ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់

ដោយៈ សៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 02:52 នាទី ចំនួនអានៈ 1313

ថ្មីៗនេះ បែកធ្លាយ​អនុបញ្ជាការ​​អង្គរក្ស​របស់​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឋានៈ​ជា​ផ្កាយ ៣ រង​មេអង្គរក្ស លោក ហ៊ីង ប៊ុនហៀង កំពុង​តែធ្វើ​ព្យុះធ្វើភ្លៀង​ដឹកឈើ​ធ្វើអាជីវកម្ម​ពេញ​ផ្ទៃ​ប្រទេស យ៉ាង​អនាធិប​តេយ្យ​បំផុត ក្រោម​រូប ភាពស្នើសុំ ទៅមេ​ក្រសួង​កសិកម្ម​តែតាម​ទូរស័ព្ទ ហើយដឹក​ឈើ​ធ្វើអាជីវកម្ម​រាប់ឆ្នាំ ត្រឹម​ធ្វើផ្ទះ​ធ្វើ​ទូក ដោយ​គ្មាន ជំនាញ​ណាមួយ ហ៊ានអើត​ក្បាល​មក​ប៉ះពាល់​ជំនួញឈើ​ជ្រក​ក្រោម​ស្លាក​ធ្វើផ្ទះ​របស់​លោក​ ផ្កាយ ៣​រូបនេះ​ឡើយ ។

តាមប្រភពពីផ្ទៃក្នុងអង្គរក្សអះអាងថា មិនដឹងថា តើលោកផ្កាយ៣រូបនេះ ជាសញ្ជាតិយិនួ អ៊ីស្លាម ឬខ្មែរនោះទេ ? ឬក៏សញ្ជាតិអ្វីពិតប្រាកដនោះទេ បានជាមានសិទ្ធិទៅធ្វើផ្ទះនៅលើទឹកដីតំបន់លុងប៊ិន ស្រុកយួន ហើយដឹក ឈើប្រ ណីត និងឈើគ្រញូង១ជើងៗចាប់ពី ១-៣ យីឌុប ជាប្រចាំទៅយួន និងមុនដឹកចេញស្តុកទុកក្នុងដី ឡូតិ៍កោះធំសិន ។

ដូចជា បន្ទាប់ពីធ្វើផ្ទះនៅតំបន់ទឹកដីយួនហើយ ស្រាប់តែឮថា មានច្បាប់ដឹកឈើធ្វើទូកប៉ុកចាយ ធ្វើកាណូតធន់ធំពីរ ៣ទូក សម្រាប់ដឹកឈើទៅយួនថែមទៀត ។

ផ្ទុយទៅវិញ ក្រោយពីធ្វើទូកហើយបែរជាឮសូរមានច្បាប់ដឹកឈើរាប់ខែចុងក្រោយនេះ យកទៅធ្វើផ្ទះក្នុង ទឹកដីកោះធំ ទៀត បន្ទាប់ពីសង់ភូមិគ្រឹះនៅឡុងបិនទឹកដីយួនយ៉ាងធំមួយនិងវីឡាដ៏ធំស្កឹមសៃមួយទៀត ក្នុងទឹកដីច្បារ អំពៅហើយ នោះ ។

ដោយឡែក ពាក់ព័ន្ធនឹងការចុះបង្ក្រាបចាប់ឡានឈើយីឌុបរបស់ក្រុមឈ្មួញដែលប្រុងដឹកចេញទៅលក់នៅ យួន ។ ហើយត្រូវកម្លាំងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ ។

អ្វីជាការភ្ញាក់ ផ្អើលនោះ គឺថ្ងៃប៉ូលិសសេដ្ឋកិច្ចទទួលផែនផ្លូវជាតិលេខ ៤ ចុះបង្ក្រាបឈើបទល្មើសពីឡាន ពេលយប់ ឃុំទឹកវិល ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ បែរជាឈើលោកផ្កាយ ៣ មេអង្គរក្សរងនោះក៏ចុះមកដែរ ប៉ុន្តែបែរជា គ្មាននរណាហ៊ានប៉ះពាល់សោះ ។ ហើយដែលបញ្ហានេះធ្វើឱ្យកើតមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុម សមត្ថកិច្ច និងប្រជាពលរដ្ឋដែលដឹងហេតុការណ៍ថា បង្ក្រាបតែប្រជាពលរដ្ឋ ឯឈើរបស់ផ្កាយ ៣ ឆ្លងដែនទៅយួនចុះ ដោយរលូន គ្មានបញ្ហាទេ ។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហានេះ គេពុំដឹងថា តើក្រសួងមហាផ្ទៃ និងគួរមានវិធានការបែបណាទេ ទៅលើ លោកផ្កាយ ៣ មេអង្គរក្សរងរបស់នាយករដ្ឋមន្ត្រី ដែលក្លាយទៅជាមេក្លោងរកស៊ីបទល្មើសព្រៃឈើដែលនាំឱ្យខូច ឥទ្ធិពល និងប៉ះ ពាល់ដល់មុខមាត់ស្ថាប័នដឹកនាំកំពូលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ។
ដោយ ៖ ប្ញទ្ធីជោគ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1704ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1387ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2244ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1530ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1463ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1449ដង ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន1956ដង ដីលក់បន្ទាន់   អាន2419ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1388ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1425ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34089នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    137260នាក់
ខែនេះ    520540នាក់
ឆ្នាំនេះ   1902772នាក់
សរុប   51262698នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 17:29