ព័ត៌មានក្ដៅ

    សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 01:20 នាទី ចំនួនអានៈ 899

    លោក សាំងហាក់ អាយុប្រហែល​៣២ឆ្នាំ បច្ចុប្បន្នរស់នៅ​ក្នុង​ខេត្តសៀមរាប ដែល​ជា​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ប្រណិត​តាម​រថ​យន្ត​ម៉ាក កាមរី វីហ្គូ នីកសាន់ តាកូម៉ា ដ៏ល្បី​ល្បាញ​ម្នាក់​ជាយូរ​ឆ្នាំណាស់​មក​ហើយ​នោះ ឥឡូវ​ឈាន​ដល់ប្រើ​​រថ​យន្ត​រូរ៉េធំៗ ដឹកឈើ​​ស្ទើរបាក់​ថ្នល់​ ពី​ស្រុក​ស្វាយ​លើ​ចូល​មក​លក់​ចែកចាយអោយ​ដេប៉ូតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​​សៀមរាបគ្មាន​សមត្ថកិច្ច ឬជំនាញ​ណា​​ចេញ​មុខ​បង្ក្រាបទាល់​តែសោះ។

    ប្រភពព័ត៌មានបានអោយដឹងថា សាំងហាក់ បានប្រើ​រថយន្ត​កូរ៉េ (​ដូចក្នុង​រូបភាព) ដឹក​​ឈើ​ប្រណិត​រាប់សិប​ម៉ែត្រគូបស្ទើរ​ជារៀង​រាល់​ថ្ងៃ បង្កប់​ក្រោម​បាវ​ឬការ៉ុង​សំពីងសំពោង​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ ដឹក​ចេញ​ពី​ព្រំ​ប្រទល់​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប ចូល​ក្រុង​សៀម​រាប​ លក់​អោយ​ដេ​ប៉ូ​មួយ​ចំនួន​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ដែល​រងចាំ​ទទួល​ទិញ​តែ​ឈើ​ពី​ឈ្មួញ​សង្គម​ងងឹត​ លោតឆ័ត្រ​ មិន​បង់​ពន្ធ​ជូន​រដ្ឋ​ បង់​តែ​លុយ​ក្រោម​តុអោយ​មន្ត្រី​លេម​លើម​មួយ​ចំ​នួន​ដែល​ដឹង​រឿង​តែប៉ុណ្ណោះ ជាថ្នូរក្នុង​ការ​​បិត​បាំង​ព័ត៌មាន។

    សូម​រំលឹក​ផង​ដែរថា កាលពីកំឡុង​ឆ្នាំ២០១១លោក សាំងហាក់​ និង​បក្ខពួក​ធ្លាប់​បាន​ប៉ុនប៉ង​សម្លាប់​អ្នក​កាសែត​ម្នាក់​ ដោយ​ប្រើ​ដំបង និង​ពូថៅ​កាប់​ក្បាល​អ្នក​កាសែត​រូប​នោះ រហូត​ដល់​​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ញូន​ទៅ​តុលាការ​ដាក់​គុគ​បាន​មួយស្របក់​ ក៏ដោះលែង​អោយមាន​សេរី​ភាព​​ទៅ​រក​ស៊ី​ឈើ​វិញ​រហូត​ដល់​សពថ្ងៃនេះ។ ជនរងគ្រោះដែល​ត្រូវ​បាន​គេ​វាយ​និង​កាប់​ រង​របួស​​ស្រាំលលាក្បាល ឈឺរាំរៃរហូត​ដល់​ស្លាប់​ទៅវិញ តែ​មិន​បាន​ទទួល​សំណង​ពី​លោកសាំង​ហាក់សូម្បី​មួយ​កាក់​មួយសេន​ឡើយ។

    លោក​ សាំង​ហាក់ បាន​គំរាម​ប្តឹង​លោក ម៉េង ហួត ចាងហ្វាង​កាសែតសៀមរាប​ថ្មី ដោយ​ទាម​ទាសំណង​ជំងឺចិត្ត៨០លានរៀល បន្ទាប់​ពី​លោក​ម៉េង​ហួត​ទំលាយ​ រឿង​របររក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​របស់​លោក​សាំង​ហាក់ និង​រំលឹក​រឿង​លោក​សំាងហាក់​ធ្លាប់​បាន​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ទៅ​លើ​អ្នក​កាសែត​មិន​បាន​សម្រេច តែ​ចុង​ក្រោយ​ឈឺស្លាប់​ដដែល។

    រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់​ព័ន្ធក្នុង​ខេត្តសៀមរាប​ គួរតែ​ចាត់​ការ​ឡានដឹកឈើ​របស់​លោក​ សាំង​ហាក់ ផង​កុំទុក​អោយ​គាត់​ធ្វើ​ភ្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្តពេក៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន583ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1351ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1280ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន544ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន2196ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន754ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1548ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន774ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន738ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2126ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      77នាក់
    ម្សិលមិញ    9042នាក់
    សប្ដាហ៍នេះ    47108នាក់
    ខែនេះ    163025នាក់
    ឆ្នាំនេះ   1375853នាក់
    សរុប   29481104នាក់
    ថ្ងៃទី 24 ខែ 06 ឆ្នាំ 2018 ម៉ោង 00:34