ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ

ដោយៈ ភួងផុន ខេត្តរតនគីរី ថ្ងៃទី 04 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 1707

ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគីរី ត្រូវបាន​ដក​ចេញ​ ក្រោយពី​មានការ​ចោទ​ពី​ប្រជាពលរដ្ឋ​ថា មិន​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល អ្នក​ជំងឺ និងបាន​​ទុក​​អោយ​​ស្ត្រីម្នាក់​​ឆ្លងទន្លេ​នៅលើ​បង់​រង់ចាំ​មុខ​មណ្ឌល​សុខភាព​។

លោក កឹងសាវ៉ាត ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ ខាង​លើ​នេះ ត្រូវបាន​​​ដក​​តំណែង​ពី​ប្រ​ធាន​មណ្ឌល​ខុស​ភាពអោយ​​​ទៅ​បម្រើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​វិញ នៅ​រសៀល​ថ្ងៃទី០​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ប្ដូរ​ឲ្យ​លោក យឿ​ង​ពុទ្ធា បុគ្គលិក​មន្ទីរ​សុខាភិបាល​ខេត្ត មកជា​ប្រធាន​មណ្ឌល​សុខភាព​ជំនួស​វិញ​ ក្រោយពី​ប្រពល​រដ្ឋ​នៅ​សង្កាត់​កា​ចាញបាន​រិះគន់​ដោយ​ចោទ​ថា ប្រធាន​មណ្ឌល​សុខ​ភាពមិន​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ និង​ទុក​ឲ្យ​ស្ត្រី​ម្នាក់ ឆ្លងទន្លេ​នៅលើ​បង់​រង់ចាំ​មុខ​មណ្ឌល​សុខភាព​យ៉ាង​វេទនាបំផុត។

លោក ទន់ពៅ ​ចៅសង្កាត់​កាចា​ញ​បានបញ្ជាក់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ​ថា ការផ្លាស់ប្ដូរ​ប្រធាន​មណ្ឌល​សុខភាព​នេះ ជា​នីតិវិធី​របស់​មន្ទីរ​សុខាភិបាល ក្នុងនាម​លោក​ជា​អជ្ញាធរ​ដែនដី គ្រាន់តែ​ចង់​ធ្វើយ៉ាងណា​ឲ្យ​យ​ប្រធាន​មណ្ឌល​សុខភាព​ថ្មី បម្រើ​ប្រជាពលរដ្ឋ និង​បង់​សេវា​ផ្សេងៗ​ឲ្យ​បានល្អ​ប្រសើរ​តែប៉ុណ្ណោះ​។

រីឯ​លោក យឿ​ងពុទ្ធា ជា​ប្រធាន​មណ្ឌល​សុខភាព​ទើប​កាន់តំណែង​ថ្មី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា​បម្រើ​ការងារ បម្រើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ ក្នុង​សង្កាត់​ឲ្យ​បានល្អ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​កាចា​ញ មានការ​ត្រេកអរ និង​សាទរ​យ៉ាងខ្លាំង ខណៈ​មានការ​ផ្លាស់ប្ដូរ​ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ​នេះ​។ ពួកគាត់​សង្ឃឹមថា មណ្ឌល​សុខភាព​សង្កាត់​កា​ចាញ នឹងមាន​សេវា​បម្រើ​សុខភាព​ដល់​ពួក​គាត់​បាន​ល្អ​​ជាង​មុន​ជាក់​ជាមិនខាន​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ត្រី​ម្នាក់ បាន​ឆ្លងទន្លេ​នៅលើ​បង់​អង្គុយ​រង់ចាំ​មុខ​មណ្ឌល​សុខភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​ក៏បាន​រិះគន់​ដល់​ប្រធាន​មណ្ឌល​សុខភាព​ថា មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រធាន​មណ្ឌល​សុខភាពខាង​លើ​នេះ​​មិន​យកចិត្តទុកដាក់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខ​ភាព​នេះ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1330ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1784ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1316ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1588ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1566ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1490ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1541ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន2496ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2258ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1695ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43251នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    146422នាក់
ខែនេះ    529702នាក់
ឆ្នាំនេះ   1911934នាក់
សរុប   51271860នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 23:47