បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់អហង្កាថា លោកមិនបានប្រើហឹង្សា និងមិនបានគំរាមបាញ់ពលរដ្ឋដូចការចោទប្រកាន់នោះទេ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1371

នៅ​រសៀល​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧នេះ លោក ស៊ុន-បូរ៉ា មេបញ្ជាការ​រង គ៥ យោធា​សឹករង​ស្រុក​ត្រពាំង​ប្រាសាទបាន​ខល​ទូរស័ព្ទ​មក​ប្រាប់​កម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត​​ថា ការ​ចោទប្រកាន់​របស់​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ថាលោកប្រើ​អំពើ​ហឹង្សា វាយដុំច្រំធាក់ និង​គំរាម​យក​​កាំភ្លើង​មក​បាញ់​​សម្លាប់​នោះ វាជារឿង​មិន​ពិត​នោះទេ ហើ​យ​សូម​អោយ​កម្ពុជាសុវណ្ណភូមិជួយ​ចុះបកស្រាយ​បំភ្លឺ​។

លោក ស៊ុន-បូរ៉ា បាន​ធ្វើ​ការ​បដិសេធម្តងរួច​ទៅ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី២០នេះនៅ​ពេល​អ្នក​សារ​ព័ត៌​មាន​យើង​​ខលទូរស័ព្ទសុំធ្វើបទ​សម្ភាសន៍ពាក់​ព័ន្ទ​ករណី​ខាង​លើ​ ហើយ​នៅ​រសៀល​ថ្ងៃទី២០​ដដែល​នេះ លោក​បាន​ខលទូរស័ព្ទមក​​ទី​ចាត់​ការ​​សារព័ត៌មានកម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត សុំ​អោយ​ជួយ​ចុះ​បក​ស្រាយ​បំភ្លឺ ក្នុងករណីមានការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ដែល​ជាកូន​បំណុល​របស់​លោកជាង​២ឆ្នាំមកហើយនោះ។

លោក ស៊ុន-បូរ៉ា បានរៀបរាប់ថា ឈ្មោះ ផុន-ម៉ាប់ នេះបានជំពាក់លុយគាត់ជាង​១លាន​រៀល​ ជាង​២​ឆ្នាំ​ហើយ កាលពី​ខ្ចីលុយ​បាន​សន្យាថា និង​អារឈើគ្រឿង​ធ្វើ​ផ្ទះ​អោយ​លោក​ក្នុង​ពេល​ឆាប់​ៗ តែពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ពី​មួយខែទៅមួយខែទៀត ពីមួយឆ្នាំទៅ​ជាជាង២ឆ្នាំ នៅ​តែមិន​បាន​ឈើ​ប្រគល់​អោយ ហើយ​ថែមទាំង​​ប្រើ​ពាក្យ​សម្តីត្រគោះបោះបោកថា ចាំបាច់​ទាញឹកញាប់​ធ្វើ​អី បើ​គេអារឈើ​បានគេ​យក​ទៅ​អោយហើយ បើ​មិន​ទាន់​ឃើញ​ឈើ​មានន័យ​ថា មិន​ទាន់​បាន​អារនោះទេ។

លោកបូរ៉ាបន្តថា លោក​ពិត​ជាបាន​ទាញ​កអាវ​លោក ផុន-ម៉ាប់​ ពិត​ប្រាកដ​មែនក្នុង​ន័យលេង​សើច​ផង​ព្រោះ​មនុស្សស្គាល់​គ្នា តែ​មិន​បាន វៃដំច្រំធាក់​ ឬ​គំរាម​បាញ់​ដូចការ​ចោទប្រកាន់​នោះទេ សូម​ថ្នាក់​លើ​ និង​ថ្នាក់​ដឹក​នាំ​មេត្តាធ្វើ​ការ​សិក្សាស្រាវ​ជ្រាវ​ចុះ ជាពិសេសអាច​សួរទៅអាជ្ញាធរបាន។

សូមរំលឹកផងដែរថា ហេតុការ​ណ៍​ខាង​លើ​នេះបាន​កើត​ឡើង​នៅ​វេ​លាម៉ោ​ង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅ​ចំ​នុច​រង្វង់​មូល​​អូរ​ស្វាយ ស្ថិត​ក្នុង​ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។

សូមមិត្តអ្នកអានចុច​លើចំណងជើង ​ឬលីងដែល​នៅ​ក្នុងវង់ក្រ​ចកនេះ (http://www.ksnews.info/detail.php?m=10&id=3014)​ ដើម្បី​អានអត្ថបទ​ដើម​ដែល​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ចោទថា លោក ស៊ុន-បូរ៉ា គំរាម​កំហែកលើរូបលោក៕ ដោយ៖ផ្លុងរ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2170ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន1504ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1547ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន2854ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1530ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1629ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1577ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1555ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1471ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1387ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1316នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    27938នាក់
ខែនេះ    397347នាក់
ឆ្នាំនេះ   2407886នាក់
សរុប   51767812នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 02:50