ព័ត៌មានក្ដៅ

ពាក្យចាស់បុរាណមួយឃ្លាពោលថា ”កុំទុំមុនស្រគាល“

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 03:15 នាទី ចំនួនអានៈ 3544

ពាក្យ​ចាស់​បុរាណ​មួយ​ឃ្លា​ពោល​ថា ”កុំ​ទុំ​មុន​ស្រគាល“

តើ​ពាក្យ​នេះ​មាន​អត្ថ​ន័យ​ ដូច​ម្តេច? ចូរពន្យល់។ (ថ្នាក់ទី១២)

មនុស្ស​សត្វ​រុក្ខ​ជាតិ​ទាំង​អស់​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ តែង​តែ​មាន​ការ​រីក​ចំរើន​លូត​លាស់ ទៅ​មុខ​ជា​លំ​ដាប់​ឥត​ឈប់​ឈរ តាម​ធម្ម​ជាតិ​កំ​ណត់អោយទី​ទៃ​ៗ​ពី​គ្នា ហើយ​ការ​រីក​លូត​លាស់​ដុះ​ដាល​នេះ ទាល់​តែ​ត្រូវ​តាម​លក្ខណៈ និង​តំ​ណាក់​កាល​របស់​វា​ទើប​ល្អ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​ពាក្យ មួយ​ឃ្លា​ពោល​ថា កុំ​ទុំ​មុន​ស្រគាល ។ តើ​ពាក្យ​ខាង​លើ​នេះ​មាន​អត្ថ​ន័យ​បែប​ណា?

ដើម្បី​សំរួល​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​អោយ​កាន់​តែ​ច្បាស់លាស់​ យើង​គួរ​យល់​អត្ថ​ន័យ​នៃ​ពាក្យ ”ទុំ និង​ ស្រគាល​“ ជា​មុន​សិន។

ទុំ គឺ​សំដៅ​លើ​ផែ្ល​​​រុក្ខ​ជាតិដែល​វិវឌ្ឈ​ន៍ ពី​ខ្ចី​ចាស់ និង​ស្រគាល ទើប​ក្លាយ​ជា​ទុំ​អាច​យក​មក​ប្រើ​ប្រាស ឬ​អាច​បន្ត​ពូជ​ក្នុង​ការ​ដាំ​ដុះ​បាន​។ ឯស្រគាល គឺ​សំដៅ​លើ​ផែ្ល​​រុក្ខ​ជាតិ​ទាំង​ឡាយ លើស​ពី​ភាព​ចាស់​ តែ​មិ​ន​ទាន់​ទុំ ដើម្បី​ដល់​ការ​ទុំផ្លែ​ឈើ​ទាំង​ឡាយ​ត្រូវ​ឆ្លង​កាត់ ភាព​ស្រគាល ឬ​ហៅ​ថា ទុំ​ស្ទើ​ៗ​ជា​មុន​សិន។

ពាក្យថា ​ទុំ​មុន​ស្រ​គាល​នេះ មាន​ន័យ​ថា គ្រប់​ផ្លែ​ឈើ​ត្រូវ​លួត​លាស់ ពី​ក្តឹប​ទៅ​ផ្លែ​ធំ ហើយ​ចាស់​បន្ទាប់​មក​វា​ទុំមិន​ទាន់​ល្អ ដែល​ហៅ​ថា​ ស្រគាល រួច​ក្លាយ​ទៅ​ជា​ទុំ​សុះ​សាច់​ល្អ។ តែ​បើ​ទុំ​មុន​ស្រគាលមាន​តែ​ផ្លែ​ឈើ​នេះ មាន​លក្ខណៈខុស​ប្រក្រ​តី អាច​និង​ថា វា​បាក់​មែក ឬ​សត្វ​ផ្សេង​ៗ​ទិច ឬ​ខាំ​យូរទៅ​ ធ្វើ​អោយ​វា​ទន់​ជ្រាយ ទៅ​ជា​ទុំ​ដោយ​មិន​ពេញ​លក្ខណៈរបស់​វា ហើយ​ផ្លែ​ឈើ​ដែល​ទុំបែបនេះ មិន​មាន​រស់​ជាតិ​ឆ្ងាញ់ និង​មិន​ប្រ​យោជន៍​ក្នុង​ការ​យក​ទៅ​ដាំ​ដុះ វិញ​ទៀត​កើត​នោះ​ទេ។

ឯក្នុង​ន័យ​ធៀប​វិញ ទុំ​មុន​ស្រគាល​នេះ គឺ​ផ្តោត​ចំពោះ​ត្រង់​ទៅ​លើ​បុត្រ​ធីតា ទាំង​ឡាយ​ដែឡ​ហ៊ាន ប្រ​ព្រឹត្តិ​អំពើ​ខុស​ឆ្គង​ប្រាស​ចាក​ខុស​ពី​ប្រ​ពៃ​ណី ទំនៀម​ទំលាប់​ពូជ​សាសន៍​របស់​ខ្លួន ដូច​ជាការ​លប​លួច​មាន​ស្នេហា សង្សា សាហាយ កំបាំង​មុខ​ពី​មេបា ឬ​ដោយ​មាន​ស្នេហា​មុន​ការ​រៀប​មង្គល់ការ។ ពិសេស​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​ស្រី​ក្រមុំ ក្មេង​វ័យ គួរ​កុំ​បណ្តោយ​ខ្លួន​ប្រាណ អោយ​ទៅ​បុរស​ណា​ម្នាក់ មុន​ពេល​គេ​ចូល​ស្តី​ដណ្តឹង មុន​ពេល​រៀប​អាពាហ៍​ពិពាហ៍ ប្រសិន​បើ​បណ្តោយ​ខ្លួន ទៅ​រហូត​ដល់​មាន​ផ្ទៃ​ពោះ វាជា​រឿង​មិន​ល្អ ត្រូវ​បាន​បណ្តារ​ញាតិ​គេ​ស្អប់ខ្ពើម ​ជិន​ឆ្អន់ កេរ្តិ៍ឈ្មោះ​ស្អុយអាសោច បញ្ច្រាស​ខ្យល់​អាប់​មុខ​ អាប់​មាត់​គ្រួសារ និង​កិត្តិ​យស​ខ្លួន​ផ្ទាល់ ហើយ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​កូន​អកតញ្ញូ។ ជាការ​ពិត​ណាស់​នៅ​ក្នុង​សង្គម​គ្រួសារ​ខ្លះ ពេល​ដែល​ជួប​ប្រទះ និងកូន​ស្រី​បែបនេះ គឺ​ធ្វើ​អោយ​ម៉ែ​ឪ​គាត់​មាន​សេចក្តី​អស់​សង្ឃឹមជា​ខ្លាំង ជួន​កាល​កាត់​កាល​ចោល​មិន​រាប់​រក ជួន​កាល​ទៀត​ក៏​រក​វិធី​បំ​បែកបំបាក់ ធ្វើអោយ​មាន​ភាព​ល្អក់កករ​ផ្សេងៗ​កើត​ឡើង​ដោយ​ភាព​មិន​សម​និង​បំ​ណង​បែប​នេះ។ ដោយ​មាន​ទង្វើ​ខុស​បែបនេះ​ហើយ ទើប​ចាស់​ទំពី​បុរាណ​ហាម​ថា ”កុំ​ទុំមុន​ស្រគាល“ ។

ជាក់​ស្តែង​ក្នុង​អក្សរ​សិល្ប​ខ្មែរ រឿង​ទុំ​ទាវ​ ដែល​និពន្ធ​ដោយ ព្រះ​ភិក្ខុសោម បានបង្ហាញ​អោយ​ឃើញ​ថា ទុំ​បាន​ប្រ​ព្រឹត្តិ​អំពើ​ខុស​ឆ្គង ព្រោះ​ខ្លួន​ជា​សង្ឃ ហ៊ាន​មាន​ចិត្ត​ស្នេហា​ងុប​ងុល​ទៅ​លើ​នាង​ទាវ និង​លួច​សឹក​តែ​ម្នាក់​ឯងនៅ​ក្បែរ​ដំ​បូក​ ដើម្បី​មក​ជួប​ទាវ។ ឯនាង​ទាវ​ខ្លួន​ជា​ស្រ្តី​ក្រ​មុំ បែរ​ជា​ហ៊ាន​បំពារ​ទៅ​​លើ​ប្រ​ពៃណី​មក​ធ្វើ​នូវ​សេចក្តី​ស្នេហា​ជា​មួយ​ទុំ ទោះ​ជា​អ្នក​ទាំង​ពីរ​ស្រ​លាញ់​គ្នា​ប៉ុណ្ណា​ក៏ដោយ សេចក្តី​ស្នេហា​នេះ​ត្រូវ​បាន​រំ​ខាន​ដោយ​យាយ​ផាន់ ព្រោះ​ជា​រឿង​ខុស​និង​ច្បាប់​ស្រី និង​ជា​ការ​មិន​ពេញ​ចិត្ត​របស់​យាយ​ផាន់​ផង។ ទោះ​បី​ជា​ព្រះ​រាជា​ប្រទាន​មង្គល់​ការ​ អោយ​ហើយ​ក្តី​ក៏​យាយ​ផាន់ នៅ​តែ​បំ​បែក​បំ​បាក់​ស្នេហា​នេះ​ទាល់​តែ​ខាង​បាន។ ចុង​ក្រោយ​ស្នេហា​ទុំ​មុន​ស្រគាល មួយ​គូនេះ​ត្រូវ​ទទួលរង​​សេចក្តី​វិនាស អន្តរាយ​ទាំង​ស្រុង។ ឯរឿង​ភូមិ​តិរច្ឆាន​វិញ បាន​បង្ហាញ​អោយ​ឃើញ​ពី​ទឹក​ចិត្តរបស់ ​សុវណ្ណ មក​លើ​ នាង​តន់ ដែល​មិន​បាន​ប្រព្រឹត្តិ​អ្វី​អោយ​ខុស​ពី​ប្រ​ពៃណី​ខ្មែរ​ឡើយ។ ពេល​ដែល​តន់​ត្រូវ​គេ​បណ្តេញ​ចុះ​ពី​ផ្ទះ នាង​អស់​ជំរក​ក៏​ត្រ​ឡប់​មក​ផ្ទះ​សុវណ្ណ​វិញ។​ ឯសុវណ្ណ​បាន​ទទួល​នាង​ជា​ប្រ​ពន្ធ ដោយ​រៀប​ចំ​សែន​ព្រេន បន្តិច​បន្តូច​តាម​ប្រ​ពៃ​ណី​ខ្មែរ​ជា​មុន។ ដោយ​មាន​បំ​រាម​ទុំ​មុន​ស្រគាល​នេះ​ហើយ ទើប​សុវណ្ណ​មិន​ធ្វើ​អ្វី​អោយ​ខុស​ឆ្គង។

សរុប​សេចក្តី​មក​ការ​ ទុំ​មុន​ស្រ​គាល និង​ការ​ធ្វើ​ខុស​ឆ្គង​ប្រ​ពៃ​ណី​របស់​កូន​ប្រុស​ស្រី មាន​លក្ខណៈ​មិន​ល្អ​ មិន​សម​រម្យ​ដូច​គ្នា ទើប​ចាស់​ៗ​ហាម​ប្រាម​កូន​ចៅ​មិន​អោយ ប្រ​ព្រឹត្តិ​ខុស។

តាម​ការ​បក​ស្រាយ​បញ្ជាក់​ខាង​លើ​បង្ហាញ​ថា ពាក្យ​ចាស់​បុរាណ​មួយ​ឃ្លានេះ ពិត​ជា​មាន​អត្ថ​ន័យ​ខ្លឹម​សារ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​អប់​រំ​ទូន្មាន​កូន​ប្រុស​ស្រី​ខ្មែរ កុំ​អោយ​ធ្វើ​អ្វី​ឆ្គាំ​ឆ្គង ប្រាស​ចាក​ពី​ច្បាប់​ទំ​លាប់​ប្រ​ពៃ​ណី។ ដូច​នេះ​ខេមរបុត្រ ខេមរធីតាទាំង​ឡាយ គប្បី​ខិត​ខំ​សិក្សា​រៀន​សូត្រ ជៀស​វាង​ការ​មាន​ស្នេហា​ក្នុ​ង​វ័យ​សិក្សា និង​ការ​បណ្តោយ​ខ្លួន​អោយ​ជ្រុល​ជ្រួស ហួស​ខុស​ពី​ប្រ​ពៃ​ណី ដែលអំ​ពើ​ទាំង​​នេះជា​ហេតុ​មិន​ល្អទាល់​តែ​សោះ៕ ដោយ៖ លោក សាស្រ្តាចារ្យ ជៀប-អង្គាវឌ្ឈនា (សូម​ចែក​រំលែក​ទៅ​ក្នុង​​បណ្តាញ​សង្គម​របស់​អ្នក​បើ​ស្រ​លាញ់​ប្រ​ពៃ​ណី​ខ្មែរ)

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1335នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    40377នាក់
ខែនេះ    349545នាក់
ឆ្នាំនេះ   2360084នាក់
សរុប   51720010នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 02:41