន្ត​ពូជ​នៅ​រដូវ​វស្សាស្ថិតក្នុង​តំបន់បី ​ដែល​ជាក្តី​សង្ឃឹម​របស់រដ្ឋាភិបាល និង​ប្រជារាស្ត្រ​ខ្មែរ ត្រូវបាន​ក្រុម​ឈ្មួញ អ្នកមានលុយ មាន​អំណាច​ រំលោភ​បំ​ពាន​​ជា​ហូរ​ហ...Read more
    លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្បនិមិត្តកាលពីរសៀលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ​ លោកទំទាវ លីអ៊ុំអេង បាន​ផ្តល់​​បទ​សំភាសន៍ដល់​អ្នក​កាសែតថា ប្រជាពលរដ្ឋ​៤៧គ្រួសារ​ដែល​ទៅ​វាស់​យក​ដី​របស់​គាត់​តាម​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក...Read more
    លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់លោកស្រីលីអ៊ុំអេង តំណាង​អោយ​ក្រុម​ហ៊ុន លីអ៊ុំអេង ស្ថិត​នៅ​ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី បាន​អះអាង​យ៉ាង​ច្បាស់ថា អាជ្ញាធរ​ខេត្ត ​ស្រុក​ ឃុំ សូរិយោដី និង​មន្ត្រីពាក់ព័ន្ធ កំពុង​តែ​នាំប្រជាពល​រដ្ឋរាប់​រយនា...Read more
    ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនកាលពីពីរថ្ងៃមុននៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារ​អនិតិជនបាន​ចុះបង្រ្កាបករណីរូបភាពនិងសម្ភារៈអាសអាភាសមួយកន...Read more
    លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្លាប់ប្រភពពីកន្លែងកើតហេតុ​បានឲ្យដឹងថា គ្រាន់តែរឿងស៊ីផ្លេឡានសុំវ៉ាមិន​បាន​ លោក​នាយ​ប៉េអឹមម្នាក់​បាន​បណ្តោយអោយ​​កូន​ប្រុស​របស់​ខ្លួន​ចុះ​ពី​ឡាន​ទៅ​វាយ​ក្មេង​ប្រុស​ម្នាក់​ជិត​ស្លាប់​រួច​បញ្ជា​អោយ​កូន​ចៅ​អូសជន...Read more
     លិខិតមិត្តអ្នកអាន
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2675នាក់
    ម្សិលមិញ    4497នាក់
    សប្ដាហ៍នេះ    2675នាក់
    ខែនេះ    137106នាក់
    ឆ្នាំនេះ   1148894នាក់
    សរុប   29254145នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2018 ម៉ោង 10:05