ព័ត៌មានក្ដៅ

ឌុច សុភា និងអេនឌី យកវេទិកាទូរទស្សន៍ វាយប្រហាអ្នកកាសែត ព្រោះរឿងផ្ទាល់ខ្លួន

ដោយៈ រាជធានីភ្នំពេញ ថ្ងៃទី 26 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1569

កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២កន្លងមកនេះ នៅក្នុងកម្មវិធី "ប៉ុស្តិ៍លេខ២១" របស់ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន តារាប្រុសស្រី៣ដួង បានយកកម្មវិធីនេះធ្វើជាវេទិកាតុមូលពិភាក្សាគ្នា ដោយប្រើពាក្យសម្ដីមើលងាយមើលថោក លើក្រុមអ្នកសារព័ត៌មាន ដោយសារតែកំហឹងផ្ទាល់ខ្លួន ។

អ្នកមេម៉ាយចាយសម្រស់ ដែលសម្បូររឿងអាស្រូវ នាង ឌុច សុភា បានប្រើពាក្យសម្ដីមិនសមរម្យ វាយប្រហារមិនសំចៃមាត់ មកលើអ្នកកាសែត ដោយបានលើកឡើងក្នុងកម្មវិធីនោះ ថានៅពេលដែលអ្នកការសែតសម្ភាសន៍ ហើយនាងធ្វើការបកស្រាយ ពីបញ្ហាដែលគេសួរ ប៉ុន្តែនៅពេលដែលអ្នកការសែតចុះផ្សាយ បែរជាចុះផ្សាយខុសពីការពិត ដែលនាងបានផ្តល់ឲ្យអ្នកការសែត មូលហេតុទាំងអស់នេះ ហើយដែលធ្វើឲ្យនាងតែងតែ ព្យាយាមគេចមុខពីអ្នកកាសែត និងមិនចង់ផ្តល់បទសម្ភាសន៍។

តារាស្រីដែលអះអាងថា ខ្លួនល្អស្ទើរតែគ្មានចន្លោះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំមិនធ្លាប់បានទិញ ឬក៏មើលទស្សនាវដ្តី សូម្បីតែ១ក្បាល ព្រោះថាខ្ញុំមិនអាចទទួលយកនូវព័ត៌មាន ដែលគេចុះផ្សាយនោះទេ ហើយខ្ញុំក៏អន់ចិត្តជាមួយ សារព័ត៌មានស្ទើរ តែចង់ដកថយ ព្រោះពេលបកស្រាយផ្សេង ហើយនៅពេលដែលយកទៅសរសេរផ្សេង"។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានប្រើពាក្យសំដីមើលងាយ ដល់អ្នកកាសែត ប្រសិនបើគេមិនឃើញរូបពិតសំឡេងពិតទេ គេមិនជឿទេថា ពាក្យទាំងអស់នេះ ចេញពីមាត់របស់តារាស្រីរូបនេះឡើយ។ ដោយនាងបាននិយាយថា ការងារ និងប្រាក់ខែរបស់អ្នកកាសែត គឺបានមកពីតារា បើគ្មានតារាទេក្រុមអ្នកកាសែតក៏គ្មានប្រាក់ខែដែរ។

អ្នកមេម៉ាយកូន១ នាង ឌុច សុភា និយាយមិនទាន់ចប់ផងតារាប្រុស លោក អេនឌី ក៏បាននិយាយភ្ជាប់ភ្លាមៗថា ការប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលមិនតិចជាង១២ឆ្នាំនេះ លោកស្ទើរតែមានការដកថយ ក៏ដូចជានឿយណាយ ជាមួយអាជីពជាអ្នកសិល្បៈ ដោយសារតែអ្នកកាសែត ព្រោះថាជាញឹកញាយពួកគេតែង តែចុះផ្សាយតែរឿងមិនល្អ មិនដែលឃើញអ្នកកាសែត សរសេរឲ្យតម្លៃមកលើតារាទាល់តែសោះ។

តារាប្រុសរូបនេះក៏បានលើកឡើងថា " នាពេលបច្ចុប្បន្ននេះខ្ញុំមិនដែល ហ៊ានសូម្បីតែបើកទូរទស្សន៍មើល ថែមទៀតផង ហើយជាពិសេសនោះ នៅពេលដែលខាងអ្នកកាសែតទូរស័ព្ទ មកសម្ភាសន៍ខ្ញុំ ក៏ដូចជាតារាដទៃ គឺសួរសំណួរផ្សេង តែនៅពេលចុះផ្សាយស្រាប់ តែនិយាយផ្សេង មិនតែប៉ុណ្ណោះ នៅពេលដែលសរសេរ តែងតែអះអាង ថាមានប្រភពពីនេះពីនោះ មកនិយាយ"។

នៅក្នុងកម្មវិធីនោះដែរ ពិធីការិនីដែលមានភាពលេចធ្លោប្រចាំស្ថានីយទូរទស្សន៍ CTN និងជាពិធីការិនីសម្របសម្រួលក្នុងកម្មវិធី ”CTN ប៉ុស្តិ៍លេខ២១” អ្នកនាង យុគ ចិន្តា ក៏បានធ្វើការបញ្ចេញមតិ ដោយវាយប្រហារដែលថា "ធម្មតានៅ ពេលដែលយើង ផ្តល់បទសម្ភាសន៍ ទៅអ្នកកាសែត១០០ពាក្យ គឺគេយកពាក្យយើងទៅចុះផ្សាយតែ១០ពាក្យ ប៉ុណ្ណោះ៩០ ពាក្យទៀតគឺគេ បំបាត់ចោលអស់ហើយ"។ និយាយជារួម គឺសម្ភាសន៍ឲ្យតែបានសម្ភាសន៍ តែអ្នកកាសែតមិនបានខ្វល់ពីការ បកស្រាយរបស់តារានោះទេ។

ទន្ទឹមនឹងការ លើកឡើងរបស់តារាទាំង ៣ដួងនេះដែរ ក៏មានតារាមួយចំនួន ដែលមានឈ្មោះបោះសំឡេង តែពួកគេមិនធ្លាប់ត្រូវបាន ខាងសារព័ត៌មានចុះពីរឿងអាស្រូវនោះទេ ដោយសារតែពួកគេបានរក្សា កេរ្តិ៍ឈ្មោះមិនឲ្យប្រឡាក់ប្រឡូក ជាមួយរឿងអាស្រូវ ដោយមានដូចជា លោក ព្រាប សុវត្ថិ អ្នកនាង ហ៊ឹម ស៊ីវន លោក ណូយ វ៉ាន់ណេត ព្រមទាំងតារាល្បីៗមួយចំនួនទៀត។
តែអ្វីដែលធ្វើឲ្យអ្នកការសែតចុះផ្សាយ ពីរឿងអាស្រូវរបស់តារាមួយចំនួននោះ គឺដោយសារតែពួកគេ ទាំងអស់នោះមិនបានថែរក្សា កេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យល្អទេ ហើយនៅពេល ដែលគេចុះផ្សាយថាខ្លួនមិនល្អ តែងតែចេញមុខបដិសេធប្រកែកថា ខ្លួនមិនបានធ្វើខុស អះអាងតែពាក្យ មិនពិតថាខ្លួនធ្វើត្រូវ រហូតដល់គ្មានចំណុចខុសទាល់តែសោះ ។

ការលើកឡើង របស់ឌុច សុភា នៅពេលនេះត្រូវបាន ក្រុមអ្នកសារព័ត៌មាន និយាយចំៗថា ជាបុគ្គលភ្លេចកំណើតដើម ព្រោះមុនពេលល្បី នាងឌុច សុភា និងលោកអែនឌី ក៏បានមកពឹងពាក់ឲ្យអ្នកសារព័ត៌មានជួយចុះផ្សាយ និង ថែមទាំងផ្ដល់នូវរូបថត ល្អៗ ស្អាតៗ ដល់អ្នកកាសែតទៀតផង។ ចុះពេលបានល្បី ម្ដ៉េចចាំបាច់ស្អប់អ្នកកាសែត ? ឬមកពីអ្នកកាសែត សរសេរចំកន្លែងរសើប និងជារឿងគួឲ្យអាម៉ាស់ ដែល ឌុច សោភា មិនចង់ឲ្យមហាជនដឹង?

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8036នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154520នាក់
ខែនេះ    537800នាក់
ឆ្នាំនេះ   1920032នាក់
សរុប   51279958នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:43