ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 01 ឆ្នាំ 2016 វេលាម៉ោង 10:10 នាទី ចំនួនអានៈ 1510

ក្រុម​ប្រជាពលរដ្ឋជាង៦០០គ្រួសារ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប យំសោក​បោកខ្លួន ព្រួយ​បារម្ភខ្លាច​បាត់​បង់​ដី​លំនៅឋាន និង​ដី​បង្ក​ប​ង្កើនផល ដោយសារអាជ្ញាធរ​ជាតិ​អប្សរា​នៅ​ពេល​ថ្មីៗនេះបាន​យកតំបន់មួយចំនួន នៅ​សង្កាត់​​នេះ ដាក់ចូល​ជាតំបន់​​​គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែល​ពលរដ្ឋ​ខេត្ត​សៀម​រាប​​ស្អប់ខ្ពើមបំផុត។

ទុកសោក​របស់ពលរដ្ឋ​សង្កាត់ជ្រាវនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានបិទផ្សាយផែនទីចាប់​ពីចំណុច ត្រពាំង​អូរ និង​ដីទួល​ប្រា​សាទបុរាណនៅក្នុងសង្កាត់ជ្រាវ ​ក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។

លោក សំ សុខា ពលរដ្ឋនៅភូមិរំចេក សង្កាត់ជ្រាវ ក្រុងសៀមរាប បាន​ថ្លែងនៅថ្ងៃនេះថា ​ការដាក់ឲ្យ​មាន​តំ​បន់​អាជ្ញា​ធរ​ជាតិ​អប្សរានោះ លោកថា ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ដូចជាការសង់​លំនៅ​ឋាន និងការ​បង្កប​ង្កើនផលកសិកម្ម​ជាដើម។ លោក​បន្ដថា​ ​​ដីធ្លីពួកគាត់មួយចំនួនបានកាន់កាប់តាំងពីដូនតា រាប់​រយ​ឆ្នាំណាស់មកហើយ និងខ្លះ​ទៀត​បានទិញ​តគ្នា​ដើម្បីតាំងទីលំនៅស្ថាន ប៉ុន្ដែឥឡូវ​បែ​ជា ​អា​ជ្ញាធរ​ជាតិ​អប្សរា មក​ប្រកាសថា ជាតំបន់ដែលខ្លួន​គ្រប់គ្រង​ទៅវិញ។

​បុរស​វ័យ​​៧០ឆ្នាំរូបនោះ ខកចិត្ដចំពោះ​រដ្ឋាភិ​បាល​ដែលយកកន្លែងរស់នៅដ៏​សុខ​សាន្តរបស់​ពួក​គាត់ជាច្រើន​ឆ្នាំមក​នោះ​ឲ្យទៅ​​ស្ថា​ប័ន​អប្សរា​គ្រប់​គ្រង​ទៅវិញ​ ដែល​អាចប្រឈមបាត់បង់ដីនៅពេលខាងមុខ។ ​លោក​​តា ​បានមានប្រ​សាសន៍ទៀតថា អាយុ៧០​ឆ្នាំ​ទៅ​ហើយ​ទើប​បាន​ដី​មួយ​ឡូសំរាប់​រស់នៅ ​ឥ​ឡូវ​គេ​ថា​អប្សរា​ទៀត​ហើយ​​តំ​បន់​អប្សរា​គឺ​គេ​​ហាម​​មិន​​អោយធ្វើ​អីទេ​​ មិន​ឲ្យ​លក់​ មិន​អោយ​សាង​សង់​សូម្បីបង្គន់អាចម៌ ។

ពាក់ព័ន្ធនិងករណីខាងលើនេះ ពលរដ្ឋនៅភូមិក្រសាំងបាន​​ឲ្យ​ដឹង​ស្រ​ដៀងគ្នាថា​ ពួក​គាត់​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ​​នោះ​​មិនដឹងថាជាតំបន់អាជ្ញាធរជាតិអប្សរាកើតឡើងនៅពេលណានោះទេ ប៉ុន្ឌែអ្នកភូមិបន្ដថា ​នៅពេលមន្ទីរ​សុរិយោ​ដី​បិទ​​ប្រកាសក្បាលដីនៅសង្កាត់ជ្រាវនេះ ​ទើបពួកគាត់ភ្ញាក់ផ្លើល ដោយ​ឃើញ​មានគំនូស​កំណត់ដីរបស់​អាជ្ញាធរជាតិ​អប្ស​រាគ្រប់គ្រងមួយចំនួន។

លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប សម្ដែងការអាក់អន់ចិត្ដចំពោះករណីនេះ ដោយ​លោក​​មានប្រសាសន៍​ថា លោកទើបដឹងថា មានពីតំបន់អាជ្ញាធរជាតិអប្សរា​នៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៥​ នេះឯង។ លោកបន្ដថា មកដល់ថ្ងៃទី៧ ខែមករានេះលោកទទួលពាក្យបណ្ដឹងពីពលរដ្ឋដែលរងផលប៉ះពាល់​ចំនួន​៦៦​៣​ក្បាលដី។ លោកទទួលថា ទីនោះមានត្រពាំង ទីទួលប្រាសាទ ប៉ុន្តែពលរដ្ឋមិនដែលប៉ះពាល់​ដល់វត្ថុមាន​តម្លៃ​នោះ​ទេ។

ករណីនេះ អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា លោកស្រី ចៅស៊ុនកិរិយា មានប្រសាសន៍ថា ដីនៅតំបន់​សង្កាត់ ជ្រាវ ស្ថិតនៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាតាមអនុក្រិត្យ​នៅ​ឆ្នាំ១៩៩៥។ លោកស្រីបន្ដថា អាជ្ញាធរជាតិអប្សរាបានប្រកាសបិទផ្សាយជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពលរដ្ឋ​បានវាយកំទេចស្លាក​អប្សរាចោល។  លោកស្រី ចៅស៊ុនកិរិយា បានបន្ថែមថា តំ​បន់​ដែល​គ្រប់​គ្រង​ដោយ​អាជ្ញា​ធរ​ជាតិអប្សរា មានទំហ៊ំដី​ជាង​៤​ម៉ឺន​​ហិក​តា ប៉ុន្ដែមិនស្ថិតនៅមួយកន្លែងនោះទេ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​ក្រុងសៀមរាប ស្នើសុំទៅ​រដ្ឋាភិបាល​កម្ពុជា មេត្តារំសាយ​អាជ្ញាធរ​អប្សរា​ចេញ​ពី​សង្កាក់ជ្រាវ​ទៅ ព្រោះ​នៅ​សង្កាត់​នេះមាន​តែ​កូន​ថ្លុក​ក្របី និង​ទីទួល​ដំ​បូកគ្រាន់​ចង​គោក្របីតែប៉ុណ្ណោះ វា​មិន​មាន​ប្រាសាទបុរាណធំដី ហើយ​ក៏មិន​មាន​ត្រពាំង​បុរាណអ្វីធំដំនោះដែរ បើ​មិន​ជឿសូម​រដ្ឋាភិបាល​ចុះ​មក​ពិនិត្យ​ដោយ​ខ្លួនឯងចុះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1500ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1675ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1596ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1326ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1442ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1635ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1552ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1370ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1905ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1533ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9153នាក់
ម្សិលមិញ    4680នាក់
សប្ដាហ៍នេះ    26119នាក់
ខែនេះ    395528នាក់
ឆ្នាំនេះ   2406067នាក់
សរុប   51765993នាក់
ថ្ងៃទី 25 ខែ 04 ឆ្នាំ 2024 ម៉ោង 22:24