ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 05:44 នាទី ចំនួនអានៈ 1567

លោក ភឹងចិន្តារ៉េត ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌនៃ​ស្នង​ការ​ខេត្ត​សៀមរាប​ ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ទើប​តែឡើង​កាន់​តំ​ណែង​ថ្មីមិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃផង ស្រាប់​តែ​ប្រើ​សុទ្ធតែរថ​យន្ត​ស្ទួច​ដឹក​ឈើ​ឡើង​កក្រើក​ថ្នល់​ តែមិន​មាន​ជំនាញ​ណា​ហ៊ាន​ទៅ​ក្បែរ​ត្រួតពិនិត្យ​នោះទេ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ម្សិល​មិញមាន​រថ​យន្ត​ស្ទួច​១គ្រឿងដឹក​សសរដែល​មាន​មុខ​កាត់​ធំៗជាច្រើន​ដើមពី​ស្រុក​ស្វាយ​លើខេត្តសៀមរាប យក​មក​ទំ​លាក់​នៅ​ចំណុចភូមិខ្នារ ក្រុង​សៀមរាប ​ខេត្តសៀមរាប នៅ​វេលាម៉ោង​ជាង​១រសៀល។ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ទៅ​ដល់​មុខ​ផ្ទះ​របស់​លោក​ ភឹងចិន្តារ៉េត កន្លែង​ទំលាក់​ឈើ​ខាងលើស្រាប់​តែ​កូន​ប្រុស​របស់​លោក​ស្នង​ការ​រង​រូប​នេះចេញ​មក​ប្រាប់​ថា ជាឈើ​របស់​ប៉ាគេ ទិញ​យក​មក​ធ្វើ​ផ្ទះ ហើយ​ប៉ាគេ​ឈ្នោះភឹង​ចិន្តារ៉េត(នាម១៦៨)។ ក្មេង​ប្រុស​វ័យ​ប្រហែល​១៨ឆ្នាំរូបនេះ​បាន​បន្តថា ឈើដែល​ដឹក​នេះ​ប៉ាគេ​បាន​កាត់​ច្បាប់​ត្រឹម​ត្រូវ។ ប្រហែល​២នាទីក្រោយ​មក​មាន​ស្រ្តីវ័យចំណាស់​ម្នាក់​ពាក់​អាវ​ភ្លៀង​ចុះ​ពី​រថ​យន្ត​ស្ទួច​ដឹក​ឈើ​ខាង​លើ យក​ច្បាប់​ដែល​ថត​ចំ​លង​មក​អោយ​អ្នក​កាសែត​មើលដើម្បី​បញ្ជាក់​ថាឈើ​ដែល​គេដឹកនេះ​មាន​ច្បាប់មែន។

ក្រោម​ដំណក់​ទឹក​ភ្លៀង​តិចៗដូច​រលឹម​ផ្សែងក្រូច​លោក ភឹង​ចិន្តារ៉េត ស្លៀក​ក្រម៉ាអត់​អាវ​ចេញ​ពី​ផ្ទះ​មក​ក្បែរ​រថ​យន្ត​អ្នក​កាសែតហើយ និយាយថា ឈើ​ខ្ញុំ​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​មិន​ចេះ​រក​ស៊ី​ដឹក​ឈើ​នោះទេ រួច​ក៏ដើរ​ចូល​ទៅ​គេហដ្ឋានវិញបាត់ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទទៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃឈើក្រុង​សៀមរាបដើម្បី​សាក​សួរព័ត៌​មាន​បន្ថែម លោក​បាន​អះអាង​ថានោះ​ពិត​ជាឈើរបស់​លោក​ស្នង​ការរង​ភឹងចិន្តារ៉េតមែន។

បើយោង​ទៅ​លើ​ច្បាប់​ថត​ចំលង​ដែល​ស្រ្តីវ័យ​ចំណាស់​យក​មក​អោយ​កាអ្នក​សែត​មើល​ហាក់​មាន​ភាព​ចន្លោះ​ប្រ​ហោង​ ហើយ​ខុស​បច្ចេក​ទេសទាំង​ស្រុងព្រោះថា ច្បាប់​បាន​អនុញ្ញាតិ​អោយ​ដឹក​ឈើ​ពី​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយ​មាន​ជ័យ តែបែជាដឹក​យក​មក​ដាក់​ខេត្តសៀមរាប​ទៅវិញ ម្យ៉ាង​វិញ​ទៀត​ច្បាប់​គេ​អោយ​ដឹក​កូនឈើចម្រុះ​ដែល​មាន​គល់​តូច​ជាង​១៥សង់​ទីម៉ែត្រ តែ​បែរជាដឹក​ឈើ​ដែល​មាន​គល់​ឬមុខ​កាត់​ពី២០-៣០-៤០ទៅ​៥០សង់ទីម៉ែត្រទៅវិញ ហើយប្រើសុទ្ធតែរថ​យន្ត​ស្ទួច​ លើក​ឈើ​ចុះ​ឡើង​​ទៀត​ផង។

មជ្ឈដ្ឋានទូទៅ​គេ​សង្ស័យថា នាយក​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ជីក្រែងលោក សូផល្លា អ្នក​ចេញ​ច្បាប់​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើមាន​ការ​ឃុបឃិតគ្នា​ដោយ​ប្រកាណាមួយ ដោយ​យក​ដៃបាំងមេឃ​ដែល​ផ្ទុយពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​មាន​បំ​ណង​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើនៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​លួច​បង្ហើប​ពី​ស្រុក​ស្វាយ​លើ​មក​ថា ថៅកែដឹក​ឈើ​ដែល​ប្រើ​រថ​យន្ត​ស្ទួច​ខាង​លើ​ជាឈ្មួញ​ម្នាក់​ដែល​ល្បី​ឈ្មោះនៅ​ខេត្ត​សៀមរាប ហើយ​ជាមនុស្ស​ដែល​ធ្លាប់​អួតអាង​ថា ខ្លួន​ជាម៉ូលីស​ផ្ទៃ​ក្នុង​នៃ​ស្នងការ​ខេត្តសៀមរាបទៀតផង ប៉ុន្តែបុគ្គល​រូប​នោះ​មិន​ហ៊ាន​ចេញ​មុខ​ទេកាល​ពី​ថ្ងៃទី៨ម្សិល​មិញ គឺលាក់​មុខ​ដូច​កង្កែប​នៅ​ក្នុង​អណ្តូងអញ្ចឹង។

ពលរដ្ឋ​ខេត្តសៀមរាប​សូម​អោយ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប មេត្តាដាក់​បញ្ជាអោយ​កូន​ចៅ​ក្រោម​ឱវាទរបស់​ខ្លួន​រឹត​បន្តឹង​ទៅលើ​​ឈ្មួញ​ដឹក​ឈើ​ចូល​ខេត្តសៀមរាប ឬឆ្លងកាត់​ខេត្ត​សៀមរាប អោយ​បាន​ច្បាស់លាស់ផង កុំ​រត​ច្បាប់​ដឹក​កូនឈើ​គល់ក្រោម​១៥សង់ទីម៉ែត្រ តែដឹក​ឈើ​ហ៊ុប​ទាំង​ដើមៗ ប្រើសុទ្ធតែរថ​យន្ត​ស្ទួច​បែបនេះបន្តទៅទៀត ជៀសវាង​គេ​រិះគន់កាន់តែខ្លាំងឡើង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1357ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន1894ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1413ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1428ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2103ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1587ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1610ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1466ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1537ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2046ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6454នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    24298នាក់
ខែនេះ    333466នាក់
ឆ្នាំនេះ   2344005នាក់
សរុប   51703931នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 16:50