លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយព្រៃលិចទឹកតំបន់ហាមឃាត់ចំនួន៤ហិចតា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 1484

កាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៧ មានសេចក្តីរាយការពីពលរដ្ឋ​មក​ថា លោក​ ក្អោប រ៉ន ចៅ​សង្កាត់​ជ្រាវ និង​លោក គង់ មង្គល ប្រធាន​សហគមប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ ជាអ្នកនៅ​ពីក្រោយ​ខ្នង​នៃ​ការឈូស​ឆាយព្រៃលិចទឹកចំនួន​៤ហិកតា ស្ថិតនៅ​តំបន់បី ក្រោម​ទ្រនប់លេខ៧៨ ក្បែរទ្រនប់​ប្រហួត ក្នុង​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

ជាក់ស្តែង​កាលពីល្ងាចថ្ងៃទី០៦កក្កដាឆ្នាំ២០១៧ម្សិលមិញនេះ អ្នក​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់កន្លែង​ព្រៃលិចទឹកដែល​រង​ការឈូសឆាយ​នោះ បាន​សង្កេតឃើញថា ដី​២ប្លង់​ មាន​ទំហុំប្រហែល​ជា​៤​ហិច​តា​ដែល​ពី​មុន​នេះបន្តិច ពោ​ពេញ​​ទៅ​​ដោយ​ព្រៃលិចទឹកមាន​ពណ៍​ខៀវ​ស្រងាត់ នៅ​តំបន់៣ ដែល​ជាតំបន់ហាមឃាត់ សំរាប់​ត្រីពងកូន​នៅ​រដូវ​វស្សា ពិត​ជាត្រូវ​បាន​គេ​ឈូសឆាយកាយដុត​ឡើង​ក្លាយ​ជា​វាល​រហោឋានគួរ​អោយ​សង្វេក​ពិត​ប្រាកដ​មែន។

លោក​ គង់​ មង្គល ប្រធាន​សហគម​ប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ បាន​ប្រាប់​​ កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧កក្កដា​នេះថា លោក​មិនមែន​ជាអ្នក​នៅ​ក្រោយ​ខ្នង​ដូច​ការ​ចោទ​ប្រកាន់​នោះទេ ព្រោះ​នៅ​ពេល​លោក​ចុះ​ទៅ​ដល់​កន្លែង​ដី​ដែល​ឈូស​ឆាយ​ខាង​លើ​ គេ​ឈូស​រួច​អស់​ទៅ​ហើយ លោក​មិន​បាន​ជាប់​ពាក់​ព័ន្ធ​អ្វីទាំង​អស់។ លោក គង់ មង្គល បាន​បន្ថែមថា តាម​លោក​ដឹក​ដី​ខាង​លើ​នេះ​មេភូមិ​មេឃុំ​បាន​លក់​អោយ​ទៅ​អ្នក​មាន​ម្នាក់​នៅក្រុង​ភ្នំពេញតាំង​ពី​ឆ្នាំ២០០៥មក​ម្លេះ ហើយ​ការ​ឈូស​ឆាយ​ខាង​លើ​ប្រហែល​ជាម្ចាស់ដី​គេ​ជួល​គ្រឿង​ចក្រ​ អោយ​ទៅ​ឈូស​ បន្ទាប់​ពី​លោក គង់ ប៊ឹប ធ្វើ​ផ្លូវ​មួយខ្សែក្បែរដីដែល​ឈូស​នោះ ក្នុង​ការ​ជីកស្រះកាយ​យក​អាចម៌ដី​មក​ចាក់​ដី​ឡូល៍របស់​គាត់។

លោក ក្អោប រ៉ន អតីតចៅ​សង្កាត់​ជ្រាវនៅ​ព្រឹក​ថ្ងៃទី០៧នេះបានប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកក៏មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ចំពោះ​ការ​ឈូសឆាយ​​ដី​ព្រៃ៤ហិកតាខាងលើនេះដែរ ហើយ​លោក​ក៏ពុំ​ទាន់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុនៅឡើយផង។ លោក ក្អោប រ៉ន បានបញ្ជាក់បន្ថែមថា លោក​មិន​ដឹង​រឿង​ទេ ហើយ​លោក​ក៏មិន​ស្គាល់​ម្ចាស់ដី​ជាអ្នកណាដែរ បើ​ទោះ​ជាលោក​ធ្លាប់​ធ្វើ​ជាមេឃុំ​ចៅសង្កាត់​ជាច្រើន​ឆ្នាំក៏ដោយ។

លោក នួន មុនី ប្រធានបរិស្ថាន ខេត្តសៀមរាប ​នៅ​ម៉ោង​១១និង៤៨នាទីព្រឹកថ្ងៃទី០៧នេះ មិន​អាច​សុំការ​ពន្យល់​បាន​ទេពាក់ព័ន្ធទៅ​នឹងការ​ឈូសឆាយ​ព្រៃលិច​ទឹក​៤ហិកតាខាងលើ​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរបរិស្ថានខេត្ត ព្រោះទូរស័ព្ទចូល​មិន​មាន​អ្នក​លើក​ទទួល។​

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទ​នៅ​ម៉ោង​១១និង​៥១នាទីប្រឹក​នេះផងដែរថា លោក​បាន​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់កន្លែង​ឈូសឆាយ​ខាង​លើ​ហើយ​ តែ​ទៅ​មិន​ទាន់​ម្ចាស់​អ្នក​ឈូស​ដី និង​គ្រឿង​ចក្រ​ដែល​ឈូស​ឆាយនោះ​។ លោក​បាន​បន្ថែមថា លោក​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ឈូស​ឆាយ​ខាលើ បើ​ដឹក​ថា អ្នក​ណាជាអ្នក​ឈូស​សូម​ជួយ​ប្រាប់​ផង។

ព្រៃ​លិច​ទឹក​តំ​បន់​បី ដែល​ជាតំ​បន់​ហាម​ឃាត់​ សំរាប់​ជាជំរកជីវ:ចំរុះ ជំរកត្រី ត្រីពងកូន​ ៤ហិកតា ត្រូវ​បាន​គេ​ឈូសឆាយ​ក្លាយ​ជាវាលរហោឋាន ហើយ​ដុត​ព្រៃ​ដែល​បាន​ឈូសឆាយ ​បំផ្លាញ​ភស្តុតាង បន្សល់តែផេះ ហើយនិង​ដីដ៏ស្រឡះវាលល្វឹង សំរាប់​អោយ​ជំនាញធ្វើ​ការ​ស៊ើប​អង្កេតតែប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​រិះ​គន់ថា បើពួកគាត់​ជាអ្នក​ក្រីក្រ​ សុំ​ចូល​រក​អុស​ក៏មិន​បាន​ដែរ​ តែ​សំរាប់​អ្នក​មាន ​អ្នក​មាន​អំណាច​ចង់​ឈួស​ឆាយព្រៃ កាយដី​ជិត​ដល់ក្បាល​ប្រែត​ ក៏ថ្នាក់​លើ​ចាប់​មិន​បាន​ដែរ តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី មក​ពី​អំណាច​ ឬមក​ពី​ដុល្លារអាមេរីកកាំង? ពលរដ្ឋ​បាន​និយាយទាំងអស់​ចំណើច​ថា បើ​ចង់​រក​អ្នក​ឈូស​ព្រៃ​មានអីពិបាក ចាប់​តែម្ចាស់ដី​ដាក់​គុគទៅ​ចេញ​អ្នក​ឈូស​ហើយ ព្រោះ​បើ​ម្ចាស់ដី​មិន​ជួល​អោយ​គេ​ទៅ​ឈូស តើ​មាន​អ្នក​ណា​ក៏មាន​សណ្តានចិត្តល្អ ទៅ​ជួយ​ឈួសព្រៃ​លើ​ដី​របស់​គេ​ដោយ​មិន​បាន​ទទួល​កំរៃ ហើយ​ប្រឈរមុខ​ចំ​ពោះផ្លូវ​ច្បាប់​ទៀតនោះ។

ពលរ​ដ្ឋ​នៅ​សង្កាត់​ជ្រាវ​គាត់​សម្តែងការ​ខក​ចិត្តចំពោះ​ការឈូស​ព្រៃលិចទឹកខាងលើនេះ ព្រោះ​ពួកគាត់មួយ​ចំនួន​ជាអ្នក​ធ្វើ​ស្រែ ដាំបន្លែ និង​​ជាអ្នក​នេសាទ ដោយពួក​​គាត់​គិត​ថា បើ​មាន​ព្រៃ​អោយ​ត្រី​ពង​កូន​ច្រើន​ ពួកគាត់​ក៏​សម្បូរត្រីហូប​ដែរ តែ​បើ​ត្រីធម្ម​ជាតិ​​ដាច់ពូជហើយនោះ​ មានតែ​​នាំ​គ្នាទិញ​​ត្រីប្រាស៊ី​ អាចម៌ យក​មក​ស៊ី​ ដូច​លោក​តា ស៊ុច ទេសនាតែប៉ុណ្ណោះ​។

ពលរដ្ឋ​សង្កាត់​ជ្រាវ សុំ​អោយ​លោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត លោក ឃឹម ប៊ុនសុង អភិបាលខេត្ត លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញាសាលាដំបូងខេត្ត មេត្តវែកមុខម្ចាស់​ដី​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះ យក​មក​ដាក់​ទោស​អោយ​បាន​ធ្ងន់ ហើយ​ដាំដើមឈើឡើង​វិញ​ នៅ​លើ​ដី​ដែល​បាន​ឈូស​នេះផង ដើប្បី​ជា​ប្រយោជន៍រួម​របស់​រដ្ឋ​ និង​រាស្ត្រទៅ​ថ្ងៃអនាគត់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន3212ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1393ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1526ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1519ដង លោកជំទាវបណ្ឌិត លី អ៊ុអេង ចុះចែកជូនអំណោយដល់គណបក្សប្រជាជនកម្ពុជានៅស្រុកប្រាសាទបាគង   អាន1641ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1481ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1582ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1552ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1559ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1551ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      944នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    28797នាក់
ខែនេះ    337965នាក់
ឆ្នាំនេះ   2348504នាក់
សរុប   51708430នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 02:15