ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខេត្តចំណុចផ្លូវ៥០តម្រូវឲ្យបង់លុយខែខ្ពស់ពេក

ដោយៈ រ៉េត ខេត្តបន្ទាយមានជ័យ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 08:27 នាទី ចំនួនអានៈ 1308

ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ​ពីក្រុង​​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ យកទៅលក់ចែក​ចាយ​​បន្ត​តាម​បណ្តារ​​ខេត្តនានា​​មួយចំនួន ក្នុង​​​ប្រ​ទេស​​កម្ពុជា​បាន​ត្អូញត្អែរថា រាល់ថ្ងៃនេះ​ពិបាក​រកស៊ីណាស់ ហើយ​​មិនសូវទទូល​បាន​ប្រាក់​​ចំណេញ​ទេ ព្រោះ​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ ចំណុច​ផ្លូវ​៥០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត តម្រូវ​ឲ្យ​បង់លុយ​​​ខែ និង​បង់​​ជើង​ខ្ពស់​ពេក​។

ក្រុមអាជីវករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ក្នុង​ល​ក្ខ័​ណ​សុំ​មិន​បញ្ចេញ​ឈ្មោះថា គយ​ចល័ត​ផ្លូវ​៥០ បើទោះបីជា​ពួកគាត់​បង់ពន្ធ​លើ​ទំនិញ​របស់ខ្លួន​ហើយក៏​ដោយ ក៏​គយ​ចំណុច​ខាងលើ​នៅតែ​កោសរូស​ឲ្យ​បង់ថ្លៃ​បាយទឹក​(​ពេល​ត្រួតពិនិត្យ​ឯកសារ​) ដូចជា​ឡាន​ដឹក​ផ្លែឈើ​ធំ សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទោះ​បង់ពន្ធ​ហើយក៏​ដោយ ក៏ត្រូវ​បង់លុយ​ក្រៅ​ទៀត ក្នុង​មួយ​ឡាន​២០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​ឯណោះ​។

ពួកគាត់​បន្តថា ចំពោះ​រថយន្ត​តាក់ស៊ី​តូចៗ​​សព្វថ្ងៃនេះ​គយ​ផ្លូវ​៥០ ដែលជា​កុងត្រូលជជុះ​បង្កើតឡើង​ដោយ​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី ដោយ​អស់​លោក​គយ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ឡាន​ទាំងនោះ​បង់លុយ​ជា​ខែ និង​បង់លុយ​គិត​ជា​ជើង​​។ រថយន្ត​តូច​ដែល​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដែល​បង់​ខែ គឺ​គយ​ត្រូវ​ឲ្យ​ពាក់​តែ​ស្លាក​លេខ​ខាងមុខ ដើម្បី​ងាយស្រួល​ចំណាំ ពេលមកដល់​ចំណុច​កុងត្រូលជជុះ​របស់​ពួកគេ​មិនចាំបាច់​ចុះ​ឡើយ គ្រាន់តែ​ញាក់​ភ្លើង​គឺមាន​អ្នក​ចាំ​កត់​ចំនួន​ឡាន ​ហើយ​ដាច់​ខែ​ចាំ​យកប្រាក់​មក​បង់​ជាការ​ស្រេច​។ ដោយឡែក រថយន្ត​បង់​គិត​ជើង​(​ចំនួន​ដង​)​ពេលមកដល់​ចំណុច​ដែល​គយ​ឈរជើង​ត្រូវ​ឈប់​រថយន្ត​ចុះទៅ​បង់ប្រាក់​តាម​ដំណើរ ហើយ​រថយន្ត​ត្រូវ​ដោះ​ស្លាក​លេខ​ចេញ​ទាំងអស់ ឬក៏​ត្រូវ​ពាក់​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ​។

ម្ចាស់​រថយន្ត​ដែល​ដឹកទំនិញ​ល្អៗ​បង់​ខែ ត្រូវ​រកគ្នា​ឲ្យ​បាន​ចាប់ពី​៣​ទៅ​៥​នាក់ បង្កើត​ក្រុម ទើប​អនុញាត​ឲ្យ​ចូល​បង់​ខែ ក្នុង​រថយន្ត​១​គ្រឿង ត្រូវ​បង់​ពី​១៥០ ទៅ​២០០​ដុល្លារ មិនចាំបាច់​មក​ផ្ទាល់ បង់​តាម​វី​ង​ក៏បាន ព្រោះ​ទំនិញគេចពន្ធ​គ្មាន​វិក័យបត្រ ហើយ​លុយ​ទាំងនោះ គឺ​មិនបាន​ចូល​រដ្ឋ​ទេ គឺ​គេ​ប្រមូល​ឲ្យ​លោក ថោង សុខាំ​ភូ ដើម្បី​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​លើ​ភាព​វេទនា​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ។

កន្លងទៅ កាលពីដើមឆ្នាំ​២០១៥ ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ព្រ​មាទ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​មិន​ឲ្យ​មាន​ការដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ​ជាតិ​ទារលុយ​ពី​រថយន្ត​ដឹកទំនិញ​ជាដាច់ខាត ព្រោះ​ជា​អំពើ​ខុសច្បាប់ ហើយ​លោក​ក៏បាន​ចាត់ទុកថា បើ​ស្ថាប័ណណា​ដាក់​កុងត្រូលជជុះ គឺជា​ក្រុមចោរប្លន់​។ បើទោះបី​ជាមាន​ការដាក់​ចេញ​នូវ​បទបញ្ជា​បែបនេះ​ក៏ដោយ គឺ​ឃើញ​ស្ថាប័ណ​គយ​ដែលមាន​លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខា បែរជា​បង្កើត​កុងត្រូលជជុះ​យ៉ាង​អនាធិបតេយ្យ មាន​ទាំង​ប្រដេញ និង​ឃាត់​រថយន្ត​យកលុយ​បាន​ម៉ា​សេរី​ទៅវិញ​។

ជុំវិញ​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ និង​អាជីវករ​ខាងលើនេះ នៅ​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ អ្នក​យក​ព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​បានទេ ព្រោះ​ទូរស័ព្ទ​ទំនាក់ទំនង​មិនបាន​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1684ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1628ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1473ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1317ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1421ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន2818ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1455ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1318ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1717ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1510ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1537នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7291នាក់
ខែនេះ    316459នាក់
ឆ្នាំនេះ   2326998នាក់
សរុប   51686924នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 14:54