រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយ នឹងបក្ខពួ

ដោយៈ ភ្នំពេញ ថ្ងៃទី 12 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 1384

មាន​មន្រ្តី​រាជ​ការ​បាន​នាំ​គ្នា​ខ្សឹប​ខ្សៀវ​ចេញ​ពី​ក្រសួង​សាធារ​ណការ​ឲ្យ​ដឹង​ថា ​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ មាន​ការ​ទាក់​ទិន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​​​ការ​​បែង​​ចែក​​​ផល​​ប្រ​យោ​ជ​ន៍ ​ឬ​​​ប្រាក់​​រង្វាន់​​​លើក​​​ទឹក​​ចិ​ត្ដ ​ដែល​​បាន​មក​ពី​​ការ​ផ្ដល់​​សេវា​សាធារណៈ ​មិន​​ត្រូវ​បាន​​បែង​ចែក​ ឱ្យ​មាន​​សមភាព ​ក្នុង​ចំណោម​​មន្ត្រី​​ពាក់​ព័ន្ធ​​នោះ​ទេ​ គឺ​​មាន​តែ​​រដ្ឋ​មន្ដ្រី ​កូន​ប្រសារ​​រដ្ឋ​មន្ដ្រី​ និង​​មន្ត្រី​​ជំនិត​ ២-៣ ​នាក់​​ប៉ុណ្ណោះ ​ដែល​​អាច​​ទទួល​បាន​​ផល​ ពី​​លុយ​ខ្មៅ​​ទាំង​អស់​នោះ ​មន្ត្រី​​ដទៃ​​គ្មាន​​សិទ្ធិ​​ដឹង​ឮ ​និង​​សួរ​នាំ​​នោះ​ទេ​​។​

ប្រភពខាងលើនេះបាន​លើកឡើងទៀតថា អំពី​ភាពមិនប្រក្រតី នៅក្នុង​ក្រសួង​សាធារណការ ដូចជា​បញ្ហា​ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដ ការផ្ដល់​សេវាសាធារណៈ ឆ្នាំ​២០១៣ មិនបាន​យក​មក​បែងចែក ជាទូទៅ​ទេ គឺ​មានតែ​រដ្ឋមន្ដ្រី កូនប្រសារ​រដ្ឋមន្ដ្រី និង​មន្ត្រី​ជំនិត ២-៣ នាក់​ប៉ុណ្ណោះ ដែល​ទទួលបាន​ផល​ទាំងអស់នោះ ។ សម្រាប់​តារាង បែងចែក​ថវិកា​ទទួល​បាន ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដ​ការផ្ដល់សេវា សាធារណៈ​ឆ្នាំ​២០១៤ លើក​ទី​១ និង​លើក​ទី​២ គ្មាន​តម្លាភាព ដោយ​មិនបាន​ឆ្លង កាត់​ការឯកភាព ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ក្រសួង ឱ្យបាន​ទូលំទូលាយ មានការ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា តែ​២-៣ នាក់​ប៉ុណ្ណោះ ដូច​មានកំណត់ តាម​ទំហំ​ទឹកប្រាក់ ក្នុង​តារាង លេខ​រៀង​ទី​១, ៣, ៤ និង​៥​។​

​មានការ​បញ្ជាក់​ផងដែរ​ថា ទឹកប្រាក់​ចំណែក របស់​រដ្ឋមន្ដ្រី ស្រូបទឹក​ប្រាក់ លើសលប់​អស់ ៩​ភាគរយ ត្រូវជា ១៣.៥០០.០០០ រៀល​នៃ​ចំនួន​ទឹកប្រាក់ សរុប ១៥០,​០០០,០០០ រៀល ។ ទឹកប្រាក់​ជា​ចំណែក របស់​រដ្ឋលេខាធិការ ពិនិត្យឃើញ​លេចធ្លោ​តែ ៣ រូប ដែលជា​អ្នក​ជំនិត រដ្ឋមន្ដ្រី ដោយឡែក​រដ្ឋលេខាធិកា​រ ៤ រូប​ទៀត បាន​ចំណែក​ទាប​ជាង ក្នុង​ចំនួន​យ៉ាងច្រើន ពោលគឺ​រដ្ឋលេខាធិការ មាន​ប្រភេទ ៥.៣៣ ភាគរយ​, ៣.៣៣ ភាគរយ និង ១.៣៣ ភាគរយ ។ ចំពោះ​ទឹកប្រាក់​ជា​ចំ​ណែក របស់​អនុរដ្ឋលេខាធិការ ១០ រូប ទទួលបាន​តិចជាង ថ្នាក់​អគ្គនាយក អគ្គនាយករង​រដ្ឋបាល ចំនួន ៤ រូប ទទួលបាន ១.០៨២ ភាគរយ​ក្នុង​ម្នាក់ ។​

​ដោយឡែក ទឹកប្រាក់​ជា​ចំណែក របស់​នាយកដ្ឋាន គណនេយ្យ​ហិរញ្ញវត្ថុ មាន​បរិមាណ ធំ​ហួសប្រមាណ​គឺ ៩.៣៣ ភាគរយ​ស្មើ ១៤.០០០.០០០ រៀល លើសពី​ចំណែក របស់​អង្គភាព​ដទៃ ហើយ​ទន្ទឹមនឹងនេះ នាយកដ្ឋាន​គណនេយ្យ​ហិរញ្ញវត្ថុ ជា​មុខសញ្ញា​មួយ មាន​ចំណូល​ក្រោម​តុ ពី​គ្រប់​មុខព្រួញ​ទាំងអស់​ក្នុង​ក្រសួង ។ ពាក់ព័ន្ធ​នឹង​ការដក​ទុក សម្រាប់​រាល់​ការចំណាយ​ផ្សេងៗ ច្រើន​លើសលប់​ពេក ៤៩.០០០.០០០ រៀល ដែល​ទីបំផុត​មួយផ្នែកធំ នៃ​ទឹកប្រាក់​នេះ​បាន​ធ្លាក់ ទៅលើ​តែ​បក្ខពួក ៣-៤ នាក់​ខាងលើ ដដែល​ជា​ដដែល ។​

​លិខិត​បាន​រំលឹក​ទៀតថា ស្ដែង​ចេញពី​ការបែងចែក ទឹកប្រាក់​រង្វាន់​លើក​ទឹក​ចិ​ត្ដ ការផ្ដល់សេវា សាធារណៈ កន្លងមកនេះ អាច​បញ្ជាក់បាន​ថា មានការ​បែងចែក​ជាប​ក្ខ​ពួក យ៉ាង​ដាច់ស្រឡះ ដោយ​រា​ប់ប​ញ្ជូ​ល សាច់​បង្កើត សាច់​ឆ្ងាយ និង​សាច់​ដទៃ​។ ក្រុម​រដ្ឋលេខាធិការ ៣-៤ នាក់ និង​ក្រុម​អនុរដ្ឋលេខាធិការ ៥-៦ នាក់ ត្រូវបាន​ចាត់ទុកជា​សាច់​ដទៃ ដោយ​ប្រធាន​ស្ថាប័ន មិនបាន​យក​ចិ​ត្ដ​ទុកដាក់ និង​មិនបាន​បែងចែក​ការងារ ឱ្យ​សមស្រប​តាំងពី​អាណ​ត្ដិ​ទី​៤ រហូតមកដល់ អាណ​ត្ដិ​ទី​៥ ក៏​រឿងរ៉ាវ​ចេះតែ​បន្ត កើតមាន​ដដែលៗ​។ សរុបមក ក្រុម​ទាំង ២​ខាងលើនេះ មានការ​ឈឺចាប់​ហួស​ពី​ការ​ស្មាន ដោយ​ខ្សត់​ទាំង​ការងារ ខ្សត់​ទាំង​ផល​កម្រៃ​ស្របច្បាប់​ផ្សេងៗ រាប់ទាំង​កម្រៃ​សេវា សាធារណៈ ជាដើម ។

​ជាគោលការណ៍​កម្រៃ ដែល​បានមក ពី​សេវាសាធារណៈ គប្បី​បែងចែក​សម្រាប់ ថ្នាក់ដឹកនាំ តាម​ឋានានុក្រម ឲ្យ​បាន​ស្មើរ​គ្នាៗ រាប់​ចាប់ពី​រដ្ឋមន្ដ្រី រហូតដល់​ថ្នាក់​នា​យកដ្ឋាន លើកលែងតែ​អង្គភាព ដែល​រក​ចំណូល​ផ្ទាល់ ត្រូវ​ទទួលបាន​លើស អង្គភាព​គ្មាន​ចំណូល​។ នេះ​ជា​កម្រៃ ស្របច្បាប់ ដឹងឮ​និង​ឃើញ​ទាំងអស់គ្នា ក្រុម​របស់​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ហ៊ាន​កេង​ពន្លើស មិន​ខ្មាសអៀន យ៉ាងនេះ​ទៅហើយ ទម្រាំ​តែ​កម្រៃ​មិន​ស្របច្បាប់ ច្រើន​រាប់មិនអស់​នោះ ច្បាស់​ជា​ថ្នាក់ក្រោម ដែល​សុទ្ធ​តែជា​សាច់​ដទៃ មិនដែល​បានទទួល មួយ​សេន​ណា​ឡើយ ។​

​មន្ដ្រី​បុគ្គលិក​តូចតាច ក្នុង​ក្រសួង​សាធារណការ បាន​ចំអក​ថា ប្រធាន​ស្ថាប័ន​បច្ចុប្បន្ន មិន​ស័ក្ដិ​សមជា​ថ្នាក់ដឹកនាំ ប្រកបដោយ​សុភ​វិនិច្ឆ័យ មានការ​ត្រិះរិះ​ពិចារណា គិតគូ​ពី​ជីវភាព​ថ្នាក់ក្រោម និង​បែងចែក​ការងារ ដោយ​សមធម៌​នោះទេ សូម្បី​ថ្នាក់ដឹកនាំ ជា​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​មួយចំនួនធំ ត្រូវគេ​ធីប​ចោល​មិន​ប្រើ មិន​ផ្ដល់​ការងារ​ឱ្យធ្វើ ។ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មួយក្រុម​តូច និង​អគ្គនាយក​មួយរូប ដែល​បាន​រាប់​ថា ជា​សាច់​បង្កើត​មានការ​ងារ និង​គម្រោង​កាន់​រាប់​មិន​អស់ ប្រើ​រថយន្ដ​រដ្ឋ​ក្នុង​ម្នាក់ៗ ៣-៤ គ្រឿង ខណៈដែល​មន្ត្រី​ជា​សាច់​ដទៃ សឹងតែ​មិនមាន​របប​រថយន្ត ប្រើប្រាស់​ផង​ទេ​។​

​ផលវិបាក​មួយទៀត​នោះ នៅពេល​រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ឱ្យ​ថ្នាក់ដឹកនាំ ចាប់ពី​អនុរដ្ឋលេខាធិការ​ឡើង​ទៅ ជា​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​គ្រប់ ខេត្ដ​-​រាជធានី ដើម្បី​តាមដាន​ត្រួតពិនិត្យ គោលនយោបាយ របស់​រាជរដ្ឋាភិបាល អាណ​ត្ដិ​ទី​៥  ប្រធាន​ស្ថាប័ន​មិន​បង្ក លក្ខណៈ​ងាយស្រួល​នោះទេ ពោលគឺ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ មួយចំនួនធំ ដែល​មិនមាន​លទ្ធភាព ឬ​មិនមាន​គម្រោង​កាន់ គ្មាន​ចំណូល កំពុង​ជួប​ការពិបាក សម្រាប់​ការ​អនុវត្ដ​ការងារ ព្រោះ​ក្រសួង​មិន​ដោះ​ស្រាយ ផ្ដល់​ថវិកា​សោហ៊ុយ ចំណាយ​ស្នាក់នៅ ហូបចុក ឱ្យ​ឡើយ ដោយឡែក ប្រេងឥន្ធនៈ​មួយ​មុខ​ប៉ុណ្ណោះ ដែល​ក្រសួង​ទទួលបន្ទុក​ដោះស្រាយ ខុសពី​ការ​ណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​លើកឡើងថា រាល់​ការចំណាយ​ទាំងអស់ ជា​បន្ទុក​របស់​ក្រសួង​ស្ថាប័ន សាមី​។

​មានការ​វាយតម្លៃថា បើ​របៀប​គ្រប់គ្រង នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅតែ​រក្សា​ស្ថានភាព ដូច​បច្ចុប្បន្ននេះ​ទៀត យុទ្ធសាស្ដ្រ​កែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​អាណ​ត្ដិ​ទី​៥ ច្បាស់​ជា​មិនអាច​ទទួលបាន ជោគជ័យ​នោះឡើយ ។ ដូច្នេះហើយ​បានជា​មន្ត្រី​ដែល​គ្មាន​ខ្សែ​ទុយោ បាន​សំណូមពរ ឱ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ពិចារណា​រៀបចំ ការគ្រប់គ្រង​នៅ ក្រសួង សាធារណការ​និង​ដឹកជញ្ជូន ឡើងវិញ​ផង និង​ចាត់​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច មក​អង្កេត​ស្រាវជ្រាវ​ស្រង់​មតិ មន្ដ្រី​បុគ្គលិក និង​បាតុភាព​ដែល​កំពុង​កើតមាន ពាក់ព័ន្ធ​បញ្ហា​ពុករលួយ ប្រកាន់​បក្ខពួកនិយម ដើម្បី​មាន​មូលដ្ឋាន វាយតម្លៃ​និង​ចាត់វិធានការ កែទម្រង់​ឲ្យ​បាន​ទាន់​ពេលវេលា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1335ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1617ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1606ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន1912ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1587ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន1381ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1446ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3121ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1418ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1510ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2022នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7776នាក់
ខែនេះ    316944នាក់
ឆ្នាំនេះ   2327483នាក់
សរុប   51687409នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 19:02